-
«របស់ដែលគួរគាប់ចិត្ត»កំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ាទស្សនាវដ្ដីប៉មយាម ២០០០ | ១ មេសា
-
-
៩. ហេតុអ្វីក៏ព្រះយេស៊ូមិនអាចចូលស្ថានសួគ៌ជាមនុស្សម្នាក់ ហើយតើព្រឹត្ដិការណ៍នេះបានប្រែប្រួលយ៉ាងដូចម្ដេច?
៩ ទោះជាទ្រង់ជាបុត្ររបស់ព្រះ ដែលបានចាក់ប្រេងតាំងដោយវិញ្ញាណក៏ដោយ បុរសដ៏ជាព្រះយេស៊ូនេះមិនអាចទទួលជីវិតនៅក្នុងស្ថានសួគ៌ទេ។ ហេតុអ្វីក៏អ៊ីចឹង? ពីព្រោះសាច់ឈាមពុំអាចទទួលជាមរតក នូវព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌ឡើយ។ (កូរិនថូសទី១ ១៥:៤៤, ៥០) ដោយព្រោះរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូគឺជាឧបសគ្គ នោះក៏បានតំណាងយ៉ាងត្រឹមត្រូវដោយវាំងនន ដែលបានញែកទីបរិសុទ្ធពីទីបរិសុទ្ធបំផុត នៅក្នុងព្រះវិហារពីបុរាណរបស់ព្រះ។ (ហេព្រើរ ១០:២០) ប៉ុន្តែ បីថ្ងៃក្រោយពីទ្រង់សោយទិវង្គតទៅ នោះព្រះទ្រង់ក៏បានប្រោះព្រះយេស៊ូឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណមួយអង្គ។ (ពេត្រុសទី១ ៣:១៨) រួចមក ទ្រង់អាចចូលទៅក្នុងទីបរិសុទ្ធបំផុតក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ គឺនៅក្នុងស្ថានសួគ៌។ ហើយនេះគឺបានកើតឡើងយ៉ាងជាក់លាក់អ៊ីចឹងមែន។ ប៉ុលសរសេរថា៖ «ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធ[តាមមើលទៅសំដៅទៅលើទីបរិសុទ្ធបំផុត]ធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ដ្រនៃព្រះ ដំណាងយើងរាល់គ្នា»។—ហេព្រើរ ៩:២៤
១០. តើព្រះយេស៊ូបានធ្វើអ្វី ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញនោះ?
១០ នៅស្ថានសួគ៌ព្រះយេស៊ូ‹បានបាចឈាម›នៃដង្វាយរបស់ទ្រង់ ដោយផ្ដល់នូវលោហិតដ៏ជាជីវិតដែលមានតម្លៃលោះ ជូនចំពោះព្រះយេហូវ៉ា។ ក៏ប៉ុន្តែព្រះយេស៊ូបានធ្វើច្រើនជាងនេះទៅទៀត។ មិនយូរប៉ុន្មានមុននឹងទ្រង់សោយទិវង្គតទៅ នោះទ្រង់បានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ»។ (យ៉ូហាន ១៤:២, ៣) ដូច្នេះដោយអាចចូលទៅខាងក្នុងទីបរិសុទ្ធបំផុតគឺស្ថានសួគ៌ នោះព្រះយេស៊ូក៏បានបើកផ្លូវឲ្យអ្នកដទៃធ្វើតាមដែរ។ (ហេព្រើរ ៦:១៩, ២០) ពួកបុគ្គលទាំងនេះ ដែលនឹងមានចំនួន១៤៤.០០០នាក់ នោះនឹងបំរើជាអនុសង្ឃនៅក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ។ (វិវរណៈ ៧:៤; ១៤:១; ២០:៦) ដូចជាសម្ដេចសង្ឃក្នុងប្រទេសអ៊ីស្រាអែល បានយកជាដំបូងនូវឈាមគោឈ្មោលចូលទៅក្នុងទីបរិសុទ្ធបំផុត ដើម្បីលោះបាបនៃពួកសង្ឃ នោះតម្លៃនៃលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរចេញ មុនដំបូងគឺសំរាប់ពួក១៤៤.០០០នាក់ ដែលជាអនុសង្ឃ។b
-
-
«របស់ដែលគួរគាប់ចិត្ត»កំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ាទស្សនាវដ្ដីប៉មយាម ២០០០ | ១ មេសា
-
-
b មិនដូចសម្ដេចសង្ឃនៅប្រទេសអ៊ីស្រាអែល ព្រះយេស៊ូឥតមានបាប ដែលត្រូវការនូវការធួនបាបនោះទេ។ ប៉ុន្តែ ពួកសង្ឃដែលចូលរួមជាមួយទ្រង់គឺមានបាប ពីព្រោះពួកគេបានត្រូវយកពីចំណោមមនុស្សលោកដែលមានបាប។—វិវរណៈ ៥:៩, ១០
-