កិច្ចផ្សព្វផ្សាយ រហូតដល់ចុងផែនដី
តើអ្នកណាខ្លះប្រហែលជាចង់មើលកាសែតវីដេអូ រហូតដល់ចុងផែនដី ម្ដងហើយម្ដងទៀតនោះ? គឺអស់អ្នកដែលមានគោលដៅចង់ធ្វើជាសាសនទូត។ តើហេតុអ្វី? គឺដើម្បីយល់កាន់តែច្បាស់អំពីសាលាគីលាតខាងព្រះគម្ពីរនិងប៉មយាម។ កាសែតវីដេអូមួយនេះបានចេញដំណាលពេលមានខួបទី៥០នៃសាលាដ៏ល្អឯកមួយនេះ ដែលបានប្រារព្ធឡើងដើម្បីពង្រីកកិច្ចការផ្សព្វផ្សាយ«រហូតដល់គ្រប់ទាំងចុងផែនដី»។ (ទំនុក. ២២:២៧, ព.ថ.) ការមើលវីដេអូមួយនេះនឹងជួយអ្នកយល់កាន់តែច្រើនអំពីភាពពិសេសនៃកិច្ចការផ្សព្វផ្សាយដំណឹងល្អ ដែលជាកិច្ចការដ៏សំខាន់បំផុត ហើយនេះនឹងជួយជំរុញចិត្តអ្នក ឲ្យចង់មានសកម្មភាពច្រើនឡើងដែរ។ សូមពិចារណាមើល: (១) មុនដើមទសវត្សឆ្នាំ១៩៤០ តើអង្គការរបស់ព្រះយេហូវ៉ាបានយកចិត្តទុកដាក់ជាចំបងទៅលើអ្វី? (កិច្ច. ១:៨) (២) តើបទទំនាយអ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះ ដែលកំពុងតែសម្រេចក្នុងកំឡុងឆ្នាំ១៩៤២? ហើយតើការផ្ចង់ចិត្តរបស់យើងនៅពេលនោះ ខុសគ្នាយ៉ាងណាពីលោកីយ៍ទូទៅ? (វិវរ. ១៧:៨; wE៨៩ ១៥/៤ ទំព័រ១៤ វគ្គ១២) (៣) តើមានផែនការអ្វីខ្លះ ដើម្បីទទួលប្រយោជន៍ពីសន្ដិភាពដែលគេទន្ទឹងចាំឲ្យមានបន្ទាប់ពីសង្គ្រាមលោកលើកទី២? (jvE ទំព័រទី៥២២ វគ្គ១-២) (៤) តើអ្នកកោតស្ងើចនឹងគុណសម្បត្ដិអ្វីខ្លះរបស់សិក្ខាកាមដែលចូលរួមវគ្គសិក្សាដំបូងក្នុងសាលាគីលាត? (៥) ក្នុងកំឡុងពេល៥០ឆ្នាំដំបូងនៃសាលាគីលាតនោះ តើមានសិក្ខាកាមប៉ុន្មាននាក់បានសិក្សាចប់? ហើយតើគេបានត្រូវចាត់ឲ្យទៅប៉ុន្មានប្រទេស? (៦) តាមការពិត តើសិក្ខាកាមទាំងឡាយទទួលការអប់រំប៉ុនណាទៅខាងផ្នែកព្រះគម្ពីរ? (៧) តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យមានសាសនទូតល្អ ដែលពូកែបង្រៀនបន្ទូលរបស់ព្រះ? (៨) តើជីវភាពរស់នៅជាសាសនទូតយ៉ាងណាដែរ? ហើយតើគេត្រូវប្រឈមមុខដោះស្រាយនឹងបញ្ហាបែបណាខ្លះ? (៩) តើសាសនទូតមានអារម្មណ៍យ៉ាងណាអំពីរបៀបរស់នៅរបស់ពួកគេ? ហើយតើការធ្វើពលិកម្មរបស់គេ បង្កើតឲ្យគេមានអំណរពិសេសអ្វីខ្លះ? (១០) រហូតមកដល់សព្វថ្ងៃនេះ តើសាសនទូតរាប់ពាន់នាក់បានសម្រេចការអ្វីខ្លះ? សូមឲ្យឧទាហរណ៍ខ្លះៗ។ (១១) តើអ្នកមានទឹកចិត្តយ៉ាងណាអំពីបងប្អូនប្រុសស្រីដែលបានធ្វើដំណើរ‹រហូតដល់ចុងផែនដី› ដើម្បីផ្សព្វផ្សាយ? (១២) តើគំរូរបស់សាសនទូតនិមួយៗជំរុញទឹកចិត្តអ្នកឲ្យធ្វើអ្វី? ហើយហេតុអ្វី?