បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១ មេសា
    • គ្រិស្ត​សាសនិក​ខ្លះ​ដែល​នៅ​ក្រុង​កូរិនថូស​សម័យ​បុរាណ​បាន​យល់​ច្រឡំ​អំពី​រឿង​នោះ ហើយ​អ្នក​ខ្លះ​ទៀត​មិន​បាន​ជឿ​ទាល់​តែ​សោះ​ថា មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែនទែន​ទេ។ ក្នុង​សំបុត្រ​ទី​១​ដែល​សាវ័ក​ប៉ូល​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស គាត់​បាន​រៀប​រាប់​អំពី​លទ្ធផល​ដែល​នឹង​កើត​ឡើង បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ប៉ុន្តែ​ប្រសិនបើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​គ្មាន​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​យើង​ក៏​គ្មាន​ប្រយោជន៍​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​អំពី​ព្រះ​ដែរ . . . ជំនឿ​របស់​អ្នក​រាល់​គ្នា​គឺ​ឥត​ប្រយោជន៍​ទទេ ហើយ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​មិន​បាន​ត្រូវ​អភ័យទោស​ឲ្យ​ឡើយ។ ឯ​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ក្នុង​គ្រិស្ត​បាន​វិនាស​សាប​សូន្យ​ដែរ​»។—កូរិនថូស​ទី​១ ១៥:១៣​-​១៨

  • លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១ មេសា
    • សូម​គិត​អំពី​លទ្ធផល​ផ្សេង​ទៀត។ បើ​គ្រិស្ត​មិន​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ នោះ​អ្វី​ដែល​គ្រិស្ត​សាសនិក​ជឿ​នឹង​ទៅ​ជា​ការ​ឥត​ប្រយោជន៍ អសារ​ឥត​ការ និង​ជា​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​ពាក្យ​កុហក។ ម្យ៉ាង​ទៀត អ្វី​ដែល​ប៉ូល​និង​អ្នក​ឯ​ទៀត​និយាយ​គឺជា​ពាក្យ​មិន​ពិត មិន​គ្រាន់តែ​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​អំពី​អ្នក​ដែល​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ គឺ​ព្រះ​យេហូវ៉ា។ មួយ​ទៀត ការ​បញ្ជាក់​ថា​គ្រិស្ត​បាន​«​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង​»​ក៏​ជា​ពាក្យ​កុហក​ដែរ។ ព្រោះ​ថា​បើ​លោក​ដែល​ជា​អ្នក​សង្គ្រោះ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ នោះ​លោក​ក៏​មិន​អាច​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន​ដែរ។ (​កូរិនថូសទី១ ១៥:៣​) នោះ​មាន​ន័យ​ថា គ្រិស្ត​សាសនិក​ដែល​បាន​ស្លាប់ សូម្បី​តែ​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​របស់​ខ្លួន បាន​ស្លាប់​ទាំង​មាន​គំនិត​ភាន់​ច្រឡំ​ថា​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក