បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ដូច្នេះ អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ ក៏​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​ទាយ​ទុក​»។ នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រសើរ​ជាង​ម៉ូសេ ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មក។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​បុរស​នេះ​ជា​គ្រិស្ត​»។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​និយាយ​ថា​៖ ​«​គ្រិស្ត​មិន​មែន​ចេញ​មក​ពី​ស្រុក​កាលីឡេ​ទេ មែន​ទេ? តើ​បទ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា គ្រិស្ត​នឹង​មក​ពី​កូន​ចៅ​របស់​ដាវីឌ ហើយ​ពី​ភូមិ​បេថ្លេហិម ជា​ភូមិ​ដែល​ដាវីឌ​ធ្លាប់​នៅ?​»។—យ៉ូហាន ៧:៤០​-​៤២

  • «មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • បទ​គម្ពីរ​មិន​បាន​ចែង​ចំ​ៗ​ថា​អ្នក​ប្រកាស​ទំនាយ​នឹង​មក​ពី​ស្រុក​កាលីឡេ​ទេ។ ក៏​ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​ពិត​ជា​បញ្ជាក់​ថា​គ្រិស្ត​នឹង​ចេញ​មក​ពី​ស្រុក​នោះ​មែន ពី​ព្រោះ​ទំនាយ​មួយ​ចែង​ថា​«​ពន្លឺ​យ៉ាង​ធំ​»​នឹង​ត្រូវ​គេ​ឃើញ​ក្នុង​«​ខេត្ត​កាលីឡេ​របស់​សាសន៍​ដទៃ​»។ (​អេសាយ ៩:១, ២; ម៉ាថាយ ៤:១៣​-​១៧​) បន្ថែម​ទៀត លោក​យេស៊ូ​បាន​កើត​មក​ក្នុង​ភូមិ​បេថ្លេហិម​ដូច​បាន​ប្រកាស​ទុក​ជា​មុន​មែន ហើយ​លោក​គឺ​ជា​កូន​ចៅ​របស់​ដាវីឌ។ ទោះ​បី​ជា​ពួក​ផារិស៊ី​ទំនង​ជា​បាន​ដឹង​អំពី​រឿង​ទាំង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​និយាយ​ការ​ពិត​ដែរ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រហែល​ជា​អ្នក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​យល់​ច្រឡំ​អំពី​លោក​យេស៊ូ ដោយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ច្រើន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក