-
អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
បុរសកើតឃ្លង់៩នាក់ដែលបានជាស្អាតបន្តដំណើរទៅមុខទៀត តែបុរសម្នាក់ទៀតមិនបានទៅទេ។ បុរសនោះជាជនជាតិសាម៉ារី គាត់ត្រឡប់មករកលោកយេស៊ូវិញ។ ហេតុអ្វី? ពីព្រោះបុរសនោះដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកយេស៊ូសម្រាប់អ្វីដែលបានកើតឡើងចំពោះគាត់។ ពេលបុរសដែលធ្លាប់កើតឃ្លង់នេះបានឃើញថាខ្លួនគាត់បានជាស្អាត នោះគាត់«បន្លឺសំឡេងយ៉ាងខ្លាំងសរសើរតម្កើងព្រះ» ដោយជឿជាក់ថាគឺព្រះដែលបានធ្វើឲ្យគាត់មានសុខភាពល្អឡើងវិញ។ (លូកា ១៧:១៥) ពេលគាត់រកលោកយេស៊ូឃើញ គាត់ក៏លុតជង្គង់មុខលោក ហើយអរគុណលោក។
-
-
អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ការដែលលោកយេស៊ូធ្វើឲ្យបុរសកើតឃ្លង់១០នាក់នោះជាសះស្បើយ បង្ហាញថាលោកមានការគាំទ្រពីព្រះយេហូវ៉ា។ ឥឡូវ ម្នាក់ក្នុងចំណោម១០នាក់នោះមិនគ្រាន់តែបានជា ដោយសារជឿលើលោកយេស៊ូប៉ុណ្ណោះទេ តែគាត់ទំនងជាដើរតាមផ្លូវដែលនាំគាត់ឲ្យទទួលជីវិត។ ទោះជាយើងមិនបានរស់នៅគ្រាដែលព្រះបានប្រើលោកយេស៊ូឲ្យធ្វើការអស្ចារ្យដើម្បីធ្វើឲ្យជាសះស្បើយពីជំងឺផ្សេងៗក្ដី តែដោយមានជំនឿលើលោកយេស៊ូ យើងក៏អាចដើរតាមផ្លូវដែលនាំយើងឲ្យទទួលជីវិតដែរ ពោលគឺជីវិតដែលគ្មានទីបញ្ចប់។ តើយើងបង្ហាញថាយើងដឹងគុណព្រះនិងលោកយេស៊ូដូចបុរសជនជាតិសាម៉ារីនោះឬទេ?
-