បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»
    ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ កក្កដា
    • «កុំ​ឲ្យ​សងសឹក​ឡើយ»

      ១៥​. តើ​សៀវភៅ​រ៉ូម ១២:១៩ ផ្ដល់​មូលហេតុ​អ្វី​ឲ្យ​យើង​មិន​តប​ត​នឹង​គេ?

      ១៥ ប៉ុល​ផ្ដល់​មូលហេតុ​មួយ​ទៀត​ដែល​យើង​មិន​គួរ​តប​ត​និង​សងសឹក គឺ​ដោយសារ​នេះ​ជា​វិធី​បង្ហាញ​ថា​យើង​មាន​ចិត្ត​រាប​ទាប។ គាត់​មាន​ប្រសាសន៍​ថា៖ «ឱ​ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​សងសឹក​ឡើយ។ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ ‹ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ›»។ (រ៉ូម ១២:១៩) បើ​គ្រិស្ត​សាសនិក​តប​ត​នឹង​អ្នក​ដទៃ នេះ​ជា​ការ​ដែល​បំពាន​សិទ្ធិ​ព្រះ​យេហូវ៉ា ពីព្រោះ​មាន​តែ​ទ្រង់​ទេ ដែល​មាន​មុខ​តំណែង​ជា​អ្នក​សងសឹក។ (ម៉ាថាយ ៧:១) ម្យ៉ាង​ទៀត បើ​គ្រិស្ត​សាសនិក​ខំ​ដោះស្រាយ​រឿង​ដោយ​តប​ត​នឹង​គេ​ដោយ​ខ្លួន​ឯង នេះ​ស​ឲ្យ​ឃើញ​ថា​គាត់​ខ្វះ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ស្បថ​ថា៖ «[ទ្រង់]​នឹង​សង​ដល់​គេ»។ ផ្ទុយ​ទៅ​វិញ ពួក​គ្រិស្ត​សាសនិក​ពិត​តែង​តែ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​‹សងសឹក​ជំនួស​ពួក​រើស​តាំង​របស់​ទ្រង់›។ (លូកា ១៨:៧, ៨; ថែស្សាឡូនីច​ទី២ ១:៦​-​៨) ពួក​គេ​មាន​ចិត្ត​រាប​ទាប ដូច្នេះ​ពួក​គេ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​តប​ត​នឹង​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់។—យេរេមា ៣០:២៣, ២៤; រ៉ូម ១:១៨

  • «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»
    ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ កក្កដា
    • ១៨​. តើ​ការ​មិន​តប​ត​នឹង​គេ​ជា​ការ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ ហើយ​ជា​ការ​ដែល​បង្ហាញ​ចិត្ត​រាប​ទាប​និង​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

      ១៨ ការ​ពិនិត្យ​មើល​ជា​សង្ខេប​នូវ​ដំបូន្មាន​ក្នុង​សៀវភៅ​រ៉ូម​ជំពូក​ទី​១២ បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​យើង​មិន«ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់»។ មូលហេតុ​ទី​មួយ គឺ​ដោយសារ​ការ​ទប់​ចិត្ត​មិន​តប​ត​នឹង​គេ ជា​ការ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ។ បើ​យើង​គិត​ពី​សេចក្ដី​មេត្ដាករុណា​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចំពោះ​យើង នោះ​ជា​ការ​ត្រឹម​ត្រូវ​មែន ឲ្យ​យើង​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់។ ណា​មួយ​ទៀត គួរ​គប្បី​ឲ្យ​យើង​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត រួម​បញ្ចូល​ច្បាប់​ស្តី​អំពី​ការ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ។ មូលហេតុ​ទីពីរ​ដែល​យើង​មិន​សងសឹក​ដល់​គេ គឺ​ដោយសារ​នេះ​ជា​ការ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទប់​ចិត្ត​មិន​តប​ត​នឹង​គេ ហើយ​ខំ​បង្កើត​ឲ្យ​មាន​មេត្រីភាព​និង​ភាព​សុខសាន្ត។ នេះ​ក៏​បញ្ជាក់​ថា យើង​សង្ឃឹម​ថា​អ្នក​ដែល​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា អាច​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់ សូម្បី​តែ​អ្នក​នោះ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្ដី។ មូលហេតុ​ទី​បី​ដែល​យើង​មិន​ធ្វើ​អាក្រក់​ដោយ​តប​ត​នឹង​គេ គឺ​ដោយសារ​នេះ​បង្ហាញ​ថា​យើង​មាន​ចិត្ត​រាប​ទាប។ ការ​សងសឹក​នឹង​គេ​ជា​ការ​ដែល​បំពាន​សិទ្ធិ​ព្រះ​យេហូវ៉ា ពីព្រោះ​ទ្រង់​សន្យា​ថា៖ «ការ​សងសឹក នោះ​ស្រេច​នឹង​[ទ្រង់]»។ បណ្ដាំ​របស់​ព្រះ​ក៏​មាន​ការ​ព្រមាន​ថា៖ «កាល​ណា​កើត​មាន​សេចក្ដី​អំនួត​[ដោយ​ព្រោះ​ហ៊ាន​បំពាន​សិទ្ធិ​ព្រះ​យេហូវ៉ា] នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ។ តែ​ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព»ដែល​មាន​ចិត្ត​រាប​ទាប។ (សុភាសិត ១១:២) ពេល​យើង​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​តប​ត​នឹង​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់ នេះ​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា​និង​ចិត្ត​រាប​ទាប​មែន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក