បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៩ ទំ. ៣២
  • ‹បំរើព្រះគ្រីស្ទជាព្រះអម្ចាស់›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹បំរើព្រះគ្រីស្ទជាព្រះអម្ចាស់›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៩ ទំ. ៣២

‹បំរើ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់›

ក្នុង​ទូទាំង​ប្រវត្ដិសាស្ត្រ មនុស្ស​រាប់​លាន​នាក់​បាន​អត់​ទ្រាំ​នឹង​បន្ទុក​នៃ​ទាសភាព។ ជា​ឧទាហរណ៍ រាប់​ពាន់​ឆ្នាំ​កន្លង​មក​ហើយ ពួក​អ៊ីស្រាអែល បាន​ទទួល​ការ​រង​ទុក្ខ​យ៉ាង​ខ្លាំង ពី​ពួក​អ្នក​ត្រួត​ត្រា​ជាតិ​អេស៊ីប។ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​មក ពួក​គេ«ដាក់​ឲ្យ​មាន​នាយ​ដំ​រួត សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន» ជា​ពិសេស​កិច្ច​ការ​ធ្វើ​ឥដ្ឋ។—និក្ខមនំ ១:១១

សព្វ​ថ្ងៃ​នេះ ក្នុង​ប្រទេស​ជា​ច្រើន មនុស្ស​ប្រហែល​ជា​មិន​បាន​ធ្វើ​ជា​ខ្ញុំ​គេ ក្នុង​ន័យ​មែន​ទែន​ទេ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​នៅ​ក្រោម​សភាព​ដ៏​ពិបាក ពេល​ខ្លះ​ទៀត​ក្នុង​សភាព​ដ៏​អាក្រក់។ ពួក​គេ​នៅ​ក្រោម​បន្ទុក​ដ៏​ធ្ងន់ គឺ​ជា​អ្វី​ដែល​អាច​ហៅ​ថា ខ្ញុំ​កញ្ជះ​គេ​ខាង​លុយ​កាក់។

យ៉ាង​ណា​ក៏​ដោយ គឺ​មាន​ទាសភាព​ប្រភេទ​មួយ ដែល​មិន​ជា​បន្ទុក​ដ៏​ធ្ងន់។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​ជំនឿ​ដូច​គ្នា​ឲ្យ៖ ‹បំរើ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់›។ (កូល៉ុស ៣:២៤) ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះ​គ្រីស្ទ នឹង​បាន​ការ​ធូរ​ស្រាល​ពី​បន្ទុក​ដ៏​ធ្ងន់​របស់​គេ។ ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ថា៖ «អស់​អ្នក​ណា​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត​ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។—ម៉ាថាយ ១១:២៨​-​៣០

ការ​ទទួល​នឹម​របស់​ព្រះ​គ្រីស្ទ មិន​ធ្វើ​ឲ្យ​ខ្លួន​រួច​ផុត​ពី​កាតព្វកិច្ច​នៃ​ការ​ចិញ្ចឹម​គ្រួសារ​របស់​គាត់​ឡើយ។ (ធីម៉ូថេ​ទី​១ ៥:៨) យ៉ាង​ណា​ក៏​ដោយ នេះ​ធ្វើ​ឲ្យ​គាត់​រួច​ពី​ការ​ជាប់​ជំពាក់​ជុំ​ពាន់​ខាង​ការ​ស្វែង​រក​វត្ថុ​ទ្រព្យ​ជា​ច្រើន។ ជា​ជាង​យក​ទ្រព្យ​សម្បត្ដិ​មក​ធ្វើ​ជា​គោល​បំណង​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​គេ ពួក​គ្រីស្ទាន​មាន​ការ​ស្កប់​ចិត្ត​នឹង​វត្ថុ​ដែល​ត្រូវ​ការ​ចាំ​បាច់។—ធីម៉ូថេ​ទី​១ ៦:៦​-​១០; ប្រៀប​ធៀប កូរិនថូស​ទី​១ ៧:៣១

ពួក​គ្រីស្ទាន​ក៏​មាន​សេចក្ដី​សំរាក​ពី​ការ​បំពេញ​ភារកិច្ច​ផ្សាយ«ដំណឹង​ល្អ»នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ (ម៉ាថាយ ២៤:១៤) នេះ​ធ្វើ​ឲ្យ​មាន​អំណរ និង​សេចក្ដី​ពេញ​ចិត្ត​ជា​អនេក!

យើង​គួរ​តែ​សប្បាយ​ចិត្ត ដែល​យើង​អាច‹បំរើ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់›!

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣២]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក