-
តើព្រះយេហូវ៉ាជាព្រះបែបណា?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកស្រឡាញ់យើង?
គុណសម្បត្តិប្រសើរបំផុតរបស់ព្រះយេហូវ៉ា គឺសេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) តាមរយៈគម្ពីរនិងតាមរយៈអ្វីដែលព្រះយេហូវ៉ាបានបង្កើត បង្ហាញថាលោកស្រឡាញ់យើង។ (សូមអាន សកម្មភាព ១៤:១៧) ជាឧទាហរណ៍ សូមពិចារណាអំពីពេលដែលលោកបានបង្កើតមនុស្សយើង។ លោកបានបង្កើតយើងឲ្យមានភ្នែកដែលអាចមើលឃើញពណ៌ស្អាតៗ មានត្រចៀកដែលអាចស្ដាប់ភ្លេងពីរោះៗ និងមានអណ្ដាតដែលអាចស្គាល់រសជាតិអាហារឆ្ងាញ់ៗ។ លោកចង់ឲ្យយើងមានជីវិតដ៏សប្បាយរីករាយ។
-
-
តើសាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសយ៉ាងណាអំពីព្រះ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. តើការប្រព្រឹត្តរបស់សាសនាមិនពិតធ្វើឲ្យមនុស្សយល់ខុសអំពីព្រះយ៉ាងដូចម្ដេច?
សាសនាមិនពិតមិនបានប្រព្រឹត្តចំពោះមនុស្ស ដូចដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះមនុស្សឡើយ។ គម្ពីរចែងថា៖ «អំពើខុសឆ្គងរបស់ក្រុងនោះ[នេះសំដៅលើសាសនាមិនពិត]បានគរឡើងរហូតដល់ស្ថានសួគ៌»។ (ការបើកបង្ហាញ ១៨:៥) អស់រាប់រយឆ្នាំមកហើយ សាសនាគឺបានចូលប្រឡូកក្នុងរឿងនយោបាយ បានគាំទ្រសង្គ្រាម ហើយក៏ជាដើមហេតុដែលនាំឲ្យមនុស្សស្លាប់រាប់មិនអស់ ឬបានបង្ហាញថាយល់ស្របឲ្យមានរឿងនោះកើតឡើង។ អ្នកដឹកនាំសាសនាខ្លះតម្រូវឲ្យសមាជិកបង់ប្រាក់ឲ្យពួកគេ ដើម្បីពួកគេអាចមានជីវិតរស់នៅយ៉ាងសម្បូរសប្បាយ។ ការប្រព្រឹត្តរបស់ពួកគេបង្ហាញច្បាស់ថាពួកគេមិនស្គាល់ព្រះសោះ។ ដូច្នេះ ពួកគេគ្មានសិទ្ធិធ្វើជាតំណាងលោកឡើយ។—សូមអាន យ៉ូហានទី១ ៤:៨
-