បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរឲ្យអ្នកដទៃឃើញជំនឿនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាម ២០០១ | ១ វិច្ឆិកា
    • ចូរ​សម្ដែង​នូវ«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»

      ១២. ហេតុ​អ្វី​បាន​ជា​ការ​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ គឺ​សំខាន់​ចំពោះ​ការ​ជឿន​ខាង​វិញ្ញាណ?

      ១២ នៅ​ពេល​កំពុង​តែ«រួប​រួម​គ្នា​ខាង​ជំនឿ​និង​ចំណេះ»គឺ​សំខាន់​ដែល​យើង​សម្ដែង​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ ដូច​យើង​បាន​រៀន​ហើយ​ថា ភាព​ចាស់​ទុំ​មិន​មែន​ជា​អ្វី​ដែល​អាច​ត្រូវ​លាក់​ក្នុង​ខ្លួន​ទេ តែ​ត្រូវ​សម្គាល់​ដោយ​គុណសម្បត្ដិ​ជាក់​ស្តែង​ដែល​អាច​ជួយ​ស្អាង​ចិត្ត និង​មាន​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ ជាក់​ស្តែង​ហើយ ការ​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​មិន​ជា​ការ​ខិត​ខំ​ធ្វើ​ឫកពា​ថ្លៃ​ថ្នូរ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​យើង​លូត​លាស់​ខាង​វិញ្ញាណ ដោយ​តាម​ការ​ណែនាំ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ នោះ​ចិត្ត​គំនិត​និង​កិរិយា​របស់​យើង​នឹង​កែ​ប្រែ​តាម​របៀប​ដ៏​ប្រសើរ។ សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «ចូរ​ដើរ​ក្នុង​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​ទេ»។—កាឡាទី ៥:១៦

      ១៣. តើ​ការ​កែ​ប្រែ​អ្វី​ជា​ទី​សម្គាល់​នៃ​ការ​ជឿន​ទៅ​មុខ?

      ១៣ ជា​បន្ត​បន្ទាប់ ប៉ុល​បាន​ពន្យល់​នូវ«កិច្ច​ការ​ខាង​សាច់​ឈាម»ជា​ច្រើន​ដែល«ប្រាកដ​ច្បាស់​ហើយ»។ មុន​ដែល​មនុស្ស​ម្នាក់​យល់​តម្លៃ​នៃ​ខ្នាត​តម្រា​របស់​ព្រះ ជីវិត​របស់​គាត់​គឺ​យក​លំនាំ​តាម​របៀប​រស់​នៅ​ក្នុង​លោកីយ៍​នេះ និង​ក៏​អាច​ពោរ​ពេញ​ទៅ​ដោយ​អ្វី​ខ្លះ​ដែល​ប៉ុល​បាន​រៀប​រាប់​ដូច​ជា៖ «សេចក្ដី​កំផិត សហាយស្មន់ ស្មោក​គ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់​ទែង​គ្នា បាក់​បែក បក្ស​ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង»។ (កាឡាទី ៥:១៩​-​២១) ក៏​ប៉ុន្តែ អ្នក​នោះ​លូត​លាស់​ខាង​វិញ្ញាណ ហើយ​ឈ្នះ​ជា​បណ្ដើរ​ៗ​នូវ«កិច្ច​ការ​ខាង​សាច់​ឈាម»ទាំង​នេះ​ដ៏​មិន​សម​គួរ នឹង​សម្ដែង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»វិញ។ ការ​កែ​ប្រែ​ដ៏​ងាយ​មើល​ឃើញ​នេះ គឺ​ជា​ទី​សម្គាល់​ថា អ្នក​នោះ​កំពុង​តែ​ជឿន​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ​ជា​គ្រីស្ទាន។—កាឡាទី ៥:២២

      ១៤. សូម​ពន្យល់​ឃ្លា​ពីរ​ដែល​ថា«កិច្ច​ការ​ខាង​សាច់​ឈាម»និង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»។

      ១៤ យើង​គួរ​កត់​សម្គាល់​ឃ្លា​ពីរ ដែល​ថា«កិច្ច​ការ​ខាង​សាច់​ឈាម»និង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»។ «កិច្ច​ការ»មក​ពី​ទង្វើ​របស់​មនុស្ស​និង​ជា​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​របស់​គាត់។ បើ​និយាយ​ឲ្យ​ចំ​ទៅ កិច្ចការ​ដែល​ប៉ុល​បាន​រៀប​រាប់​នោះ ថា​ជា​កិច្ច​ការ​ខាង​សាច់​ឈាម គឺ​ជា​លទ្ធផល​នៃ​ការ​សម្រេច​ធ្វើ​ដូច្នោះ ឬ​ក៏​ការ​ប្រព្រឹត្ត​ដែល​កើត​ចេញ​ពី​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​មនុស្ស។ (រ៉ូម ១:២៤, ២៨; ៧:២១​-​២៥) ក៏​ប៉ុន្តែ ពាក្យ​ដែល​ថា«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»ចង្អុល​បញ្ជាក់​ថា គុណសម្បត្ដិ​ដែល​ត្រូវ​រៀប​រាប់​នោះ មិន​មែន​ជា​លទ្ធផល​ពី​ការ​ខិត​ខំ​កែ​ខ្លួន ឬ​ក៏​ការ​ខិត​ខំ​ធ្វើ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ល្អ​នោះ​ទេ តែ​គឺ​ជា​លទ្ធផល​ពី​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ទៅ​លើ​មនុស្ស​ម្នាក់។ ដូច​ជា​ដើម​ឈើ​មួយ​នឹង​បង្កើត​ផល​បើ​សិន​ជា​វា​ត្រូវ​ថែ​ទាំ​យ៉ាង​ល្អ នោះ​មនុស្ស​ម្នាក់​នឹង​សម្ដែង​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​ជា​ច្រើន​ក្នុង​ជីវិត​របស់​គាត់។—ទំនុកដំកើង ១:១​-​៣

      ១៥. ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណសម្បត្ដិ​ទាំង​អស់​ក្នុង«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»?

      ១៥ ចំណុច​មួយ​ទៀត​ដើម្បី​ពិចារណា គឺ​ជា​របៀប​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ«ផល​ផ្លែ»ដើម្បី​ក្រសោប​បញ្ចូល​គុណសម្បត្ដិ​ល្អ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​រៀប​រាប់​នោះ។ ព្រះ​វិញ្ញាណ​មិន​បង្កើត​ផល​ជា​ច្រើន ដើម្បី​ឲ្យ​យើង​ជ្រើស​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត​ជាង​គេ​ទេ។ គុណសម្បត្ដិ​ទាំង​អស់​ដែល​ប៉ុល​បាន​ប្រាប់​នោះ ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត គឺ​សំខាន់​ដូច​គ្នា និង​គ្រប់​ទាំង​អស់​ជា​សមាសភាព​នៃ​បុគ្គលិក​លក្ខណៈ​គ្រីស្ទាន​ថ្មី។ (អេភេសូរ ៤:២៤; កូល៉ុស ៣:១០) ដូច្នេះ ទោះ​ជា​យើង​ឃើញ​ថា គុណសម្បត្ដិ​ណា​មួយ​លេច​ឡើង​ជាង​គេ​ក្នុង​ជីវិត​របស់​យើង ដោយ​សារ​លក្ខណៈ​សម្បត្ដិ​របស់​យើង​និង​ភាព​ទោរ​ទន់​ក៏​ដោយ គឺ​ជា​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណសម្បត្ដិ​ទាំង​អស់​ដែល​ប៉ុល​បាន​ប្រាប់​នោះ។ ដោយ​ធ្វើ​ដូច្នេះ យើង​អាច​បង្ហាញ​បុគ្គលិក​លក្ខណៈ​ក្នុង​ជីវិត​របស់​យើង​ដូច​ជា​ព្រះ​គ្រីស្ទ។—ពេត្រុស​ទី​១ ២:១២, ២១

      ១៦. តើ​យើង​មាន​គោល​បំណង​អ្វី​ក្នុង​ការ​តាម​រក​ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន? ហើយ​តើ​យើង​អាច​សម្រេច​បំណង​នោះ​យ៉ាង​ដូច​ម្ដេច?

      ១៦ មេ​រៀន​សំខាន់​ដែល​យើង​រៀន​ពី​ការ​ពន្យល់​របស់​ប៉ុល​គឺ​ថា ក្នុង​ការ​តាម​រក​ភាព​ចាស់​ទុំ​របស់​គ្រីស្ទាន បំណង​របស់​យើង​មិន​មែន​ជា​ការ​រៀន​និង​ទទួល​ចំណេះ​ជា​ច្រើន​ជាង​គេ ឬ​ក៏​ការ​បង្កើត​ឲ្យ​មាន​ឫកពា​ថ្លៃ​ថ្នូរ​ទេ។ បំណង​របស់​យើង​គឺ​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង​ដោយ​គ្មាន​ការ​រា​រាំង​ទេ។ យើង​នឹង​ចាស់​ទុំ​ខាង​វិញ្ញាណ​ដល់​កំរិត​ណា​ដែល​ចិត្ត​គំនិត​និង​កិរិយា​របស់​យើង​ប្រព្រឹត្ត​តាម​ការ​ណែនាំ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ។ តើ​យើង​អាច​សម្រេច​បំណង​នេះ​ដោយ​ដូច​ម្ដេច? យើង​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​គំនិត​របស់​យើង។ នេះ​រួម​បញ្ចូល​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់។ យើង​ក៏​គួរ​សិក្សា​និង​រំពឹង​គិត​អំពី​ព្រះ​បន្ទូល​របស់​ព្រះ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​គោល​ការណ៍​ព្រះ​គម្ពីរ មាន​អានុភាព​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​និង​ការ​សម្រេច​ដែល​យើង​ធ្វើ។ ពេល​នោះ ការ​ជឿន​ទៅ​មុខ​របស់​យើង​នឹង​ពិត​ជា​ឃើញ​ជាក់​ស្តែង​មែន។

  • ចូរឲ្យអ្នកដទៃឃើញជំនឿនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាម ២០០១ | ១ វិច្ឆិកា
    • • តើ​តាម​របៀប​ណា​ដែល​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​អាច​ស​ឲ្យ​ឃើញ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក