-
ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោកទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ កក្កដា
-
-
៧. តើតាមរបៀបណាយើងធ្វើតាមឱវាទដែលឲ្យយើង«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ»?
៧ ដោយសារយើងមានជំនឿលើគ្រឿងបូជាដែលជាថ្លៃលោះរបស់គ្រិស្ត ព្រះយេហូវ៉ាចាត់ទុកយើងជាមនុស្សសុចរិត។ បើយើងជាអ្នកដែលលោករើសតាំង លោកចាត់ទុកយើងជាកូនរបស់លោក ហើយបើយើងជាចៀមឯទៀត លោកចាត់ទុកយើងជាមិត្តសម្លាញ់របស់លោក។ ប៉ុន្តែ ដរាបណាយើងរស់នៅក្នុងរបៀបរបបពិភពលោកនេះ ដរាបនោះយើងនឹងតែងតែមានបញ្ហាជាមួយអ្នកឯទៀត។ (រ៉ូម ៥:៩; យ៉ា. ២:២៣) នេះជាមូលហេតុដែលគម្ពីរបង្រៀនយើងឲ្យចេះអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក។ តើយើងគួរធ្វើអ្វីដើម្បីមានសាមគ្គីភាពជាមួយបងប្អូនប្រុសស្រីរបស់យើង? យើងត្រូវបណ្ដុះឲ្យមាន«ចិត្តរាបទាបនិងចិត្តស្លូតបូតជានិច្ច»។ ម្យ៉ាងទៀត ប៉ូលដាស់តឿនយើងឲ្យព្យាយាម«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (សូមអាន អេភេសូរ ៤:១-៣) ការអនុវត្តឱវាទនេះទាក់ទងនឹងការឲ្យសកម្មពលព្រះមានឥទ្ធិពលមកលើយើង ហើយឲ្យសកម្មពលនោះបង្កើតផលផ្លែនៅក្នុងខ្លួនយើង។ ផលផ្លែដែលមកពីសកម្មពលព្រះជួយយើងឲ្យដោះស្រាយបញ្ហាជាមួយអ្នកឯទៀត។ ផលផ្លែនេះជួយឲ្យយើងរួបរួមគ្នា។ ប៉ុន្តែ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងធ្វើឲ្យយើងបែកបាក់គ្នា។
-
-
ព្រះយេហូវ៉ាបង្រួបបង្រួមក្រុមគ្រួសាររបស់លោកទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ កក្កដា
-
-
៩. តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះដើម្បីដឹងថាយើងកំពុងព្យាយាមធ្វើឲ្យមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព?
៩ ដូច្នេះយើងម្នាក់ៗត្រូវសួរខ្លួនយើងថា ‹តើខ្ញុំខំព្យាយាមដល់កម្រិតណាដើម្បីរក្សាឲ្យមានសេចក្ដីសុខសាន្តនិងសាមគ្គីភាពជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ? តើខ្ញុំប្រព្រឹត្តយ៉ាងណាពេលមានបញ្ហាជាមួយបងប្អូនឯទៀត? តើខ្ញុំនឹងប្រាប់មិត្តភក្ដិជាច្រើនរបស់ខ្ញុំអំពីបញ្ហានេះដើម្បីឲ្យពួកគេកាន់ខាងខ្ញុំឬទេ? តើខ្ញុំសង្ឃឹមថាអ្នកចាស់ទុំនឹងដោះស្រាយបញ្ហានោះជំនួសខ្ញុំ ជាជាងខ្ញុំខំប្រឹងធ្វើឲ្យមានទំនាក់ទំនងដ៏ល្អជាមួយបងប្អូននោះវិញ? ហើយបើខ្ញុំដឹងថាបងប្អូនណាម្នាក់ប្រកាន់ទោសខ្ញុំ តើខ្ញុំគេចពីគាត់ដើម្បីកុំឲ្យត្រូវពិភាក្សាបញ្ហានោះជាមួយគាត់ឬទេ?›។ តើទង្វើបែបនេះបង្ហាញថាយើងកំពុងប្រព្រឹត្តស្របតាមគោលបំណងរបស់ព្រះ ដើម្បីបង្រួបបង្រួមអ្វីៗទាំងអស់ឡើងវិញក្នុងគ្រិស្តឬទេ?
១០, ១១. (ក) តើការមានសេចក្ដីសុខសាន្តជាមួយបងប្អូនយើងគឺសំខាន់យ៉ាងណា? (ខ) តើយើងអាចធ្វើអ្វីដើម្បីរក្សាសេចក្ដីសុខសាន្តនិងទទួលពរពីព្រះយេហូវ៉ា?
១០ លោកយេស៊ូមានប្រសាសន៍ថា៖ «ដូច្នេះ ប្រសិនបើអ្នកកំពុងយកគ្រឿងបូជាមកទីបូជា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនអ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ។ . . . ចូរឆាប់ដោះស្រាយជាមួយនឹងគាត់»។ (ម៉ាថ. ៥:២៣-២៥) យ៉ាកុបបានសរសេរថា «សេចក្ដីសុចរិតជាផលដែលត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្ដិភាព ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលធ្វើឲ្យមានសន្ដិភាព»។ (យ៉ា. ៣:១៧, ១៨) នេះមានន័យថាយើងមិនអាចបន្តធ្វើអ្វីដែលត្រឹមត្រូវឡើយ បើយើងគ្មានសេចក្ដីសុខសាន្តជាមួយអ្នកឯទៀត។
១១ ជាឧទាហរណ៍ នៅប្រទេសខ្លះដែលធ្លាប់មានសង្គ្រាម កសិករមិនអាចប្រើប្រាស់ដីជាងមួយភាគបីបានទេ ដោយសារដីនោះមានគ្រាប់មីន។ ពេលដែលគ្រាប់មីនមួយផ្ទុះ កសិករបានបោះបង់ដីទាំងនោះចោល អ្នកភូមិមិនអាចចិញ្ចឹមជីវិតបាន ហើយទីក្រុងជាច្រើនខ្វះម្ហូបអាហារ។ ស្រដៀងគ្នាដែរ យើងពិបាកបន្តធ្វើឲ្យគុណសម្បត្ដិរបស់យើងជាគ្រិស្តសាសនិកកាន់តែប្រសើរឡើង ប្រសិនបើយើងមានបុគ្គលិកលក្ខណៈដែលនាំឲ្យយើងពិបាកមានសេចក្ដីសុខសាន្តជាមួយបងប្អូនឯទៀត។ បើយើងឆាប់អភ័យទោសឲ្យអ្នកឯទៀត ហើយធ្វើល្អចំពោះពួកគាត់ យើងទាំងអស់គ្នាអាចមានសេចក្ដីសុខសាន្ត ហើយបានពរពីព្រះយេហូវ៉ា។
-