បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ?
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មករា
    • ១៤. ហេតុ​អ្វី​បាន​ជា​ប៉ុល​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ថ្វី​បើ​គ្រីស្ទាន​រង​ទុក្ខ​លំបាក​ក្ដី?

      ១៤ សូម​អាន រ៉ូម ៨:៣៨, ៣៩។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ប៉ុល​ជឿ​ជាក់​ថា គ្មាន​អ្វី​សោះ​អាច​ពង្រាត់​ជន​គ្រីស្ទាន​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ? ច្បាស់​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ប៉ុល​ក្នុង​កិច្ច​បំរើ​នោះ បាន​ពង្រឹង​ជំនឿ​របស់​គាត់​ថា ការ​ពិបាក​ផ្សេង​ៗ​មិន​អាច​ប៉ះ​ពាល់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ទេ។ (​កូរិនថូស​ទី​២ ១១:២៣​-​២៧; ភីលីព ៤:១៣​) បន្ថែម​ទៅ​ទៀត ប៉ុល​បាន​យល់​ដឹង​អំពី​គោល​បំណង​ដ៏​អនេកអនន្ត​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​របស់​ទ្រង់​ពី​មុន​មក។ តើ​សេចក្ដី​ស្លាប់​អាច​ឈ្នះ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អស់​អ្នក​ដែល​បាន​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​បាន​ទេ? មិន​អាច​ទេ! អ្នក​ស្មោះ​ត្រង់​នោះ​ដែល​ស្លាប់ ក៏​ដូច​ជា​រស់​ត​ទៅ​ទៀត​ក្នុង​សេចក្ដី​នឹក​ចាំ​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ ហើយ​ទ្រង់​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​កំណត់​របស់​ទ្រង់។—លូកា ២០:៣៧, ៣៨; កូរិនថូស​ទី​១ ១៥:២២​-​២៦

  • តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ?
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ មករា
    • ១៦ ស្តី​អំពី​អ្វី​ៗ​ដែល​ប៉ុល​ហៅ​ជា​«​ការ​អ្វី​នៅ​ជាន់​នេះ​»​ គឺ​ថា ព្រឹត្ដិការណ៍ ស្ថានការណ៍ និង​កាលៈទេសៈ​ក្នុង​របប​លោកីយ៍​នេះ ឬ​ក៏​អ្វី​ដែល​នឹង​កើត​ឡើង​នា​អនាគត នោះ​ជា​ជន​គ្រីស្ទាន យើង​មិន​ចាំ​បាច់​ខ្លាច​ថា របស់​ទាំង​នេះ​អាច​ផ្ដាច់​នូវ​ទំនាក់​ទំនង​របស់​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ទេ។ ថ្វី​ដ្បិត​អំណាច​ផ្សេង​ៗ​នៅ​ផែនដី និង​អំណាច​នានា​នៅ​ស្ថាន​សួគ៌​តតាំង​នឹង​យើង​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ​នៅ​តែ​គាំទ្រ​យើង។ ប៉ុល​បាន​បញ្ជាក់​ថា ទោះ‹ទី​មាន​កំពស់ ឬ​ទី​ជំរៅ›ក៏​ដោយ មិន​អាច​រា​រាំង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ទេ។ មែន​ហើយ អ្វី​ៗ​ដែល​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​អ្វី​ៗ​ដែល​ប្រហែល​ជា​មាន​អំណាច​មក​លើ​យើង នោះ​មិន​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ក៏​គ្មាន​អ្វី​ទៀត​ដែល​បាន​ត្រូវ​បង្កើត​មក​ដែល​អាច​ផ្ដាច់​ទំនាក់​ទំនង​របស់​អ្នក​បង្កើត ជា​មួយ​នឹង​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​បាន​ឡើយ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មិន​ដែល​ផុត​ឡើយ តែ​នៅ​មាន​ជា​រៀង​រហូត​ត​ទៅ។—កូរិនថូស​ទី​១ ១៣:៨

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក