បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើលោកយេស៊ូជាអ្នកណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. តើ​លោក​យេស៊ូ​ជា​អ្នក​ណា?

      លោក​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​មួយ​រូប ដែល​រស់​នៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​យេស៊ូ មុន​បង្កើត​អ្វី​ៗ​ទាំង​អស់។ ហេតុ​នេះ លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»។ (​កូឡុស ១:១៥​) គម្ពីរ​ហៅ​លោក​យេស៊ូ​ថា​«​បុត្រ​តែ​មួយ​»​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​ព្រះ​បាន​បង្កើត​លោក​យេស៊ូ​ដោយ​ផ្ទាល់។ (​យ៉ូហាន ៣:១៦​) លោក​យេស៊ូ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​លោក គឺ​ដោយ​ចូល​រួម​ជា​មួយ​នឹង​បិតា​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​សូម​អាន សុភាសិត ៨:៣០​) លោក​យេស៊ូ​នៅ​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ លោក​បាន​ត្រូវ​ហៅ​ថា​«​បណ្ដាំ​»​របស់​ព្រះ ពីព្រោះ​លោក​នាំ​ដំណឹង​និង​ការ​ណែនាំ​ពី​ព្រះ។ លោក​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់។​—យ៉ូហាន ១:១៤

  • តើមរណភាពរបស់លោកយេស៊ូអាចជួយសង្គ្រោះយើងយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • មេរៀនទី២៧។ សពលោកយេស៊ូបានត្រូវយកចុះពីបង្គោលឈើ។

      មេ​រៀន​ទី​២៧

  • ចូរដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. តើ​តាម​វិធី​ណា​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​និង​គ្រិស្ត​បាន​ធ្វើ​សម្រាប់​យើង?

      គម្ពីរ​សន្យា​ថា​៖ ​«​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​[​លោក​យេស៊ូ​]​»​អាច​រស់​ជា​រៀង​រហូត។ (​យ៉ូហាន ៣:១៦​) តើ​ការ​បង្ហាញ​ជំនឿ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា​យើង​មិន​គ្រាន់​តែ​ជឿ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​បង្ហាញ​ជំនឿ​លើ​លោក​តាម​រយៈ​ការ​សម្រេច​ចិត្ត​និង​អ្វី​ដែល​យើង​ធ្វើ​ដែរ។ (​យ៉ាកុប ២:១៧​) ពេល​យើង​បង្ហាញ​ជំនឿ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត នោះ​យើង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​យេស៊ូ និង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក។​—សូម​អាន យ៉ូហាន ១៤:២១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក