បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • នេះជាថ្ងៃសង្គ្រោះ!
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មីនា
    • ១២. តើ​កិច្ច​ការ​សំខាន់​អ្វី​ដែល​កំពុង​តែ​សម្រេច ដោយ​រាជទូត​និង​អ្នក​នាំ​សារ​របស់​ព្រះ​យេហូវ៉ា​នោះ?

      ១២ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នោះ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យស្រប​តាម​ពាក្យ​សំដី​របស់​ប៉ុល ដែល​ថា៖ «ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ [ព្រះ​យេហូវ៉ា] បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ។ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ ‹នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្ដាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង›។ មើល! ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។ (កូរិនថូស​ទី​២ ៦:១, ២) រាជទូត​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា និង​អ្នក​នាំ​សារ​របស់​ទ្រង់ គឺ«ចៀម​ឯ​ទៀត» ក៏​មិន​មែន​ទទួល​នូវ​ព្រះ​គុណ​ដែល​មិន​សម​ទទួល​របស់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យល់​នឹង​គោល​បំណង​នោះ​ឡើយ។ (យ៉ូហាន ១០:១៦) ដោយ​ចរិយា​ដ៏​ទៀង​ត្រង់​និង​កិច្ច​បំរើ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​របស់​គេ​ក្នុង«វេលា[នេះ]ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» នោះ​គេ​ស្វែង​រក​ព្រះ​គុណ​របស់​ព្រះ ហើយ​កំពុង​តែ​ប្រាប់​មនុស្ស​លោក ថា​នេះ​ជា«ថ្ងៃ​សង្គ្រោះ​ហើយ»។

  • នេះជាថ្ងៃសង្គ្រោះ!
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មីនា
    • ១៥. តាំង​ពី​ពេល​ណា​មក ដែល​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ត្រូវ​តែ​សម្ដែង​ថា គេ​សម​បាន​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ ហើយ​ដោយ​មាន​គោល​បំណង​អ្វី?

      ១៥ ប៉ុល​បាន​អនុវត្ត​អេសាយ ៤៩:៨ ដល់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដោយ​អង្វរ​ពួក​គេ‹កុំ​ឲ្យ​យល់​ខុស​នូវ​បំណង​របស់​ព្រះ​គុណ​ដែល​មិន​សម​ទទួល› ដោយ​ខាន​ស្វះ​ស្វែង​នឹង​គាប់​ចិត្ត​ទ្រង់ ក្នុង​កំឡុង«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» ហើយ​ក្នុង​កំឡុង«ថ្ងៃ​សង្គ្រោះ»ដែល​ទ្រង់​ប្រទាន​មក។ ប៉ុល​និយាយ​ថែម​ថា៖ «មើល! ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ»។ (កូរិនថូស​ទី​២ ៦:២) តាំង​ពី​បុណ្យ​ភិន្ដាកុស​នៅ​ឆ្នាំ​៣៣ ស.យ. នោះ​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​បាន​ត្រូវ​សម្ដែង​ថា គេ​គួរ​នឹង​ទទួល​ព្រះ​គុណ​ដែល​មិន​សម​ទទួល ដើម្បី​ឲ្យ«វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់» នឹង​ធ្វើ​ជា«ថ្ងៃ​សង្គ្រោះ»ចំពោះ​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក