-
ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
-
-
‹យើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាយ៉ាងមាំមួន ដោយដឹងថា អ្នករាល់គ្នានឹងបានចំណែកក្នុងការសម្រាលទុក្ខ ដូចជាបានចំណែកក្នុងការទុក្ខលំបាកនោះដែរ›។—កូរិនថូសទី២ ១:៧
-
-
ចែកចាយការសម្រាលទុក្ខដែលព្រះប្រទានឲ្យទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
-
-
៤. តើតាមរបៀបយ៉ាងណាខ្លះ ដែលពួកអ្នកចំណូលចិត្តថ្មីអាចប្រតិកម្មនឹងសេចក្ដីវេទនា?
៤ គួរឲ្យស្ដាយណាស់ ដូចព្រះយេស៊ូបានទាយមក សេចក្ដីវេទនាបានបណ្ដាលឲ្យអ្នកខ្លះទៅជាជំពប់ហើយឈប់ចូលរួមជាមួយក្រុមជំនុំគ្រីស្ទាន។ (ម៉ាថាយ ១៣:៥, ៦, ២០, ២១) អ្នកដទៃទៀតបានខំស៊ូទ្រាំនឹងសេចក្ដីវេទនា ដោយនឹកចាំសេចក្ដីសន្យាដ៏សម្រាលទុក្ខដែលគេកំពុងតែបានរៀន។ នៅទីបំផុត ពួកគេក៏ថ្វាយខ្លួនទៅព្រះយេហូវ៉ា ដោយធ្វើបុណ្យជ្រមុជទឹកជាសិស្សរបស់រាជបុត្រាទ្រង់ ព្រះយេស៊ូគ្រីស្ទ។ (ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ៨:៣៤) ប្រាកដហើយ នៅពេលដែលគ្រីស្ទានម្នាក់បានធ្វើបុណ្យជ្រមុជទឹក នោះមិនមែនមានសេចក្ដីថាគាត់លែងមានសេចក្ដីវេទនាទៀតឡើយ។ ឧទាហរណ៍ ការរក្សាលក្ខណៈពិសុទ្ធគឺអាចជាការពិបាកណាស់ចំពោះបុគ្គលម្នាក់ ដែលពីដើមមានប្រវត្ដិសីលធម៌មិនល្អ។ អ្នកខ្លះទៀតត្រូវតែប្រឈមដោះស្រាយនឹងការទំនាស់ប្រឆាំងជារឿយៗពីសមាជិកគ្រួសារដែលមិនជឿ។ ទោះបីជាមានសេចក្ដីវេទនាយ៉ាងណាក៏ដោយ អស់អ្នកដែលស្វែងរកជីវិតនៃការឧទ្ទិសថ្វាយទៅព្រះ អាចដឹងច្បាស់នូវការមួយ។ គឺពួកគេនឹងពិសោធការសម្រាលទុក្ខនិងជំនួយរបស់ព្រះដោយផ្ទាល់ខ្លួន។
-