បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកស្ដាប់បង្គាប់អ្នកណា ព្រះឬក៏មនុស្ស?
    ទស្សនាវដ្ដីប៉មយាម ២០០៦ | ១ មករា
    • ៧​. ហេតុអ្វី​ក៏​កិច្ចការ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ពួក​សង្គ្រាជ​ខឹង?

      ៧ ពួក​សង្គ្រាជ​ពិត​ជា​ខឹង​ខ្លាំង​ណាស់ ដោយសារ​ពួក​សាវក​នៅ​តែ​បន្ត​ផ្សព្វផ្សាយ។ សង្ឃ​ខ្លះ​រួម​ទាំង​លោក​កៃផា នៅ​ខាង​ពួក​សាឌូស៊ី​ដែល​មិន​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ។ (កិច្ចការ ៤:១, ២; ៥:១៧) ប៉ុន្តែ ពួក​សាវក​ខំ​ផ្សព្វផ្សាយ​ថា​ព្រះយេស៊ូ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ បន្ថែម​ទៅ​ទៀត ពួក​សង្គ្រាជ​ខ្លះ​ខំ​ប្រឹង​ផ្គាប់ផ្គុន​ឬ​យក​ចិត្ត​យក​ថ្លើម​ពួក​អាជ្ញាធរ​រ៉ូម។ នៅ​ពេល​ដែល​លោក​ពីឡាត់​កំពុង​តែ​វិនិច្ឆ័យ​ទោស​ព្រះយេស៊ូ គាត់​បាន​ផ្ដល់​នូវ​ឱកាស​ឲ្យ​ពួក​សង្គ្រាជ​ទទួល​ព្រះយេស៊ូ​ជា​ស្តេច តែ​ពួក​សង្គ្រាជ​បាន​ស្រែក​ខ្លាំងៗ​ថា៖ «យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ»។ (យ៉ូហាន ១៩:១៥)a ពួក​សាវក​មិន​គ្រាន់​តែ​បញ្ជាក់​ថា​ព្រះយេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គាត់​ក៏​បាន​បង្រៀន​ថា ក្រៅ​ពី​ព្រះ​នាម​ព្រះយេស៊ូ នោះ«នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។ (កិច្ចការ ២:៣៦; ៤:១២) ពួក​សង្គ្រាជ​បាន​ព្រួយ​ខ្លាច​ដោយ​គិត​ថា ប្រសិន​បើ​ប្រជាជន​ចាប់​ផ្ដើម​ចាត់​ទុក​ព្រះយេស៊ូ​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​មគ្គុទ្ទេសក៍​របស់​ពួក​គេ នោះ​ពួក​រ៉ូម​នឹង​មក​ចាប់‹យក​ទាំង​ស្រុក​និង​ជាតិ​របស់​គេ›។—យ៉ូហាន ១១:៤៨

  • តើអ្នកស្ដាប់បង្គាប់អ្នកណា ព្រះឬក៏មនុស្ស?
    ទស្សនាវដ្ដីប៉មយាម ២០០៦ | ១ មករា
    • a នៅ​គ្រា​នោះ «សេសារ»គឺ​ជា​អធិរាជ​ទីប៊ើរ ដែល​មនុស្ស​ទូទៅ​ស្អប់ តែ​ពួក​សង្គ្រាជ​បាន​គាំទ្រ​ទ្រង់​ដោយ​ឥត​លាក់លៀម។ ទ្រង់​ជា​អធិរាជ​ដែល​មាន​ពុតត្បុត​ហើយ​ជា​ឃាតករ​ផង​ដែរ។ ទ្រង់​ក៏​ត្រូវ​គេ​ស្គាល់​ទូទៅ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​លាមក​អាក្រក់​ខាង​កាម។—ដានីយ៉ែល ១១:១៥, ២១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក