បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរសម្ដែងចិត្តគំនិតរបស់ព្រះគ្រីស្ទ
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ធ្នូ
    • ៤, ៥. តើ​លក្ខណៈ​អ្វី​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​រ៉ូម ១៥:១​-​៣ ហើយ​តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​ទាំង​ឡាយ​អាច​ត្រាប់​តាម​ទ្រង់?

      ៤ តើ​ការ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ? ជំពូក១៥​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ពួករ៉ូមជួយ​យើង​រក​ចម្លើយ​ចំពោះ​សំនួរ​នេះ។ ក្នុង​ខ​ពីរ​បី​នៅ​ដើមជំពូកនេះ ប៉ុល​បាន​សំដៅ​ទៅ​គុណសម្បត្ដិ​មួយ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​យេស៊ូ ពេល​ដែល​គាត់​និយាយ​ថា៖ «គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំ​ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ ‹សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ​តិះ​ដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល​បង្គំ​វិញ›»។—រ៉ូម ១៥:១​-​៣

  • ចូរសម្ដែងចិត្តគំនិតរបស់ព្រះគ្រីស្ទ
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ធ្នូ
    • ៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ត្រាប់​តាម​ការ​ប្រព្រឹត្ត​តប​របស់​ព្រះ​យេស៊ូ ចំពោះ​ការ​ប្រឆាំង​និង​ការ​តិះ​ដៀល?

      ៦ លក្ខណៈ​មួយ​ទៀត​ដ៏​ប្រសើរ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ នោះ​គឺ​ជា​របៀប​គិត​និង​ការ​ប្រព្រឹត្ត​ដែល​តែង​តែ​វិជ្ជមាន​ជា​និច្ច។ ទ្រង់​មិន​ដែល​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​របស់​អ្នក​ឯ​ទៀត មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ល្អ​ល្អះ​របស់​ទ្រង់​ចំពោះ​ការ​ថ្វាយ​បង្គំ​ព្រះ​ទេ ហើយ​យើង​ក៏​មិន​គួរ​ឲ្យ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​មាន​ឥទ្ធិពល​លើ​យើង​ដែរ។ ពេល​ដែល​ទ្រង់​ត្រូវ​គេ​តិះ​ដៀល​ឬ​ក៏​បៀត​បៀន​ដោយ​ព្រោះ​ទ្រង់​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ស្មោះ​ត្រង់ នោះ​ទ្រង់​បាន​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​ដោយ​មិន​ត្អូញត្អែរ​ទេ។ ទ្រង់​ជ្រាប​ដឹង​ថា អស់​អ្នក​ដែល​ខិត​ខំ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​របស់​គេ«សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង» អាច​ទន្ទឹង​ថា​នឹង​មាន​ការ​ប្រឆាំង​ពី​លោកីយ៍​នេះ​ដែល​គ្មាន​ជំនឿ​និង​គ្មាន​ការ​យល់​ដឹង​នោះ។

      ៧. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​ការ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច និង​ហេតុ​អ្វី​ក៏​យើង​អាច​ធ្វើ​ដូច្នេះ​ដែរ?

      ៧ ព្រះ​យេស៊ូ​ក៏​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​សម​ត្រឹម​ត្រូវ​តាម​របៀប​ផ្សេង​ទៀត។ ទ្រង់​មិន​ដែល​បាន​បង្ហាញ​ចិត្ត​មិន​អត់​ធ្មត់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ក៏​ប៉ុន្តែ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់​សំរាប់​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១១០:១; ម៉ាថាយ ២៤:៣៦; កិច្ច​ការ ២:៣២​-​៣៦; ហេព្រើរ ១០:១២, ១៣) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​មិន​ដែល​មាន​ព្រះ​ទ័យ​អខន្តី​ចំពោះ​ពួក​អ្នក​ដែល​ដើរ​តាម​ទ្រង់​ឡើយ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «រៀន​នឹង​ខ្ញុំ» ក៏​ប៉ុន្តែ​ដោយ​សារ​ទ្រង់«ស្លូត» នោះ​ការ​ណែនាំ​របស់​ទ្រង់​បាន​ស្អាង​ចិត្ត​ឡើង​និង​បាន​ជួយ​កំសាន្ត​ចិត្ត។ ម្យ៉ាង​ទៀត ដោយ​ទ្រង់​មាន«ចិត្ត​សុភាព» នោះ​ទ្រង់​មិន​ដែល​គិត​ថា​ខ្លួន​ទ្រង់​សំខាន់​ជាង​គេ​ឡើយ​ឬ​ក៏​បំពាន​សិទ្ធិ​របស់​អ្នក​ឯ​ទៀត​ដែរ។ (ម៉ាថាយ ១១:២៩) ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​លក្ខណៈ​នេះ​របស់​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ ពេល​ប៉ុល​និយាយ​ថា៖ «ត្រូវ​តែ​មាន​គំនិត​គិត[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង»។—ភីលីព ២:៥​-​៧

      ៨, ៩. (ក) ម្ដេច​ក៏​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​មិន​សួន​តួ? (ខ) ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត បើ​សិន​ជា​យើង​មិន​បាន​ត្រាប់​តាម​ទាំង​ស្រុង​នូវ​គំរូ​ដែល​ព្រះ​យេស៊ូ​បាន​ទុក​ឲ្យ និង​តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​ជា​គំរូ​ល្អ​ចំពោះ​រឿង​នេះ?

      ៨ ការ​និយាយ​ថា​យើង​ចង់​ជួយ​អ្នក​ដទៃ និង​គិត​ពី​សេចក្ដី​ត្រូវ​ការ​របស់​គេ​មុន​គិត​អំពី​ខ្លួន នេះ​គឺ​ជា​ការ​ស្រួល​និយាយ​មែន។ ក៏​ប៉ុន្តែ ការ​ពិនិត្យ​មើល​យ៉ាង​ចំ​ៗ​នូវ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង ប្រហែល​ជា​នឹង​បង្ហាញ​ថា ចិត្ត​យើង​មិន​សម​ស្រប​ទាំង​ស្រុង​នឹង​គំនិត​នោះ​ទេ។ ម្ដេច​ក៏​អ៊ីចឹង? ទី​មួយ ពីព្រោះ​យើង​បាន​ទទួល​ជា​មរតក​នូវ​លក្ខណៈ​សួន​តួ​ពី​អ័ដាម​និង​អេវ៉ា។ ទី​ពីរ គឺ​ពីព្រោះ​យើង​រស់​នៅ​ក្នុង​លោកីយ៍​មួយ​ដែល​បង្កើត​ឲ្យ​មាន​ភាព​សួន​តួ។ (អេភេសូរ ៤:១៧, ១៨) ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​មួយ​ដែល​មិន​សួន​តួ តម្រូវ​ឲ្យ​យើង​បណ្ដុះ​បណ្ដាល​របៀប​គិត​មួយ​ដែល​ផ្ទុយ​ពី​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង។ នេះ​តម្រូវ​នូវ​ការ​តាំង​ចិត្ត​និង​ការ​ព្យាយាម។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក