-
យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ដំណឹងរបស់យ៉ូហានធ្វើឲ្យអ្នកដែលមកស្ដាប់គាត់រំភើបចិត្ត។ មនុស្សជាច្រើនទទួលស្គាល់ថាពួកគេត្រូវប្រែចិត្ត ពោលគឺផ្លាស់ប្ដូរចិត្តគំនិតនិងការប្រព្រឹត្តរបស់ពួកគេ ហើយលែងពេញចិត្តនឹងរបៀបរស់នៅដែលពួកគេធ្លាប់មាននៅអតីតកាល។ អ្នកដែលមកស្ដាប់យ៉ូហាន ពួកគេមកពី‹ក្រុងយេរូសាឡិម និងតំបន់យូឌា ព្រមទាំងតំបន់ជនបទក្បែរទន្លេយ៉ូដាន់›។ (ម៉ាថាយ ៣:៥) មនុស្សជាច្រើនដែលចេញមកជួបយ៉ូហានបានប្រែចិត្តមែន ហើយគាត់បានជ្រមុជទឹកឲ្យពួកគេនៅឯទន្លេយ៉ូដាន់។ ហេតុអ្វីគាត់ធ្វើដូច្នេះ?
យ៉ូហានជ្រមុជទឹកឲ្យបណ្ដាជន ជាតំណាងថាពួកគេទទួលស្គាល់ថាខ្លួនបានធ្វើខុសកិច្ចព្រមព្រៀងខាងច្បាប់របស់ព្រះ ហើយថាខ្លួនត្រូវប្រែចិត្តយ៉ាងស្មោះ។ (សកម្មភាព ១៩:៤) ទោះជាយ៉ាងនោះក្ដី មនុស្សខ្លះគ្មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកឡើយ។ ជាឧទាហរណ៍ ពេលពួកអ្នកដឹកនាំសាសនាខ្លះ គឺពួកផារិស៊ីនិងពួកសាឌូស៊ីមកកន្លែងជ្រមុជទឹកនោះ យ៉ូហានហៅពួកគេថា៖ «ពូជពស់មានពិស»។ បន្ថែមទៀត គាត់និយាយថា៖ «ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្តចុះ ហើយកុំអាងថា៖ ‹អាប្រាហាំជាឪពុករបស់យើង› ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង»។—ម៉ាថាយ ៣:៧-១០
-
-
យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ដូច្នេះ ជាការសមត្រឹមត្រូវដែលយ៉ូហានផ្សាយថា៖ «ចូរប្រែចិត្ត ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថាយ ៣:២) ដំណឹងនេះបញ្ជាក់ជាសាធារណៈថា កិច្ចបម្រើរបស់លោកយេស៊ូគ្រិស្តដែលព្រះយេហូវ៉ានឹងតែងតាំងជាស្តេច គឺហៀបនឹងចាប់ផ្ដើមហើយ។
-