-
ឪពុកម្ដាយទាំងឡាយ ចូរជួយកូនៗរបស់អ្នកឲ្យ«មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | ធ្នូ
-
-
៣. (ក) តើតាមរបៀបណាធីម៉ូថេបានទៅជាគ្រិស្តសាសនិក ហើយស្តីអំពីអ្វីដែលគាត់បានរៀន តើគាត់បានធ្វើអ្វី? (ខ) ស្តីអំពីការរៀន តើប៉ូលបានលើកបញ្ជាក់ចំណុចបីយ៉ាងអ្វីដល់ធីម៉ូថេ?
៣ សាវ័កប៉ូលបានទៅក្រុងលីស្ដ្រាជាលើកដំបូងនៅឆ្នាំ៤៧ គ.ស.។ ទំនងជាពេលនោះហើយដែលធីម៉ូថេ ដែលប្រហែលជាមានវ័យជំទង់បានរៀនអំពីសេចក្ដីបង្រៀនរបស់លោកយេស៊ូជាលើកដំបូង។ គាត់បានធ្វើតាមអ្វីដែលគាត់បានរៀន ហើយពីរឆ្នាំក្រោយមកគាត់បានចាប់ផ្ដើមធ្វើដំណើរក្នុងកិច្ចបម្រើព្រះជាមួយនឹងប៉ូល។ ប្រហែលជា១៦ឆ្នាំក្រោយមក ប៉ូលបានសរសេរទៅធីម៉ូថេថា៖ «ចូរបន្តប្រព្រឹត្តតាមអ្វីៗដែលអ្នកបានរៀន និងដែលបានត្រូវនាំឲ្យជឿជាក់ ដោយដឹងថាអ្នកបានរៀនអ្វីៗទាំងនោះពីអ្នកណា។ ហើយថា តាំងពីអ្នកជាទារកនៅឡើយ អ្នកបានស្គាល់ឯកសារបរិសុទ្ធនានា[បទគម្ពីរភាសាហេប្រឺ]ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ»។ (ធីម៉ូថេទី២ ៣:១៤, ១៥) សូមកត់សម្គាល់អ្វីដែលប៉ូលបាននិយាយអំពីធីម៉ូថេថា គាត់ (១) បានស្គាល់ឯកសារបរិសុទ្ធនានា (២) បានត្រូវនាំឲ្យជឿជាក់អ្វីៗដែលគាត់បានរៀន និង(៣) មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ។
សូម្បីតែកូនតូចៗក៏អាចរៀនអំពីព្រឹត្ដិការណ៍និងបុគ្គលក្នុងគម្ពីរដែរ
-
-
ឪពុកម្ដាយទាំងឡាយ ចូរជួយកូនៗរបស់អ្នកឲ្យ«មានប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | ធ្នូ
-
-
«បានត្រូវនាំឲ្យជឿជាក់»
៥. (ក) តើឃ្លាដែលថា«បានត្រូវនាំឲ្យជឿជាក់»មានន័យយ៉ាងណា? (ខ) ហេតុអ្វីយើងដឹងថាធីម៉ូថេបានត្រូវនាំឲ្យជឿជាក់ដំណឹងល្អអំពីលោកយេស៊ូ?
៥ ការបង្រៀនកូនអំពីព្រឹត្ដិការណ៍និងបុគ្គលក្នុងគម្ពីរប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ។ សូមចាំថាធីម៉ូថេក៏«បានត្រូវនាំឲ្យជឿជាក់»ដែរ។ ឃ្លាភាសាក្រិចដែលប៉ូលបានប្រើនៅទីនេះ មានន័យថា«បានត្រូវធ្វើឲ្យប្រាកដថាអ្វីមួយជាការពិត»។ ធីម៉ូថេបានស្គាល់បទគម្ពីរភាសាហេប្រឺ‹តាំងពីគាត់ជាទារកនៅឡើយ› ពោលគឺតាំងពីគាត់នៅក្មេងខ្ចី។ ក្រោយមក គាត់បានជឿជាក់ថាលោកយេស៊ូជាមេស្ស៊ី។ ធីម៉ូថេមានជំនឿខ្លាំង ហើយនេះបានជំរុញចិត្តគាត់ឲ្យទទួលការជ្រមុជទឹកនិងបម្រើជាសាសនទូតជាមួយនឹងប៉ូល។
៦. តើតាមរបៀបណាអ្នកអាចជួយកូនៗរបស់អ្នកឲ្យមានជំនឿលើបណ្ដាំរបស់ព្រះ?
៦ តើតាមរបៀបណាអ្នកអាចជួយកូនៗរបស់អ្នកឲ្យមានជំនឿដូចធីម៉ូថេ ដើម្បីពួកគេក៏នឹង«ត្រូវនាំឲ្យជឿជាក់»ដែរ? ដំបូង សូមមានចិត្តអត់ធ្មត់។ ដើម្បីមានជំនឿរឹងមាំគឺត្រូវការពេល។ ម្យ៉ាងទៀត ទោះជាអ្នកមានជំនឿលើអ្វីមួយក្ដី នេះមិនមានន័យថាកូនរបស់អ្នកនឹងជឿដូចអ្នកដោយស្វ័យប្រវត្ដិនោះទេ។ កូនម្នាក់ៗត្រូវប្រើ«សមត្ថភាពរិះគិត»របស់ពួកគេ ដើម្បីមានជំនឿលើគម្ពីរ។ (សូមអាន រ៉ូម ១២:១) ក្នុងនាមជាឪពុកម្ដាយ អ្នកអាចធ្វើអ្វីជាច្រើនដើម្បីជួយកូនៗឲ្យពង្រឹងជំនឿរបស់ពួកគេ ជាពិសេសពេលដែលពួកគេសួរសំណួរ។ សូមពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់ឪពុកម្នាក់។
៧, ៨. (ក) តើឪពុកដែលជាគ្រិស្តសាសនិកម្នាក់បានបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេចពេលគាត់បង្រៀនកូនស្រីរបស់គាត់? (ខ) តើធ្លាប់មានពេលណាមួយដែលអ្នកត្រូវមានចិត្តអត់ធ្មត់ចំពោះកូនឬទេ? សូមរៀបរាប់។
៧ បងប្រុសថូម៉ាស់ដែលមានកូនស្រីម្នាក់អាយុ១១ឆ្នាំ បាននិយាយថាជួនកាលកូនរបស់គាត់សួរគាត់នូវសំណួរខ្លះៗដូចជា៖ «តើព្រះយេហូវ៉ាអាចប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតនៅលើផែនដីឬទេ?» ឬក៏«ហេតុអ្វីយើងមិនចូលរួមក្នុងកិច្ចការសង្គមដូចជាការបោះឆ្នោតជាដើម ដើម្បីខំធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរឡើង?»។ នៅពេលខ្លះ គាត់ត្រូវទប់ចិត្តមិនប្រាប់កូនអំពីអ្វីដែលកូនត្រូវតែជឿ។ បងថូម៉ាស់ដឹងថាអ្វីដែលនាំឲ្យអ្នកណាម្នាក់ជឿជាក់លើសេចក្ដីពិតគឺមិនមែនដោយប្រាប់ចំៗម្ដងនោះទេ តែត្រូវលើកហេតុផលជាច្រើនម្ដងមួយៗឲ្យគាត់ពិចារណា។
៨ បងថូម៉ាស់ក៏ដឹងដែរថាគាត់ត្រូវមានចិត្តអត់ធ្មត់ដើម្បីបង្រៀនកូនរបស់គាត់។ តាមពិត គ្រិស្តសាសនិកទាំងអស់ត្រូវមានចិត្តអត់ធ្មត់។ (កូឡុស ៣:១២) បងថូម៉ាស់ទទួលស្គាល់ថាគឺត្រូវការពេលនិងការនិយាយជាមួយនឹងកូនច្រើនដងដើម្បីជួយកូនរបស់គាត់ឲ្យមានជំនឿ។ គាត់ត្រូវវែកញែកជាមួយនឹងកូនអំពីអ្វីដែលកូនរៀនពីគម្ពីរ។ បងថូម៉ាស់និយាយថា៖ «ជាពិសេស ចំពោះចំណុចដ៏សំខាន់ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំចង់ដឹងថាកូនរបស់យើងពិតជាជឿនូវអ្វីដែលគាត់កំពុងរៀន ហើយថានោះគឺសមហេតុផលចំពោះគាត់ឬយ៉ាងណា។ បើកូនខ្ញុំសួរ នោះជាការល្អ។ និយាយឲ្យត្រង់ទៅ បើកូនខ្ញុំមិនសួរសំណួរ ហើយស្រាប់តែទទួលយកអ្វីណាមួយ នោះនាំឲ្យខ្ញុំព្រួយបារម្ភ»។
អ្នកត្រូវមានចិត្តអត់ធ្មត់ដើម្បីជួយកូនរបស់អ្នកឲ្យមានជំនឿលើបណ្ដាំរបស់ព្រះ
៩. តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យមានជំនឿលើបណ្ដាំរបស់ព្រះ?
៩ ពេលឪពុកម្ដាយបង្រៀនកូនដោយចិត្តអត់ធ្មត់ យូរៗទៅកូនរបស់ពួកគេនឹងចាប់ផ្ដើមយល់អំពី«ទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត»។ (អេភេសូរ ៣:១៨) យើងអាចបង្រៀនពួកគេតាមរបៀបដែលស័ក្ដិសមនឹងអាយុនិងកម្រិតនៃការយល់ដឹងរបស់ពួកគេ។ កាលដែលពួកគេកាន់តែមានជំនឿទៅលើអ្វីដែលពួកគេបានរៀន នោះនឹងស្រួលជាងឲ្យពួកគេនិយាយការពារជំនឿរបស់ពួកគេនៅចំពោះមុខអ្នកឯទៀត នេះរួមបញ្ចូលសិស្សរួមថ្នាក់របស់ពួកគេផងដែរ។ (ពេត្រុសទី១ ៣:១៥) ជាឧទាហរណ៍ តើកូនរបស់អ្នកអាចប្រើគម្ពីរដើម្បីពន្យល់អំពីអ្វីដែលកើតឡើងនៅពេលមនុស្សស្លាប់ឬទេ? តើការពន្យល់នេះក្នុងគម្ពីរគឺសមហេតុផលចំពោះពួកគេឬទេ?a (សូមមើលកំណត់សម្គាល់) សូមចាំថាអ្នកត្រូវមានចិត្តអត់ធ្មត់ដើម្បីជួយកូនរបស់អ្នកឲ្យមានជំនឿលើបណ្ដាំរបស់ព្រះ បើអ្នកធ្វើដូច្នេះ អ្នកនឹងមិនស្ដាយក្រោយទេ។—ចោទិយកថា ៦:៦, ៧
គំរូរបស់អ្នកផ្ទាល់ក៏សំខាន់ផងដែរ ដើម្បីជួយកូនៗរបស់អ្នកឲ្យកាន់តែមានជំនឿ
១០. តើអ្វីគឺសំខាន់ពេលបង្រៀនកូនៗ?
១០ គំរូរបស់អ្នកផ្ទាល់ក៏សំខាន់ផងដែរ ដើម្បីជួយកូនៗរបស់អ្នកឲ្យកាន់តែមានជំនឿ។ បងស្រីស្តេហ្វានីដែលជាម្ដាយដែលមានកូនបីនាក់បាននិយាយថា៖ «តាំងពីកូនៗរបស់ខ្ញុំនៅតូចនៅឡើយ ខ្ញុំបានសួរខ្លួនឯងថា ‹តើខ្ញុំនិយាយជាមួយនឹងកូនៗរបស់ខ្ញុំអំពីមូលហេតុដែលខ្ញុំជឿជាក់ថាមានព្រះយេហូវ៉ា ថាលោកមានសេចក្ដីស្រឡាញ់ ហើយថាផ្លូវរបស់លោកគឺត្រឹមត្រូវឬទេ? តើកូនរបស់ខ្ញុំអាចឃើញយ៉ាងច្បាស់ថាខ្ញុំពិតជាស្រឡាញ់ព្រះយេហូវ៉ាឬទេ?› ខ្ញុំមិនអាចរំពឹងថាកូនៗរបស់ខ្ញុំនឹងជឿជាក់នោះទេ បើខ្ញុំមិនជឿជាក់»។
-