បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ចូរមានចិត្ដពុះកញ្ជ្រោល ដោយសកម្មពលរបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ តុលា
    • ៩​. ហេតុ​អ្វី​បាន​ជា​ប៉ូល​ប្រៀប​ធៀប​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​តែង​តាំង​ដោយ​សកម្ម​ពល​របស់​លោក​ទៅ​នឹង​អវយវៈ​របស់​រូប​កាយ?

      ៩ សូម​អាន រ៉ូម ១២:៤, ៥, ៩, ១០។ ប៉ូល​ប្រៀប​ធៀប​គ្រិស្ត​សាសនិក​ដែល​មាន​ក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌​ទៅ​នឹង​អវយវៈ​របស់​រូប​កាយ​ដែល​បម្រើ​ដោយ​សាមគ្គី​ភាព ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត​ដែល​ជា​ក្បាល​នៃ​រូប​កាយ។ ​(​កូឡ. ១:១៨​) គាត់​រំលឹក​ពួក​គ្រិស្ត​សាសនិក​ដែល​ព្រះ​តែង​តាំង​ដោយ​សកម្ម​ពល​របស់​លោក​ថា រូប​កាយ​មាន​អវយវៈ​ជា​ច្រើន​ដែល​មាន​មុខ​ងារ​ខុស​ៗ​គ្នា ហើយ​ថា​ពួក​គេ​ជា​​«​រូប​កាយ​តែ​មួយ​រួម​ជា​មួយ​នឹង​គ្រិស្ត ទោះ​ជា . . . មាន​គ្នា​ច្រើន​ក៏​ដោយ​»។ ស្រ​ដៀង​គ្នា​ដែរ ប៉ូល​បាន​បំផុស​ទឹក​ចិត្ត​ពួក​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ដែល​បាន​ត្រូវ​រើស​តាំង ដោយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​យើង​ធំ​លូត​លាស់​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​ឲ្យ​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​នៅ​ក្រោម​គ្រិស្ត​ដែល​ជា​ប្រមុខ។ ដោយ​សារ​លោក អវយវៈ​ទាំង​អស់​នៃ​រូប​កាយ​ក៏​លូត​លាស់​ឡើង ហើយ​ដោយ​សារ​អវយវៈ​នីមួយ​ៗ​ជាប់​គ្នា​យ៉ាង​ល្អ និង​សហការ​គ្នា​តាម​រយៈ​សន្លាក់​ឆ្អឹង​ផ្សេង​ៗ​ដែល​បំពេញ​តួនាទី​សំខាន់​ៗ តាម​អ្វី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ នោះ​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​»។—អេភ. ៤:១៥, ១៦

  • «ចូរមានចិត្ដពុះកញ្ជ្រោល ដោយសកម្មពលរបស់ព្រះ»
    ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ តុលា
    • ១១​. តើ​សាមគ្គី​ភាព​របស់​យើង​មាន​មូលដ្ឋាន​លើ​អ្វី? ហើយ​តើ​ប៉ូល​បាន​ឲ្យ​ដំបូន្មាន​អ្វី​ទៀត?

      ១១ សាមគ្គី​ភាព​បែប​នេះ​មាន​មូលដ្ឋាន​លើ​ក្ដី​ស្រឡាញ់ ដែល​​«​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡ. ៣:១៤​) ក្នុង​រ៉ូម​ជំពូក​ទី​១២ ប៉ូល​ដៅ​បញ្ជាក់​ចំណុច​នេះ​ដោយ​ពោល​ថា យើង​គួរ​មាន​ក្ដី​ស្រឡាញ់​ដែល​​«​គ្មាន​ពុត​ត្បុត​»​ ហើយ​ថា​យើង​គួរ​​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​»។ នេះ​នាំ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន​»។ ពិត​មែន យើង​មិន​ត្រូវ​យល់​ច្រឡំ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ពិត​ទៅ​នឹង​ការ​មាន​មនោសញ្ចេតនា។ យើង​ត្រូវ​ខំ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ។ ពេល​ប៉ូល​ជូន​ដំបូន្មាន​អំពី​ក្ដី​ស្រឡាញ់ គាត់​បន្ថែម​ថា​៖ ​«​ចូរ​ស្អប់ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក