-
របៀបធ្វើការសម្រេចចិត្តល្អសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ចូរគោរពសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត
មនុស្សម្នាក់ៗនឹងសម្រេចចិត្តខុសៗគ្នា។ ដូច្នេះ តើយើងអាចគោរពសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀតយ៉ាងដូចម្ដេច? សូមពិចារណាស្ថានភាពពីរ៖
ស្ថានភាពទី១: បងស្រីម្នាក់ដែលចូលចិត្តផាត់មុខ បានដូរទៅបម្រើនៅក្រុមជំនុំមួយដែលមានបងស្រីជាច្រើនមិនចូលចិត្តអ្នកណាដែលផាត់មុខទេ។
សូមអាន រ៉ូម ១៥:១ និងកូរិនថូសទី១ ១០:២៣, ២៤ រួចពិភាក្សាសំណួរទាំងនេះ៖
យោងតាមខគម្ពីរទាំងនេះ តើបងស្រីនោះប្រហែលជានឹងសម្រេចចិត្តធ្វើយ៉ាងណា? ពេលអ្នកនៅជាមួយនឹងបងប្អូនដែលមានសមត្ថភាពវិនិច្ឆ័យខុសពីអ្នក តើអ្នកនឹងធ្វើយ៉ាងណា?
ស្ថានភាពទី២: បងប្រុសម្នាក់ដឹងថា គម្ពីរមិនផ្ដន្ទាទោសការពិសាស្រាទេ តែគាត់សម្រេចចិត្តមិនពិសាស្រាទាល់តែសោះ។ ថ្ងៃមួយ បងប្អូនបានអញ្ជើញគាត់ឲ្យចូលរួមបរិភោគអាហារល្ងាចជាមួយគ្នា ហើយគាត់បានឃើញបងប្អូនខ្លះពិសាស្រា។
សូមអាន អ្នកទូន្មាន ៧:១៦ និងរ៉ូម ១៤:១, ១០ រួចពិភាក្សាសំណួរទាំងនេះ៖
យោងតាមខគម្ពីរទាំងនេះ តើបងប្រុសនោះប្រហែលជានឹងសម្រេចចិត្តធ្វើយ៉ាងណា? ពេលអ្នកឃើញបងប្អូនធ្វើអ្វីដែលខុសពីសមត្ថភាពវិនិច្ឆ័យរបស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា?
តើមានជំហានអ្វីខ្លះដែលនាំឲ្យសម្រេចចិត្តល្អ?
១. សុំព្រះយេហូវ៉ាដើម្បីជួយអ្នកឲ្យចេះសម្រេចចិត្ត។—យ៉ាកុប ១:៥
២. ស្រាវជ្រាវក្នុងគម្ពីរនិងក្នុងសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ដើម្បីស្វែងរកគោលការណ៍ផ្សេងៗដែលទាក់ទងនឹងរឿងនោះ។ អ្នកក៏អាចពិភាក្សាជាមួយនឹងបងប្អូនដែលមានបទពិសោធន៍ដែរ។
៣. ពិចារណាអំពីលទ្ធផលដែលមកពីការសម្រេចចិត្តរបស់អ្នកថានឹងមានឥទ្ធិពលយ៉ាងណាលើសមត្ថភាពវិនិច្ឆ័យរបស់អ្នក និងសមត្ថភាពវិនិច្ឆ័យរបស់អ្នកឯទៀត។
-
-
ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. ពេលយើងជ្រើសរើសសម្លៀកបំពាក់ ហេតុអ្វីយើងគួរគិតអំពីបងប្អូនរួមជំនឿ?
ពិតមែនតែយើងមានសិទ្ធិជ្រើសរើសអ្វីដែលយើងចង់ស្លៀកពាក់ តែយើងគួរគិតដែរថាសម្លៀកបំពាក់របស់យើងអាចធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍យ៉ាងណា។ ជាជាងធ្វើឲ្យអ្នកណាម្នាក់ទើសចិត្ត យើងគួរខំព្យាយាមអស់ពីសមត្ថភាពដើម្បី«បំពេញចិត្តអ្នកជិតខាង ដោយការប្រព្រឹត្តល្អដែលពង្រឹងជំនឿរបស់គេ»។—សូមអាន រ៉ូម ១៥:១, ២
-