-
តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
គ្មានចំណងអាពាហ៍ពិពាហ៍ណាល្អឥតខ្ចោះទេ។ ម្ល៉ោះហើយ គូអាពាហ៍ពិពាហ៍ត្រូវសហការគ្នាដើម្បីដោះស្រាយការពិបាកផ្សេងៗ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើអ្វីខ្លះបង្ហាញថាប្ដីប្រពន្ធមិនសូវជិតស្និទ្ធគ្នាដូចពីមុន?
តើពួកគេបានធ្វើអ្វីខ្លះដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ?
សូមអាន កូរិនថូសទី១ ១០:២៤ និងកូឡុស ៣:១៣។ ក្រោយពីអានខគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
តើការធ្វើតាមយោបល់នេះ អាចពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?
គម្ពីរប្រាប់ថា យើងគួរលើកកិត្តិយសគ្នាទៅវិញទៅមក។ ការលើកកិត្តិយសរួមបញ្ចូលការប្រព្រឹត្តដោយសប្បុរស និងដោយការគោរពចំពោះអ្នកឯទៀត។ សូមអាន រ៉ូម ១២:១០ រួចពិភាក្សាសំណួរដូចតទៅ៖
តើប្ដីឬប្រពន្ធគួរចាំឲ្យគូរបស់ខ្លួនលើកកិត្តិយសខ្លួនមុនឬទេ? ហេតុអ្វី?
-
-
ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. ពេលអ្នកខ្វែងគំនិតជាមួយនឹងបងប្អូនរួមជំនឿ តើអ្នកចង់ធ្វើអ្វី?
ទោះជាយើងមានសាមគ្គីភាពក៏ដោយ យើងក៏នៅតែជាមនុស្សមិនល្អឥតខ្ចោះដែរ។ ដូច្នេះ ជួនកាលយើងធ្វើឲ្យអ្នកឯទៀតឈឺចិត្តឬខកចិត្ត។ ហេតុនេះ បណ្ដាំរបស់ព្រះប្រាប់យើងឲ្យបន្ត«អភ័យទោសឲ្យគ្នាទៅវិញទៅមក» ដោយសារ«ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ។ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នោះដែរ»។ (សូមអាន កូឡុស ៣:១៣) យើងធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តច្រើនដងរាប់មិនអស់ តែលោកនៅតែអភ័យទោសឲ្យយើង។ ដូច្នេះ លោកតម្រូវឲ្យយើងអភ័យទោសឲ្យបងប្អូនរបស់យើង។ បើអ្នកដឹងថាអ្នកបានធ្វើឲ្យអ្នកណាម្នាក់ឈឺចិត្ត សូមទៅរកគាត់ជាមុនដើម្បីដោះស្រាយបញ្ហានោះ។—សូមអាន ម៉ាថាយ ៥:២៣, ២៤b
-
-
ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ចូរអភ័យទោសឲ្យគ្នាដោយគ្មានល័ក្ខខ័ណ្ឌ ហើយធ្វើឲ្យមានសេចក្ដីសុខសាន្ត
ព្រះយេហូវ៉ាអភ័យទោសឲ្យយើងដោយគ្មានល័ក្ខខ័ណ្ឌ ទោះជាលោកមិនដែលត្រូវការឲ្យយើងអភ័យទោសឲ្យលោកក៏ដោយ។ សូមអាន ចម្រៀងសរសើរព្រះ ៨៦:៥ រួចពិភាក្សាសំណួរដូចតទៅ៖
តាមខនេះ តើអ្នករៀនអ្វីពីការអភ័យទោសរបស់ព្រះយេហូវ៉ា?
ហេតុអ្វីអ្នកដឹងគុណព្រះយេហូវ៉ា ដោយសារលោកអភ័យទោសឲ្យយើង?
តើមានស្ថានភាពអ្វីខ្លះដែលនាំឲ្យយើងពិបាករក្សាសាមគ្គីភាពជាមួយនឹងអ្នកឯទៀត?
យើងអាចយកតម្រាប់ព្រះយេហូវ៉ានិងរក្សាសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ។ តើតាមរបៀបណា? សូមអាន សុភាសិត ១៩:១១ រួចពិភាក្សាសំណួរនេះ៖
ពេលអ្នកណាម្នាក់ធ្វើឲ្យអ្នកឈឺចិត្តឬទើសចិត្ត តើអ្នកអាចធ្វើអ្វី?
ជួនកាល យើងធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ពេលរឿងនោះកើតឡើង តើយើងគួរធ្វើអ្វី? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើបងស្រីនោះបានធ្វើអ្វីដើម្បីនាំឲ្យមានសន្តិភាព?
-