បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូររៀនពី‹លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ មករា
    • ចូរ​រៀន​ពី​‹លក្ខណៈ​សំខាន់​ៗនៃ​សេចក្ដី​ពិត›

      ​«​[​អ្នក​បាន​]​យល់​លក្ខណៈ​សំខាន់​ៗ​នៃ​ចំណេះ​ដឹង​និង​សេចក្ដី​ពិត​ក្នុង​ច្បាប់​»។—រ៉ូម ២:២០

  • ចូររៀនពី‹លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ មករា
    • ១​. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​ចង់​យល់​អំពី​សារៈសំខាន់​នៃ​ច្បាប់​របស់​ម៉ូសេ?

      បើ​គ្មាន​សំណេរ​របស់​សាវ័ក​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទេ នោះ​យើង​មិន​អាច​យល់​អំពី​អ្វី​ដែល​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​ដែល​មាន​ក្នុង​ច្បាប់​របស់​ម៉ូសេ​បាន​ទេ។ ជា​ឧទាហរណ៍ ក្នុង​សំបុត្រ​របស់​គាត់​ជូន​ជន​ជាតិ​ហេប្រឺ គាត់​បាន​ពន្យល់​អំពី​របៀប​ដែល​លោក​យេស៊ូ​អាច​ផ្ដល់​«​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​»​មួយ​ដង​ជា​ការ​ស្រេច​ក្នុង​ឋានៈ​ជា​‹សម្ដេច​សង្ឃ​ស្មោះ​ត្រង់› ដើម្បី​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​អាច​ទទួល​«​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ហេ. ២:​១៧; ៩:១១, ១២​) ប៉ូល​បាន​ពន្យល់​ថា ត្រ​សាល​គ្រាន់តែ​ជា​«​ស្រមោល​នៃ​អ្វី​ៗ​ដែល​នៅ​ស្ថាន​សួគ៌​»​ ហើយ​ថា​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​អ្នក​សម្រុះ​សម្រួល​នៃ​«​កិច្ច​ព្រមព្រៀង​ដែល​ប្រសើរ​ជាង​»​កិច្ច​ព្រមព្រៀង​ខាង​ច្បាប់​ម៉ូសេ។ (​ហេ. ៧:​២២; ៨:១​-​៥​) ចំពោះ​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​សម័យ​ប៉ូល ការ​ពន្យល់​របស់​គាត់​អំពី​រឿង​នេះ​មាន​តម្លៃ​ណាស់ ហើយ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច្នេះ​ដែរ។ បន្ថែម​ទៅ​ទៀត ការ​ពន្យល់​របស់​គាត់​ក៏​ជួយ​យើង​ផង​ដែរ​ឲ្យ​យល់​តម្លៃ​នៃ​អ្វី​ៗ​ដែល​លោក​បាន​រៀបចំ​ដើម្បី​យើង។

      ២​. តើ​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​បាន​ទទួល​ប្រយោជន៍​អ្វី​ច្រើន​ជាង​ជន​ជាតិ​ដទៃ?

      ២ ពេល​ប៉ូល​សរសេរ​ជូន​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម ចំណុច​ខ្លះ​គឺ​សម្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ជា​ជន​ជាតិ​យូដា ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ច្បាប់​ម៉ូសេ។ ប៉ូល​បាន​ទទួល​ស្គាល់​ថា ដោយ​សារ​ពួក​គេ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ម៉ូសេ​រួច​ហើយ នោះ​ពួក​គេ​អាច​«​យល់​លក្ខណៈ​សំខាន់​ៗ​នៃ​ចំណេះ​ដឹង​និង​សេចក្ដី​ពិត​»​អំពី​ព្រះ​យេហូវ៉ា​និង​គោលការណ៍​សុចរិត​របស់​លោក​បាន។ ការ​‹យល់​លក្ខណៈ​សំខាន់​ៗ​នៃ​សេចក្ដី​ពិត›​និង​ការ​គោរព​អស់ពី​ចិត្ត​ចំពោះ​សេចក្ដី​ពិត​នេះ​បាន​ជួយ​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ឲ្យ​ចេះ​ណែនាំ បង្រៀន​និង​បំភ្លឺ​ភ្នែក​ពួក​អ្នក​មិន​ស្គាល់​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក ហើយ​យ៉ាង​នេះ​ពួក​គេ​ធ្វើ​តាម​គំរូ​របស់​ពួក​យូដា​ដ៏​ស្មោះ​ត្រង់​ដែល​រស់​នៅ​មុន​សម័យ​នោះ​ដែរ។—សូម​អាន រ៉ូម ២:១៧​-​២០

      ស្រមោល​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ

      ៣​. តើ​យើង​អាច​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ការ​រៀន​អំពី​គ្រឿង​បូជា​របស់​ពួក​យូដា​នៅ​សម័យ​បុរាណ?

      ៣ លក្ខណៈ​សំខាន់​ៗ​នៃ​សេចក្ដី​ពិត​ដែល​ប៉ូល​សំដៅ​ទៅ​លើ​នោះ គឺ​នៅ​តែ​សំខាន់​ដើម្បី​ជួយ​យើង​យល់​ពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ គោលការណ៍​ដែល​មាន​ក្នុង​ច្បាប់​ម៉ូសេ​នៅ​តែ​សំខាន់​និង​មាន​តម្លៃ។ ដោយ​ចាំ​អំពី​រឿង​នេះ សូម​ឲ្យ​យើង​ពិចារណា​ផ្នែក​មួយ​នៃ​ច្បាប់​ម៉ូសេ​គឺ របៀប​ដែល​គ្រឿង​បូជា​ផ្សេង​ៗ​បាន​នាំ​ពួក​យូដា​ដែល​មាន​ចិត្ត​រាប​ទាប​ទៅ​ដល់​គ្រិស្ត និង​ជួយ​ពួក​គេ​ឲ្យ​យល់​ពី​តម្រូវ​ការ​របស់​ព្រះ។ ដោយ​សារ​តម្រូវ​ការ​សំខាន់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​បម្រើ​របស់​លោក​មិន​ដែល​ផ្លាស់​ប្ដូរ នោះ​យើង​នឹង​ឃើញ​ថា​ច្បាប់​របស់​ព្រះ​សម្រាប់​ពួក​អ៊ីស្រាអែល​ស្តី​អំពី​គ្រឿង​បូជា​ផ្សេង​ៗ អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​គុណ​ភាព​នៃ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង។—ម៉ាឡ. ៣:៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក