បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • គម្ពីរជាសំបុត្រពីព្រះសម្រាប់យើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. បើ​មនុស្ស​ជា​អ្នក​សរសេរ​គម្ពីរ ហេតុ​អ្វី​និយាយ​ថា​ព័ត៌មាន​ក្នុង​គម្ពីរ​មក​ពី​ព្រះ?

      មនុស្ស​ប្រហែល​ជា​៤០​នាក់​បាន​សរសេរ​គម្ពីរ។ សៀវភៅ​ដំបូង​ក្នុង​គម្ពីរ​បាន​ត្រូវ​សរសេរ​ប្រហែល​៣.៥០០​ឆ្នាំ​មុន ហើយ​សៀវភៅ​ចុង​ក្រោយ​បាន​ត្រូវ​សរសេរ​ប្រហែល​១.៩០០​ឆ្នាំ​មុន។ ពួក​អ្នក​សរសេរ​គម្ពីរ​មាន​ប្រវត្តិ​និង​មក​ពី​មជ្ឈដ្ឋាន​ខុស​ៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​បាន​សរសេរ​ក្នុង​គម្ពីរ​គឺ​ស្រប​គ្នា​ទាំង​អស់។ ហេតុ​អ្វី​នេះ​អាច​កើត​ឡើង​បាន? ដោយ​សារ​អ្វី​ដែល​ពួក​គេ​សរសេរ​គឺ​មក​ពី​ព្រះ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ២:១៣​) ពួក​អ្នក​សរសេរ​គម្ពីរ​មិន​បាន​កត់​ទុក​គំនិត​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​«​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។a (​ពេត្រុស​ទី​២ ១:២១​) ព្រះ​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ដឹក​នាំ ឬ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​កត់​ទុក​គំនិត​របស់​លោក។​—ធីម៉ូថេ​ទី​២ ៣:១៦

  • តើព្រះយេហូវ៉ាជាព្រះបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៤. ឫទ្ធានុភាព​បរិសុទ្ធ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ

      បណ្ដុំរូបភាព: អ្វីៗដែលកើតឡើងដោយសារឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ១. ភពផ្សេងៗនិងសកលលោក។ ២. អ្នកសរសេរគម្ពីរម្នាក់កំពុងកត់ទុកគំនិតរបស់ព្រះក្នុងរមូរ។

      យើង​ប្រើ​ដៃ​ដើម្បី​ធ្វើ​ការ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​ធ្វើ​អ្វី​ដែល​លោក​ចង់​ធ្វើ។ គម្ពីរ​ប្រាប់​ថា​ឫទ្ធានុភាព​បរិសុទ្ធ​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ តែ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​ដែល​ព្រះ​ប្រើ​ដើម្បី​សម្រេច​អ្វី​ផ្សេង​ៗ។ សូម​អាន លូកា ១១:១៣ និង​សកម្មភាព ២:១៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ព្រះ​នឹង​«​ចាក់​»​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ទៅ​លើ​អស់​អ្នក​ដែល​សុំ​ពី​លោក។ ដូច្នេះ តើ​អ្នក​គិត​ថា​ឫទ្ធានុភាព​បរិសុទ្ធ​ជា​បុគ្គល​មួយ​រូប ឬ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ? ហេតុ​អ្វី​អ្នក​គិត​ដូច្នេះ?

      ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដើម្បី​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៣:៦ និង​ពេត្រុស​ទី​២ ១:២០, ២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​តាម​វិធី​ណា​ខ្លះ?

      បណ្ដុំរូបភាព: អ្វីៗដែលកើតឡើងដោយសារឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ១. ភពផ្សេងៗនិងសកលលោក។ ២. អ្នកសរសេរគម្ពីរម្នាក់កំពុងកត់ទុកគំនិតរបស់ព្រះក្នុងរមូរ។
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក