បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោក
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • ៣​. (​ក​) ហេតុ​អ្វី​លោក​យេស៊ូ​មិន​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​នៅ​សម័យ​របស់​លោក? (​ខ​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រើស​តាំង​នោះ បំពេញ​តួនាទី​ជា​ទូត? (​ឆ្លើយ​ដោយ​រួម​បញ្ចូល​កំណត់​សម្គាល់​)

      ៣ លោក​យេស៊ូ​មិន​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​នៅ​សម័យ​របស់​លោក​ទេ តែ​លោក​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ដែល​នៅ​អនាគត​នឹង​ទៅ​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដែល​លោក​នឹង​គ្រប់​គ្រង​ជា​ស្តេច។ (​ដានីយ៉ែល ៧:១៣, ១៤; លូកា ៤:៤៣; ១៧:២០, ២១​) ហេតុ​នេះ ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ប៉ុនទាស ពីឡាត​ដែល​ជា​អភិបាល​រ៉ូម​ថា​៖ ​«​រាជា​ណា​ចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ធ្វើ​តាម​គំរូ​នោះ ដោយ​រក្សា​ភក្ដីភាព​ចំពោះ​គ្រិស្ត​និង​រាជា​ណា​ចក្រ​របស់​លោក ហើយ​ដោយ​ប្រកាស​ប្រាប់​ពិភព​លោក​ទាំង​មូល​អំពី​រាជាណាចក្រ​នោះ។ (​ម៉ាថាយ ២៤:១៤​) សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​ជា​ទូត​តំណាង​គ្រិស្ត . . . ក្នុង​នាម​ជា​តំណាង​គ្រិស្ត យើង​អង្វរ​ថា​៖ ‹សូម​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ›​»។a—កូរិនថូសទី២ ៥:២០

      ៤​. តើ​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​គ្រិស្ត​សាសនិក​សម័យ​ដើម​កាន់​ជំហរ​អព្យាក្រឹត​»​)

      ៤ ដោយ​សារ​ឯកអគ្គ​រាជទូត​ជា​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លួន ពួក​គេ​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ដែល​ពួក​គេ​ទៅ​បំពេញ​ការងារ​ទេ។ ពួក​គេ​ត្រូវ​នៅ​អព្យាក្រឹត។ ក៏​ប៉ុន្តែ​ឯកអគ្គ​រាជទូត​បម្រើ​ផល​ប្រយោជន៍​នៃ​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​ពួក​គេ​ជា​តំណាង។ អ្នក​កាន់​តាម​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង គឺ​អ្នក​ដែល​«​ជា​ពល​រដ្ឋ​ស្ថាន​សួគ៌​»​ ក៏​ដូច្នេះ​ដែរ។ (​ភីលីព ៣:២០​) តាម​ពិត ដោយ​សារ​ពួក​គេ​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ នោះ​ពួក​គេ​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​ជា​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត ឲ្យ​«​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​»។ (​យ៉ូហាន ១០:​១៦; ម៉ាថាយ ២៥:៣១​-​៤០​) ចៀម​ឯ​ទៀត​នោះ​ក៏​ជា​តំណាង​រាជាណាចក្រ​របស់​ព្រះ​ដែរ ដោយ​គាំទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គេ​រួប​រួម​គ្នា​ដោយ​សាមគ្គី​ភាព​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​រាជាណាចក្រ​របស់​មេស្ស៊ី ហើយ​ក្រុម​ទាំង​ពីរ​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​របស់​ពិភព​លោក​នេះ។—សូម​អាន អេសាយ ២:២​-​៤

  • របៀបបង្ហាញថាយើងមិនរួមចំណែកក្នុងពិភពលោក
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
    • a តាំង​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​គ.ស. គ្រិស្ត​បាន​គ្រប់​គ្រង​ជា​ស្តេច​លើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ផែនដី។ (​កូឡុស ១:១៣​) នៅ​ឆ្នាំ​១៩១៤ គ្រិស្ត​បាន​ទទួល​សិទ្ធិ​អំណាច​ជា​ស្តេច​ដើម្បី​គ្រប់​គ្រង​«​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​»។ ដូច្នេះ ឥឡូវ​នេះ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ក៏​បម្រើ​ជា​ទូត​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី​ដែរ។—ការ​បើក​បង្ហាញ ១១:១៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក