បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាម ២០០៦ | ១ សីហា
    • ទី​តាំង​របស់​ព្រះ​យេស៊ូ​និង​អ្នក​ចូល​រួម​គ្រប់គ្រង​ជា​មួយ​ទ្រង់​គឺ​នៅ​ស្ថានសួគ៌។ នៅ​ក្នុង​សុបិន​ព្រះ​បាន​ធ្វើ​ឲ្យ​ដានីយ៉ែល​ឃើញ​ជា​មុន​ថា «រាជ្យ​នឹង​អំណាច​គ្រប់គ្រង . . . បាន​ប្រគល់​ដល់​បណ្ដាជន ជា​ពួក​បរិសុទ្ធ»។ (ដានីយ៉ែល ៧:២៧) ព្រះ​យេស៊ូ​មិន​គ្រប់គ្រង​តែ​មួយ​អង្គ​ទ្រង់​ទេ។ ទ្រង់​មាន​អ្នក​ឯ​ទៀត​ដែល​នឹង​សោយ​រាជ្យ​ជា​ស្តេច​និង​បម្រើ​ជា​សង្ឃ​ជា​មួយ​ទ្រង់។ (វិវរណៈ ៥:៩, ១០; ២០:៦) ស្តី​អំពី​ពួក​គាត់ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា «ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ . . . ដែល​ទ្រង់​លោះ​ពី​ផែនដី»។—វិវរណៈ ១៤:១​-​៣

      កូន​ចៀម​តំណាង​ព្រះ​យេស៊ូ​ដែល​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (យ៉ូហាន ១:២៩; វិវរណៈ ២២:៣) ភ្នំ​ស៊ី​យ៉ូន​សំដៅ​ទៅ​ស្ថានសួគ៌។a (ហេព្រើរ ១២:២២) ព្រះ​យេស៊ូ​និង​អ្នក​ចូល​រួម​គ្រប់គ្រង​ជា​មួយ​ទ្រង់​ដែល​មាន​ចំនួន​១៤៤​.​០០០​នាក់​នឹង​គ្រប់គ្រង​ពី​ស្ថានសួគ៌​មក។ ពិត​ជា​ទី​តាំង​ដ៏​ខ្ពង់​ខ្ពស់​មែន​សម្រាប់​ការ​គ្រប់គ្រង! ដោយសារ​ពួក​គាត់​នៅ​ស្ថានសួគ៌ នោះ​ពួក​គាត់​អាច​ឃើញ​អ្វីៗ​ទាំង​អស់។ ស្ថានសួគ៌​ជា​ទី​តាំង​របស់​ពួក​គាត់ ដោយ​ហេតុ​នេះ‹នគរ​ព្រះ›ក៏​បាន​ត្រូវ​ហៅ​ថា «នគរ​ស្ថានសួគ៌»​ដែរ។ (លូកា ៨:១០; ម៉ាថាយ ១៣:១១) គ្មាន​សស្ដ្រាវុធ​ណា​ឬ​អាវុធ​បរមាណូ​ណា​អាច​គំរាម​កំហែង​ឬ​បំផ្លាញ​រដ្ឋាភិបាល​ស្ថានសួគ៌​បាន​ឡើយ។ គ្មាន​នរណា​អាច​ផ្ដួល​រំលំ​បាន ហើយ​រដ្ឋាភិបាល​នោះ​នឹង​សម្រេច​តាម​គោល​បំណង​របស់​ព្រះ។—ហេព្រើរ ១២:២៨

  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាម ២០០៦ | ១ សីហា
    • a ស្តេច ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ​ចាប់​យក​បាន​ទី​មាំមួន​ឈ្មោះ​ភ្នំ​ស៊ី​យ៉ូន​ពី​សាសន៍​យេប៊ូស​ហើយ​យក​ទី​ក្រុង​នោះ​ជា​រាជធានី​របស់​ទ្រង់។ (សាំយូអែលទី២ ៥:៦, ៧, ៩) ទ្រង់​ក៏​បាន​នាំ​យក​ហឹប​របស់​ព្រះ​យេហូវ៉ា​ទៅ​ទី​នោះ​ដែរ។ (សាំយូអែលទី២ ៦:១៧) ដោយសារ​ហឹប​នោះ​ជាប់​ទាក់ទង​ទៅ​នឹង​វត្តមាន​របស់​ព្រះ​យេហូវ៉ា ស៊ី​យ៉ូន​បាន​ត្រូវ​ហៅ​ថា​ដំណាក់​របស់​ព្រះ ហើយ​ហេតុ​នោះ​ស៊ី​យ៉ូន​ជា​និមិត្តរូប​ដ៏​សមរម្យ​នៃ​ស្ថានសួគ៌។—និក្ខមនំ ២៥:២២; លេវីវិន័យ ១៦:២; ទំនុកដំកើង ៩:១១; វិវរណៈ ១១:១៩

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក