-
គម្ពីរជាសំបុត្រពីព្រះសម្រាប់យើងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៦. គម្ពីរគឺសម្រាប់មនុស្សទាំងអស់
គម្ពីរជាសៀវភៅដែលបានត្រូវបកប្រែនិងចែកចាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ សូមអាន សកម្មភាព ១០:៣៤, ៣៥ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីព្រះចង់ឲ្យគម្ពីរដែលជាបណ្ដាំរបស់លោកបានត្រូវបកប្រែនិងចែកចាយដល់មនុស្សទាំងអស់?
តើអ្នកចូលចិត្តអ្វីខ្លះអំពីគម្ពីរ?
ជិត
១០០%
នៃចំនួនមនុស្សក្នុងពិភពលោក
អាចអានគម្ពីរជាភាសាដែលពួកគេអាចយល់បាន
ចេញជាង
៣.០០០
ភាសា
ជាគម្ពីរទាំងមូលឬផ្នែកខ្លះ
៥.០០០.០០០.០០០
គម្ពីរដែលបានត្រូវបោះពុម្ពមានចំនួន
គឺច្រើនជាងសៀវភៅឯទៀតទាំងអស់
-
-
អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. តើព្រះយេហូវ៉ាចង់ឲ្យមិត្តសម្លាញ់របស់លោកធ្វើអ្វីខ្លះ?
ព្រះយេហូវ៉ាស្រឡាញ់មនុស្សទាំងអស់ «តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។ (សុភាសិត ៣:៣២) ព្រះយេហូវ៉ាចង់ឲ្យមិត្តរបស់លោកខំព្យាយាមធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក និងចង់ឲ្យពួកគេជៀសវាងពីអ្វីដែលលោកចាត់ទុកថាអាក្រក់។ មនុស្សខ្លះគិតថាពួកគេមិនអាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់បានទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាចេះយោគយល់។ លោកព្រមទទួលយកមនុស្សគ្រប់រូបដែលពិតជាស្រឡាញ់លោក និងដែលខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យលោកពេញចិត្ត។—ចម្រៀងសរសើរព្រះ ១៤៧:១១; សកម្មភាព ១០:៣៤, ៣៥
-
-
ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៤. ចូរយកឈ្នះការរើសអើង
យើងចង់ស្រឡាញ់បងប្អូនទាំងអស់ ប៉ុន្តែយើងប្រហែលជាពិបាកស្រឡាញ់អ្នកណាម្នាក់ដែលមើលទៅខុសពីយើង។ តើអ្វីអាចជួយយើងបាន? សូមអាន សកម្មភាព ១០:៣៤, ៣៥ រួចពិភាក្សាសំណួរដូចតទៅ៖
ព្រះយេហូវ៉ាទទួលយកមនុស្សគ្រប់ប្រភេទឲ្យធ្វើជាសាក្សីរបស់លោក។ តើនេះគួរធ្វើឲ្យអ្នកមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលមានមជ្ឈដ្ឋានខុសពីអ្នក?
តើក្នុងតំបន់ដែលអ្នករស់នៅមានការរើសអើងណាខ្លះ? ហេតុអ្វីអ្នកចង់ជៀសវាង?
សូមអាន កូរិនថូសទី២ ៦:១១-១៣ រួចពិភាក្សាសំណួរនេះ៖
តើតាមរបៀបណាអ្នកអាចរៀនស្រឡាញ់បងប្អូនប្រុសស្រីទាំងអស់ដែលមកពីមជ្ឈដ្ឋានផ្សេងៗ?
-