-
ចូរធ្វើតាមជំនឿរបស់ម៉ូសេទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ មេសា
-
-
១, ២. (ក) ពេលម៉ូសេមានអាយុ៤០ឆ្នាំ តើគាត់បានធ្វើការសម្រេចចិត្តអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) ហេតុអ្វីម៉ូសេបានសម្រេចចិត្តរងទុក្ខជាមួយនឹងជនជាតិអ៊ីស្រាអែល?
ម៉ូសេបានដឹងថាស្រុកអេស៊ីបអាចផ្ដល់ឲ្យគាត់នូវអនាគតបែបណា។ គាត់បានឃើញផ្ទះស្អាតធំៗរបស់អ្នកមានស្តុកស្តម្ភ។ គាត់ជាសមាជិកក្រុមគ្រួសារស្តេច។ គាត់«បានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជារបស់ជនជាតិអេស៊ីប» ដែលទំនងជារួមបញ្ចូលសិល្បៈ តារាសាស្ត្រ គណិតសាស្ត្រ និងវិទ្យាសាស្ត្រឯទៀត។ (សកម្ម. ៧:២២) គឺងាយស្រួលណាស់ដែលគាត់អាចមានទ្រព្យសម្បត្ដិ អំណាច និងឯកសិទ្ធិដែលជនជាតិអេស៊ីបធម្មតាមិនអាចមាន។
២ ប៉ុន្តែ ពេលម៉ូសេមានអាយុ៤០ឆ្នាំ គាត់បានធ្វើការសម្រេចចិត្តមួយដែលច្បាស់ជាបានធ្វើឲ្យក្រុមគ្រួសារស្តេចស្រុកអេស៊ីបដែលបានចិញ្ចឹមគាត់ មិនអាចយល់បាន។ គាត់បានសម្រេចចិត្តបោះបង់ចោលអនាគតរបស់គាត់នៅស្រុកអេស៊ីប។ តើគាត់ចង់បានជីវិតដូចជនជាតិអេស៊ីបធម្មតាឬ? ទេ សូម្បីតែជីវិតបែបនោះក៏គាត់មិនចង់បានដែរ! គាត់ចង់រស់នៅជាមួយនឹងពួកខ្ញុំបម្រើ។ ហេតុអ្វី? ពីព្រោះម៉ូសេមានជំនឿ។ (សូមអាន ហេប្រឺ ១១:២៤-២៦) ដោយសារជំនឿ ម៉ូសេបានមើលឃើញឆ្ងាយជាងអ្វីៗដែលនៅជុំវិញគាត់។ ជាមនុស្សដែលស្រឡាញ់ព្រះ ម៉ូសេមានជំនឿទៅលើ«លោកដែលមនុស្សមើលពុំឃើញ» ពោលគឺព្រះយេហូវ៉ា និងមានជំនឿទៅលើការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ។—ហេ. ១១:២៧
-
-
ចូរធ្វើតាមជំនឿរបស់ម៉ូសេទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ មេសា
-
-
៤. តើម៉ូសេបានទទួលស្គាល់អ្វីស្តីអំពីការ‹សប្បាយនឹងអំពើខុសឆ្គង›?
៤ ដោយសារម៉ូសេមានជំនឿ គាត់បានទទួលស្គាល់ថាការ‹សប្បាយនឹងអំពើខុសឆ្គង› គឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកឯទៀតប្រហែលជាបានរិះគិតថាទោះជាស្រុកអេស៊ីបពោរពេញទៅដោយការគោរពបូជារូបព្រះនិងការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ក៏ដោយ ស្រុកនោះបានទៅជាមហាអំណាច កាលដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានរងទុក្ខជាខ្ញុំបម្រើ! ប៉ុន្តែម៉ូសេបានដឹងថាព្រះអាចផ្លាស់ប្ដូរស្ថានភាពនោះ។ ទោះជាពួកអ្នកដែលផ្ដោតអារម្មណ៍ទៅលើការបំពេញសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហាក់ដូចជាបានជោគជ័យក៏ដោយ ម៉ូសេមានជំនឿថាមនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល។ ជាលទ្ធផល គាត់មិនបានត្រូវទាក់ទាញដោយការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»ឡើយ។
៥. តើអ្វីនឹងជួយយើងឲ្យជៀសវាងការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»?
៥ តើតាមរបៀបណាអ្នកអាចជៀសវាងការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»? សូមកុំភ្លេចថាការសប្បាយនឹងអំពើខុសឆ្គង គឺមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ជំនឿនឹងជួយអ្នកឃើញថា«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ»។ (១យ៉ូន. ២:១៥-១៧) សូមរំពឹងគិតអំពីអនាគតរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្ត។ «គេឈរនៅកន្លែងដ៏រឥល . . . គេត្រូវសាបសូន្យទៅដោយហេតុគួរស្ញែងខ្លាច!»។ (ទំនុក. ៧៣:១៨, ១៩) ពេលអ្នកបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើខុសឆ្គង សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចង់បានអនាគតបែបណា?›។
-