បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​កាន់​ជំហរ​អព្យាក្រឹត?

      ដូច​លោក​យេស៊ូ​ដែរ យើង​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ទេ។ នៅ​សម័យ​លោក​យេស៊ូ បន្ទាប់​ពី​បណ្ដា​ជន​ឃើញ​អព្ភូតហេតុ​មួយ​ដែល​លោក​បាន​ធ្វើ ពួក​គេ​ព្យាយាម​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច តែ​លោក​មិន​ធ្វើ​តាម​ពួក​គេ​ទេ។ (​យ៉ូហាន ៦:១៥​) ហេតុ​អ្វី? ដោយ​សារ​ក្រោយ​មក​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូហាន ១៨:៣៦​) ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​បង្ហាញ​ថា​យើង​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​ផ្សេង​ៗ។ ជា​ឧទាហរណ៍ យើង​មិន​ចូល​រួម​ធ្វើ​សង្គ្រាម។ (​សូម​អាន មីកា ៤:៣​) យើង​មិន​មើល​ងាយ​ទង់​ជាតិ ឬ​និមិត្តរូប​ផ្សេង​ៗ​ដែល​តំណាង​ជាតិ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​គោរព​ប្រណិប័តន៍​អ្វី​ទាំង​នោះ​ឡើយ។ (​យ៉ូហាន​ទី​១ ៥:២១​) យើង​មិន​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ ឬ​បេក្ខជន​នយោបាយ​ណា​ម្នាក់​ឡើយ។ ក្នុង​រឿង​ទាំង​នេះ​និង​ក្នុង​រឿង​ផ្សេង​ទៀត យើង​បង្ហាញ​ថា​យើង​រក្សា​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​រដ្ឋាភិបាល​របស់​ព្រះ ពោល​គឺ​រាជាណាចក្រ​របស់​លោក។

  • តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៤. ចូរ​កាន់​ជំហរ​អព្យាក្រឹត​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត

      សូម​អាន យ៉ូហាន​ទី​១ ៥:២១។ បន្ទាប់​មក លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: មូលហេតុ​ដែល​គ្រិស្ត​សាសនិក​ពិត​ត្រូវ​មាន​ចិត្ត​ក្លាហាន ដើម្បី​រក្សា​អព្យាក្រឹតភាព (​២:៤៩​)

      • អេយ៉េនគេ​បាន​ស​ម្រេច​ចិត្ត​មិន​ចូល​រួម​គណបក្ស​នយោបាយ​ទេ ហើយ​គាត់​ក៏​មិន​ចូល​រួម​គោរព​ទង់​ជាតិ​និង​ពិធី​ស្នេហា​ជាតិ​ដែរ។ ហេតុ​អ្វី​គាត់​ស​ម្រេច​ចិត្ត​ដូច្នេះ?

      • តើ​អ្នក​គិត​ថា​គាត់​បាន​ស​ម្រេច​ចិត្ត​ដោយ​ប្រាជ្ញា​ឬ​ទេ?

      តើ​មាន​ស្ថានភាព​ណា​ខ្លះ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​អព្យាក្រឹតភាព? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: មេ​រៀន​ពី​ទស្សនាវដ្ដី​ប៉ម​យាម ការ​រក្សា​អព្យាក្រឹតភាព​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​គ្នា (​៥:១៦​)

      • ស្ដី​អំពី​ការ​ប្រកួត​កីឡា​អន្តរជាតិ តើ​យើង​អាច​រក្សា​អព្យាក្រឹតភាព​យ៉ាង​ដូច​ម្ដេច?

      • ទោះ​ជា​យើង​រង​គ្រោះ​ឬ​ទទួល​ប្រយោជន៍​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​នយោបាយ​ក៏​ដោយ តើ​យើង​អាច​រក្សា​អព្យាក្រឹតភាព​យ៉ាង​ដូច​ម្ដេច?

      • អ្វី​ដែល​យើង​ឮ​ពី​បណ្ដាញ​សារ​ព័ត៌មាន​និង​ពី​អ្នក​ដែល​យើង​សេព​គប់ តើ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

      បណ្ដុំរូបភាព: ១. មនុស្សមួយក្រុមដែលមានកំហឹងកំពុងធ្វើបាតុកម្មទាំងកាន់ស្លាកតវ៉ា។ ២. បុរសម្នាក់កាន់ទង់ជាតិស្រែកហ៊ោក្នុងកម្មវិធីប្រកួតកីឡា។ ៣. សិស្សម្នាក់ច្រៀងគោរពទង់ជាតិ។ ៤. ទាហានម្នាក់កាន់កាំភ្លើង។ ៥. បេក្ខជនពីររូបកំពុងឃោសនាគោលនយោបាយរបស់ខ្លួន។ ៦. ស្ត្រីម្នាក់ដាក់សន្លឹកឆ្នោតរបស់ខ្លួនទៅក្នុងប្រអប់បោះឆ្នោត។

      តើ​គ្រិស្ត​សាសនិក​ត្រូវ​រក្សា​អព្យាក្រឹតភាព​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ក្នុង​រឿង​ណា​ខ្លះ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក