បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៣. តើ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

      មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​មាន​ជំនឿ​លើ​លោក។ (​សូម​អាន ហេប្រឺ ១១:៦​) កាល​ដែល​អ្នក​មាន​ចំណេះ​កាន់​តែ​ច្រើន និង​មាន​ជំនឿ​កាន់​តែ​ខ្លាំង នោះ​អ្នក​នឹង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ រួច​មក អ្នក​ច្បាស់​ជា​ចង់​ផ្សព្វ​ផ្សាយ​អំពី​លោក និង​ចង់​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ (​ធីម៉ូថេ​ទី​២ ៤:២; យ៉ូហាន​ទី​១ ៥:៣​) ពេល​បុគ្គល​ណា​ម្នាក់​មាន​របៀប​រស់​នៅ​«​សម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»​ នោះ​គាត់​ទំនង​ជា​ចង់​ប្រគល់​ខ្លួន​ជូន​លោក និង​ទទួល​ការ​ជ្រមុជ​ទឹក។​—កូឡុស ១:​៩, ១០a

  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • a ទោះ​ជា​បុគ្គល​ម្នាក់​ធ្លាប់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សាសនា​ផ្សេង​ក៏​ដោយ គាត់​នៅ​តែ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត។ ហេតុ​អ្វី? ដោយ​សារ​សាសនា​ពី​មុន​មិន​បាន​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​ទេ (​សូម​មើល​សកម្មភាព ១៩:១​-​៥ និង​មេ​រៀន​ទី​១៣​)។

  • តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​ត្រូវ​មាន​ចំណេះ​ច្រើន​ប៉ុណ្ណា?

      ដើម្បី​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​ធីម៉ូថេ​ទី​១ ២:៤​) នេះ​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្គាល់​ចម្លើយ​ទាំង​អស់​ក្នុង​គម្ពីរ មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​ជា​ច្រើន​ឆ្នាំ ក៏​ពួក​គាត់​នៅ​តែ​បន្ត​ទទួល​ចំណេះ​ពី​គម្ពីរ​ដែរ។ (​កូឡុស ១:​៩, ១០​) ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ត្រូវ​មាន​ចំណេះ​បឋម​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​មាន​ចំណេះ​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក