បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
      • សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ: ប្រមាណ​៣០០​ឆ្នាំ​ក្រោយ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់ អ្នក​ជឿ​លើ​សេចក្ដី​បង្រៀន​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ​បាន​បញ្ចូល​ពាក្យ​បន្ថែម​ក្នុង​យ៉ូហាន​ទី​១ ៥:៧​ដូច​ត​ទៅ​៖​«​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ​»។ ពាក្យ​ទាំង​នេះ​មិន​មាន​ក្នុង​ឯកសារ​ដើម​ទេ។ បណ្ឌិត​ខាង​គម្ពីរ​ប៊្រូស មិសហ្គឺ​កត់​សម្គាល់​ថា​៖​«​ចាប់​តាំង​ពី​សតវត្សរ៍​ទី​ប្រាំ​មួយ​មក ពាក្យ​ទាំង​នេះ​បាន​ត្រូវ​រួម​បញ្ចូល​ក្នុង​ឯកសារ​ឡាតាំង​បុរាណ និង​ឯកសារ​វ៉ុលកេត[ជា​ភាសា​ឡាតាំង]។

  • គម្ពីរនៅតែគង់វង្សទោះជាមានគេព្យាយាមកែច្នៃក៏ដោយ
    ទស្សនាវដ្ដីប៉មយាម: របៀបគម្ពីរបរិសុទ្ធបានត្រូវការពារ
    • ទី​ពីរ ឯកសារ​នៃ​គម្ពីរ​ដែល​យើង​មាន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ជួយ​បណ្ឌិត​គម្ពីរ​រក​ឃើញ​កំហុស​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អស់​រាប់​សតវត្សរ៍ អ្នក​ដឹក​នាំ​សាសនា​បាន​បង្រៀន​ថា​គម្ពីរ​ភាសា​ឡាតាំង​របស់​ពួក​គេ​មាន​ឯកសារ​ដើម​នៃ​គម្ពីរ។ ប៉ុន្តែ​នៅ​យ៉ូហាន​ទី​១ ៥:៧ ពួក​គេ​បាន​រួម​បញ្ចូល​ឃ្លា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ កំហុស​នេះ​ក៏​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​ក្នុង​ភាសា​អង់គ្លេស​ដែល​ពេញ​និយម​ជាង​គេ​ដែរ! ប៉ុន្តែ តើ​ការ​រក​ឃើញ​នៃ​ឯកសារ​ដើម​ផ្សេង​ៗ​បាន​បង្ហាញ​អ្វី? ប៊្រូស មិសហ្គឺ​បាន​សរសេរ​ថា​៖​«​ឃ្លា​ដែល​បាន​ត្រូវ​បញ្ចូល[នៅ​យ៉ូហាន​ទី​១ ៥:៧​] មិន​បាន​រក​ឃើញ​ក្នុង​គម្ពីរ​ភាសា​បុរាណ​ទាំង​អស់​នោះ​ទេ (ដូច​ជា​ភាសា​ស៊ីរីអាក កូបធិក អាមេនី អេត្យូពី អារ៉ាប់ ស្លាវ៉ូនិក​) លើក​លែង​តែ​ភាសា​ឡាតាំង​ប៉ុណ្ណោះ​»។ ជា​លទ្ធផល កំណែ​ថ្មី​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស​និង​គម្ពីរ​ឯ​ទៀត​បាន​ដក​ឃ្លា​នោះ​ចេញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក