ចម្រៀងលេខ២៨
ចម្រៀងថ្មី
(ទំនុកតម្កើង ៩៨)
១. ច្រៀង ចម្រៀង បទ ថ្មី សរសើរ តម្កើង ព្រះ យ៉ាង ហានក្លា
ឲ្យ មនុស្ស ឮ ទូទៅ ថា លោក ធ្វើ ការ អស្ចារ្យ
សរសើរ ឫទ្ធា លោក ជា ព្រះ ដែល តែង តែ បាន ជោគ ជ័យ
ហើយ បង្ហាញ យុត្ដិធម៌ ពេល ដែល លោក វិនិច្ឆ័យ។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀង ថ្មី ល្អ រុង រឿង!
ច្រៀង! ច្រៀង! ច្រៀង!
ព្រះ ជា មហាក្សត្រ យើង។
២. ចូរ ស្រែក អរ រំពង អប អរ ស្តេច យើង ព្រះ យេហូវ៉ា
ចូរ លើក តម្កើង នាម លោក ច្រៀង ដោយ រីក រាយ ចិន្ដា
ចូរ យើង រួម សំឡេង ច្រៀង ជូន ម្ចាស់ យើង ឲ្យ ឮ យ៉ាង លះ
សូរ សំឡេង ត្រែ និង ពិណ សម្រុះ គ្នា តម្កើង ព្រះ។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀង ថ្មី ល្អ រុង រឿង!
ច្រៀង! ច្រៀង! ច្រៀង!
ព្រះ ជា មហាក្សត្រ យើង។
៣. ឲ្យ មហា សមុទ្រ បញ្ចេញ សូរ សៀង សរសើរ តម្កើង
ជា មួយ នឹង ផែន ដី ផង រួម សំឡេង បន្លឺ ឡើង
ឲ្យ ស្រុក អរ សប្បាយ ឲ្យ ស្ទឹង ទន្លេ ទះ ដៃ អប អរ
ឲ្យ ភ្នំ តូច ធំ ទាំង ឡាយ ច្រៀង សរសើរ ព្រះ ដ៏ ល្អ។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀង ថ្មី ល្អ រុង រឿង!
ច្រៀង! ច្រៀង! ច្រៀង!
ព្រះ ជា មហាក្សត្រ យើង៕
(សូមពិនិត្យបន្ថែម ទំនុក. ៩៦:១; ១៤៩:១; អេ. ៤២:១០)