ចម្រៀងលេខ២៦
ចូរដើរជាមួយនឹងព្រះ!
(មីកា ៦:៨)
១. ដើរ ជា មួយ ព្រះ ដោយ ចិត្ត សុភាព
ចិត្ត សប្បុរស ពិត ត្រង់
រក្សា ចិត្ត ឲ្យ មាន ភក្ដី ភាព
បាន កម្លាំង ពី លោក ផង
ត្រូវ កាន់ សេចក្ដី ពិត លោក ថ្លា ថ្លៃ
កុំ ឲ្យ ត្រូវ នាំ វង្វេង
ប៉ុន្តែ ឲ្យ ព្រះ បង្រៀន រាល់ ថ្ងៃ
ដូច ជា ដឹក ដៃ កូន ក្មេង។
២. ដើរ ជា មួយ ព្រះ ដោយ បរិសុទ្ធ
អំពើ ខុស កុំ ប្រព្រឹត្ត
ត្រូវ ឈាន ទៅ ភាព ចាស់ ទុំ ប្រាកដ
និង ធ្វើ ឲ្យ ព្រះ ពេញ ចិត្ត
សេចក្ដី ដែល បរិសុទ្ធ ត្រឹម ត្រូវ
គួរ ឲ្យ សរសើរ សុចរិត
ចូរ យើង បន្ត ពិចារណា
ហើយ ទុក ចិត្ត ព្រះ ស្មោះ ពិត។
៣. ដើរ ជា មួយ ព្រះ ដោយ ចិត្ត ស្មោះ ត្រង់
យ៉ាង នោះ អ្នក គង់ នឹង បាន
អំណរ និង ក៏ ចេះ កោត ខ្លាច ព្រះ
ជា ផល ល្អ ពន់ ប្រមាណ
ត្រូវ ដើរ ជា មួយ ព្រះ ដោយ ត្រេក អរ
ច្រៀង សរសើរ ព្រះ យ៉ាង លះ
អំណរ ដ៏ ខ្លាំង បំផុត មក ពី
កិច្ច បម្រើ រាជ្យ នៃ ព្រះ៕
(សូមពិនិត្យបន្ថែម លោ. ៥:២៤; ៦:៩; ភី. ៤:៨; ១ធី. ៦:៦-៨)