បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរពង្រឹងជំនឿរបស់អ្នកថាអ្វីៗនឹងកើតឡើងដូចអ្នកសង្ឃឹម
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៦ | តុលា
    • ២ គម្ពីរ​ចែង​ថា​ជំនឿ​គឺ​ជា​«​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា​»​ អ្វី​ៗ​នឹង​កើត​ឡើង​ដូច​យើង​សង្ឃឹម។ នេះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​មាន​ជំនឿ​ជឿ​ជាក់​ទាំង​ស្រុង​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។ (​ហេប្រឺ ១១:១​) ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​សង្ឃឹម និង​ចង់​បាន​អ្វី​ផ្សេង​ៗ ប៉ុន្តែ​ពួក​គេ​មិន​អាច​ប្រាកដ​ថា​ពួក​គេ​នឹង​ទទួល​អ្វី​ទាំង​នោះ​ទេ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​សង្ឃឹម​ឈ្នះ​ឆ្នោត តែ​គាត់​មិន​អាច​ប្រាកដ​ថា​គាត់​នឹង​ឈ្នះ​ទេ។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​របៀប​ដែល​ជំនឿ​មាំ​មួន​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

      ៣​. ហេតុ​អ្វី​យើង​ជឿ​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត?

      ៣ គ្មាន​អ្នក​ណា​ម្នាក់​កើត​មក​ដោយ​មាន​ជំនឿ​ទេ។ ដើម្បី​មាន​ជំនឿ យើង​ត្រូវ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​ចិត្ត​របស់​យើង។ (​កាឡាទី ៥:២២​) សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ ពេល​យើង​យល់​ថា​លោក​ជា​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​និង​មាន​ប្រាជ្ញា យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា​លោក​មាន​សមត្ថភាព​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​សេចក្ដី​សន្យា​របស់​លោក​ថា​នោះ​ដូច​ជា​បាន​កើត​ឡើង​រួច​ហើយ។ លោក​មាន​ប្រសាសន៍​ថា​៖​«​ការ​ទាំង​នោះ​បាន​សម្រេច​ហើយ!​»។ (​សូម​អាន ការ​បើក​បង្ហាញ ២១:៣​-​៦​) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​សន្យា។ លោក​គឺ​ជា​«​ព្រះ​ស្មោះ​ត្រង់​»។ នេះ​ជា​មូលហេតុ​ដែល​យើង​ជឿ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ប្រាប់​យើង​អំពី​ថ្ងៃ​អនាគត។—ចោទិយកថា ៧:៩

      អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល ដែល​មាន​ជំនឿ​មាំ​មួន

      ៤​. តើ​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​មាន​ជំនឿ​លើ​អ្វី?

      ៤ សៀវភៅ​ហេប្រឺ ជំពូក​១១ ប្រាប់​យើង​អំពី​ឈ្មោះ​បុរស​ស្ត្រី​១៦​នាក់​ដែល​មាន​ជំនឿ​មាំ​មួន​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ ជំពូក​នោះ​ក៏​រៀប​រាប់​អំពី​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​«​ដោយ​សារ​ជំនឿ​របស់​ពួក​គេ​»។ (​ហេប្រឺ ១១:៣៩​) ពួក​គេ​ទាំង​អស់​គ្នា​បាន​ទន្ទឹង​រង់​ចាំ​«​ពូជ​»​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ ពួក​គេ​ដឹង​ថា​«​ពូជ​»​នេះ​នឹង​បំផ្លាញ​សត្រូវ​ទាំង​អស់​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន​ម្ដង​ទៀត។ (​លោកុប្បត្តិ ៣:១៥​) ម្យ៉ាង​ទៀត ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​នេះ​មាន​ជំនឿ​មាំ​មួន​ថា​លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​មិន​ទន្ទឹង​រង់​ចាំ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​ទេ ដោយ​សារ​លោក​យេស៊ូ​មិន​ទាន់​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ឡើយ។ (​កាឡាទី ៣:១៦​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ទន្ទឹង​រង់​ចាំ​ការ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី​ក្នុង​សួន​ឧទ្យាន​ដ៏​សែន​ស្អាត។—ទំនុក​តម្កើង ៣៧:១១; អេសាយ ២៦:១៩; ហូសេ ១៣:១៤

  • ចូរពង្រឹងជំនឿរបស់អ្នកថាអ្វីៗនឹងកើតឡើងដូចអ្នកសង្ឃឹម
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៦ | តុលា
    • ៧​. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្វី​ខ្លះ​ដល់​យើង​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

      ៧ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ជំនឿ​មាំ​មួន? ព្រះ​យេហូវ៉ា​បាន​ឲ្យ​គម្ពីរ​ដល់​យើង​ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ថ្ងៃ​អនាគត។ ក្នុង​គម្ពីរ លោក​បង្ហាញ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​សប្បាយ​រីក​រាយ។ នេះ​ជា​មូលហេតុ​ដែល​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​គឺ​ជា​អ្វី​ដ៏​ល្អ​សម្រាប់​យើង។ (​ទំនុក​តម្កើង ១:១​-​៣; សូម​អាន សកម្មភាព ១៧:១១​) ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​ម៉ាថាយ ២៤:៤៥​) ដូច​រាស្ត្រ​របស់​ព្រះ​នៅ​អតីតកាល​ដែរ យើង​ត្រូវ​អាន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ជា​ទៀង​ទាត់ ហើយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នោះ។ នេះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ ហើយ​បន្ត​ទន្ទឹង​រង់​ចាំ​ពេល​ដែល​រាជាណាចក្រ​របស់​លោក​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។

      ពេល​យើង​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​លោក

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក