បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ វិច្ឆិកា
    • ៤​. តើ​ប៉ុល​ត្រូវ​តែ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បែប​ណា? តើ​ទុក្ខ​លំបាក​បែប​នេះ​អាច​មាន​អានុភាព​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច?

      ៤ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សាវ័ក​ប៉ុល។ គាត់​បាន​សរសេរ​ថា​៖ «មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ . . . ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ»។ ព្រះ​យេហូវ៉ា​ទ្រង់​ព្រះ​សណ្ដាប់​នូវ​សេចក្ដី​អង្វរ​របស់​គាត់។ យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​បញ្ជាក់​ប្រាប់​ប៉ុល​ថា ទ្រង់​នឹង​មិន​ដោះស្រាយ​ដោយ​ធ្វើ​អព្ភូតហេតុ ដើម្បី​នឹង​ជួយ​គាត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ប៉ុល​ត្រូវ​តែ​ទុក​ចិត្ត​លើ​ព្រះ​ចេស្ដា​របស់​ព្រះ​ដើម្បី​ជួយ​គាត់​ស៊ូទ្រាំ​នឹង‹បន្លា​មួយ​ក្នុង​សាច់​ឈាម›។b (កូរិនថូសទី២ ១២:៧​-​៩) ដូច​សាវ័ក​ប៉ុល​ដែរ អ្នក​ប្រហែល​ជា​កំពុង​តែ​មាន​ទុក្ខ​លំបាក​ណា​មួយ។ ប្រហែល​ជា​អ្នក​ឆ្ងល់​ថា​៖ ‹ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​ពុំ​ធ្វើ​អ្វី​សោះ​ដើម្បី​ជួយ​ខ្ញុំ តើ​នោះ​បាន​ន័យ​ថា​ទ្រង់​មិន​ទត​ឃើញ​ស្ថានភាព​ខ្ញុំ​ឬ​ទ្រង់​មិន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ខ្ញុំ​ទេ​ដឹង?›។ មិន​មែន​ដូច្នេះ​ឡើយ! ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បំរើ​ស្មោះ​ត្រង់​ម្នាក់ៗ​របស់​ទ្រង់ ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះ​យេស៊ូ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ពួក​សាវ័ក​បន្ដិច​ក្រោយ​ទ្រង់​បាន​ជ្រើសរើស​ពួក​គេ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ព្រះ​បន្ទូល​របស់​ទ្រង់​អាច​លើក​ទឹក​ចិត្ត​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ វិច្ឆិកា
    • b ព្រះ​គម្ពីរ​មិន​បាន​ចែង​យ៉ាង​ចំៗ​ថា‹បន្លា​មួយ​ក្នុង​សាច់​ឈាម›របស់​ប៉ុល​ជា​អ្វី​នោះ​ទេ។ នេះ​ប្រហែល​ជា​បញ្ហា​ខាង​ផ្លូវ​កាយ ដូច​ជា​បញ្ហា​ដូច​ជា​ភ្នែក​អន់។ ឬ‹បន្លា​មួយ​ក្នុង​សាច់​ឈាម› ប្រហែល​ជា​សំដៅ​ទៅ​លើ​ពួក​សាវ័ក​ក្លែង​ក្លាយ​និង​អ្នក​ដទៃ ដែល​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ការ​អះអាង​របស់​គាត់​ថា​ជា​សាវ័ក​ម្នាក់​ហើយ​ការ​ផ្សព្វផ្សាយ​របស់​គាត់។—កូរិនថូសទី២ ១១:៦, ១៣​-​១៥; កាឡាទី ៤:១៥; ៦:១១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក