-
តម្លៃលោះរបស់ព្រះគ្រីស្ទ—ជាផ្លូវរបស់ព្រះឲ្យបានសេចក្ដីសង្គ្រោះទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ ឧសភា
-
-
២០. តើដោយរបៀបណាខ្លះដែលយើងធ្វើតាម«ពាក្យ»របស់ព្រះយេស៊ូ?
២០ តើតាមរបៀបណាដែលយើងអាចសម្ដែងនូវការអបអរដ៏ស្មោះ ចំពោះតម្លៃលោះនោះ? បន្ដិចមុនគេចាប់ទ្រង់ នោះព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ»។ (យ៉ូហាន ១៤:២៣) «ពាក្យ»របស់ព្រះយេស៊ូ រួមបញ្ចូលសេចក្ដីបង្គាប់របស់ទ្រង់ ដែលថាឲ្យយើងមានការចូលរួមដ៏ខ្នះខ្នែង ដើម្បីបំពេញមុខងារនេះ គឺ៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ»។ (ម៉ាថាយ ២៨:១៩) ការស្ដាប់បង្គាប់តាមព្រះយេស៊ូ ក៏តម្រូវឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដល់បងប្អូនខាងវិញ្ញាណរបស់យើងដែរ។—យ៉ូហាន ១៣:៣៤, ៣៥
២១. ហេតុអ្វីក៏យើងត្រូវទៅពិធីបុណ្យរំឭករៀងរាល់ឆ្នាំ?
២១ វិធីមួយដ៏ល្អជាងគេ ដែលយើងអាចបង្ហាញនូវការអបអរចំពោះតម្លៃលោះ នោះគឺដោយចូលរួមពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ ដែលមានរៀងរាល់ឆ្នាំ។ នេះក៏ជាផ្នែកនៃ«ពាក្យ»របស់ព្រះយេស៊ូដែរ ពីព្រោះនៅពេលដែលទ្រង់បានចាប់ធ្វើពិធីបុណ្យនេះ នោះព្រះយេស៊ូបានបង្គាប់ពួកសិស្សទ្រង់ថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូកា ២២:១៩) ដោយយើងទៅធ្វើបុណ្យនេះ ដែលជាព្រឹត្ដិការណ៍សំខាន់បំផុត ហើយដោយយកចិត្តទុកដាក់ធ្វើតាមអ្វីដែលព្រះយេស៊ូបានបង្គាប់ នោះយើងនឹងសម្ដែងនូវការមានជំនឿស៊ប់ ថាតម្លៃលោះរបស់ព្រះយេស៊ូ ជាផ្លូវរបស់ព្រះឲ្យបានសេចក្ដីសង្គ្រោះ។ ពិតហើយ គឺ«គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ»។—កិច្ចការ ៤:១២
-
-
ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ ឧសភា
-
-
ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយ
«ចូរសង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត»។—កូរិនថូសទី១ ១២:៣១
១-៣. (ក) តើការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ គឺដូចគ្នានឹងការរៀនភាសាថ្មីមួយយ៉ាងដូចម្ដេច? (ខ) តើមានកត្ដាអ្វីខ្លះដែលអាចធ្វើឲ្យការរៀនសម្ដែងសេចក្ដីស្រឡាញ់ជាអ្វីដ៏ពិបាកមួយ?
តើអ្នកដែលបានប៉ុនប៉ងរៀនភាសាថ្មីមួយទេ? នេះគឺជាកិច្ចការដ៏ពិបាកមួយ! ប្រាកដហើយ កូនក្មេងម្នាក់អាចរៀនភាសាថ្មីបាន ដោយគ្រាន់តែឮភាសាមួយនោះ។ ខួរក្បាលរបស់វាអាចស្រូបយកយ៉ាងស្រួលនូវសម្លេង និងអត្ថន័យនៃពាក្យ ហើយមិនយូរប៉ុន្មាន ក្មេងតូចនេះគឺអាចនិយាយយ៉ាងថ្នឹក ប្រហែលជានិយាយដោយឥតឈប់ឈរផង។ ចំពោះមនុស្សពេញវ័យវិញ គឺមិនដូច្នេះទេ។ យើងប្រហែលជាស្វែងរកក្នុងវចនានុក្រមភាសាបរទេសនេះម្ដងហើយម្ដងទៀត ឲ្យគ្រាន់តែចេះថ្នឹកនឹងឃ្លាដ៏ស្រួលៗក្នុងភាសានេះ។ ប៉ុន្តែ ក្រោយមក ដោយមានការពិសោធន៍ច្រើនជាមួយនឹងភាសាថ្មីនេះ នោះយើងចាប់ផ្ដើមគិតក្នុងភាសាថ្មីនេះ ហើយការនិយាយភាសានេះ ក៏ក្លាយទៅជាស្រួលដែរ។
២ ការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ ក៏ដូចគ្នានឹងការរៀនភាសាថ្មីមួយដែរ។ ពិតមែន គុណសម្បត្ដិនេះរបស់ព្រះ គឺមានមួយកំរិតនៅក្នុងមនុស្ស។ (លោកុប្បត្តិ ១:២៧; ប្រៀបមើល យ៉ូហានទី១ ៤:៨) ប៉ុន្តែ ការរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់ គឺតម្រូវឲ្យមានការខំប្រឹងណាស់ ជាពិសេសក្នុងគ្រាសព្វថ្ងៃនេះ នៅគ្រាដែលមិនសូវមានសេចក្ដីស្រឡាញ់តាមធម្មតា។ (ធីម៉ូថេទី២ ៣:១-៥) ហើយនៅពេលខ្លះក៏មានអញ្ចឹង នៅក្នុងក្រុមគ្រួសារគេដែរ។ ត្រូវហើយ មនុស្សជាច្រើនបានធំឡើងក្នុងបរិយាការ ដែលពុំសូវមានការថ្លែងពាក្យស្រឡាញ់ ហើយជួនកាលឥតមានតែម្ដង។ (អេភេសូរ ៤:២៩-៣១; ៦:៤) ដូច្នេះ តើយើងអាចរៀនឲ្យចេះសម្ដែងសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេចទៅ សូម្បីតែយើងកម្រពិសោធន៍សេចក្ដីស្រឡាញ់នោះ?
-