-
ការនិយាយសុំទោសជាការដោះស្រាយជំលោះដោយសន្ដិវិធីទស្សនាវដ្ដីប៉មយាម ២០០៣ | ១ កុម្ភៈ
-
-
គំរូមួយទៀតពីមនុស្សម្នាក់ដែលចេះសុំទោសត្រូវពេលនោះ គឺសាវ័កប៉ុល។ មានគ្រាមួយដែលប៉ុលត្រូវរៀបរាប់ហេតុផលដើម្បីការពារសិទ្ធិខ្លួនពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ ដែលជាតុលាការជាន់ខ្ពស់នៃសាសន៍យូដា។ ពេលសម្ដេចសង្ឃអាន្ន៉ានាសឮសំដីរបស់ប៉ុល លោកខឹងខ្លាំងដល់ម្ល៉េះបានជាបង្គាប់ឲ្យពួកអ្នកដែលឈរជិតប៉ុលនោះទះមាត់គាត់។ ខណៈនោះប៉ុលបាននិយាយទៅកាន់អាន្ន៉ានាសថា៖ «ឱកំផែងលាបសអើយ! ព្រះទ្រង់នឹងវាយលោកវិញ។ លោកអង្គុយជំនុំជំរះខ្ញុំតាមក្រិត្យវិន័យ ចុះដូចម្ដេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រិត្យវិន័យដូច្នេះ?»។ ពេលពួកអ្នកដែលឈរជិតៗនោះស្តីបន្ទោសប៉ុលដោយព្រោះគាត់ដៀលដល់សម្ដេចសង្ឃនោះ សាវ័កប៉ុលបានសារភាពកំហុសខ្លួនភ្លាមៗថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ។ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ›»។—កិច្ចការ ២៣:១-៥
ប៉ុលបាននិយាយត្រូវមែនដែលថា អ្នកដែលត្រូវតែងតាំងជាចៅក្រមនោះ មិនគួរប្រើអំពើហិង្សាឡើយ។ ប៉ុន្តែ ប៉ុលក៏បានសុំទោសដែរ ពីព្រោះគាត់បាននិយាយដោយមិនដឹងខ្លួនថា គាត់កំពុងតែនិយាយទៅកាន់សម្ដេចសង្ឃ និងគាត់ក៏បាននិយាយមិនគួរសម ដែលអ្នកឯទៀតអាចចាត់ទុកជាពាក្យដែលមិនបង្ហាញការគោរព។a ការសុំទោសរបស់ប៉ុលបានបើកផ្លូវឲ្យក្រុមប្រឹក្សាជាន់ខ្ពស់នោះព្រមស្ដាប់គាត់តទៅទៀត។ ដោយសារប៉ុលដឹងថា មានការទាស់ទែងគ្នារវាងពួកអ្នកក្នុងតុលាការនោះ ប៉ុលបានប្រាប់គេថា ក្រុមប្រឹក្សាកំពុងតែកាត់ក្ដីគាត់ដោយព្រោះជំនឿរបស់គាត់លើដំណើររស់ឡើងវិញ។ ជាលទ្ធផលនោះ ពួកផារិស៊ីខ្លះបានកាន់ជើងប៉ុល ហើយក៏កើតមានការទាស់ទែងគ្នាជាខ្លាំង។—កិច្ចការ ២៣:៦-១០
-
-
ការនិយាយសុំទោសជាការដោះស្រាយជំលោះដោយសន្ដិវិធីទស្សនាវដ្ដីប៉មយាម ២០០៣ | ១ កុម្ភៈ
-
-
a នេះប្រហែលជាកើតមកដោយសារប៉ុលមានភ្នែកអន់ ហើយគាត់មើលមុខសម្ដេចសង្ឃនោះមិនច្បាស់។
-