បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «សេចក្ដីពិត . . . នឹងប្រោសឲ្យអ្នករាល់គ្នារួច»
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មករា
    • របស់​ព្រះ​ដែល​បាន​ត្រូវ​សម្ដែង​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​សេចក្ដី​ពិត ដែល​អាច​នាំ​ឲ្យ​មាន​សេរី​ភាព​ពី​អបិយជំនឿ​និង​ការ​ថ្វាយ​បង្គំ​ដ៏​ក្លែង​ក្លាយ។ ព្រះ​គម្ពីរ​មាន​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​នាំ​ឲ្យ​មនុស្ស​ជឿ​លើ​ទ្រង់​ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង​សំរាប់​អនាគត។ ការ​ស្គាល់​សេចក្ដី​ពិត​ពី​បន្ទូល​របស់​ព្រះ​គឺ​ជា​ការ​ល្អ​អ្វី​ម្ល៉េះ​ហ្ន៎!

      តើ​ការ​ស្គាល់​សេចក្ដី​ពិត​ជា​ការ​សំខាន់​យ៉ាង​ណា? សព្វ​ថ្ងៃ​នេះ ទោះ​បី​សាសនា​ជា​ច្រើន​អះអាង​ថា​គេ​ប្រព្រឹត្ត​តាម​ព្រះ​គម្ពីរ​ក៏​ដោយ តែ​ទំនៀម​ទំលាប់​និង​ទស្សនៈ​របស់​មនុស្ស​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅ​លើ​ពួក​គេ។ ជា​ច្រើន​ដង ពួក​អ្នក​ដឹក​នាំ​សាសនា​ខ្វល់​ខ្វាយ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នឹង​គេ ជាង​ខ្វល់​ខ្វាយ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​សារ​របស់​គេ។ មនុស្ស​ខ្លះ​គិត​ថា​ការ​ថ្វាយ​បង្គំ​ទាំង​អស់​នឹង​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ ឲ្យ​តែ​គេ​ធ្វើ​ស្មោះ​ពី​ចិត្ត។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​ពន្យល់​ថា៖ «តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះ​វរបិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ​បង្គំ​ទ្រង់»។—យ៉ូហាន ៤:២៣

      បើ​យើង​ចង់​ឲ្យ​ព្រះ​ពេញ​ព្រះ​ហឫទ័យ​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង យើង​ត្រូវ​តែ​ស្គាល់​សេចក្ដី​ពិត។ នេះ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ ពី​ព្រោះ​សុភមង្គល​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង​ពឹង​ពាក់​លើ​សេចក្ដី​ពិត​នោះ​ឯង។ ដូច្នេះ មនុស្ស​គ្រប់​រូប​គួរ​សួរ​ខ្លួន​គេ​ថា៖ ‹តើ​ការ​ថ្វាយ​បង្គំ​របស់​ខ្ញុំ​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​ចង់​រៀន​សេចក្ដី​នោះ​ពី​បន្ទូល​របស់​ព្រះ​ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​ខ្លាច​ពី​ការ​ស្រាវ​ជ្រាវ​ដ៏​ប្រិត​ប្រៀង​ដែល​សម្ដែង​ថា ការ​ថ្វាយ​បង្គំ​របស់​ខ្ញុំ​គឺ​ខុស?

  • ការថ្វាយបង្គំព្រះដោយសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មករា
    • ការ​ថ្វាយ​បង្គំ​ព្រះ​ដោយ​សេចក្ដី​ពិត

      ដើម្បី​មាន​ការ​ថ្វាយ​បង្គំ​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ ការ​ថ្វាយ​បង្គំ​នោះ​ត្រូវ​តែ​មាន​មូលដ្ឋាន​ក្នុង​សេចក្ដី​ពិត។ (យ៉ូហាន ៤:២៣) ព្រះ​គម្ពីរ​សម្គាល់​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត ជា​របស់«ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ៣:១៥) ពួក​ជំនុំ​នៃ​ព្រះ​មិន​គ្រាន់​តែ​ជឿ​សេចក្ដី​ពិត​ពី​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​គេ​ប្រព្រឹត្ត​តាម​និង​ការ​ពារ​សេចក្ដី​ពិត​ថែម​ទៀត ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​ពិត​នោះ​ទូទាំង​ពិភព​លោក​ផង។—ម៉ាថាយ ២៤:១៤; រ៉ូម ១០:៩​-​១៥

      ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ល្បី​ឈ្មោះ​សំរាប់​ការ​អប់រំ​ខាង​ព្រះ​គម្ពីរ​របស់​ពួក​គេ ដែល​គេ​កំពុង​តែ​ធ្វើ​នៅ​ជាង​២០០​ប្រទេស។ ពួក​គេ​សិក្សា​ព្រះ​គម្ពីរ និង​បង្រៀន​ថា​ព្រះ​គម្ពីរ​ជា​សេចក្ដី​ពិត ដោយ​គ្មាន​ការ​លាយ​ជា​មួយ​នឹង​ទស្សនៈ​របស់​មនុស្ស។ តើ​អ្នក​ស្គាល់​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ឬ​ទេ? មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្ដាប់​សារ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពី​ព្រោះ​មាន​ពត៌មាន​ដ៏​អវិជ្ជមាន​ដែល​សាយភាយ​អំពី​ពួក​គេ។ ក៏​ប៉ុន្តែ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ថា​អ្វី​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រកាស​ប្រាប់​ជា​សេចក្ដី​ពិត​ឬ​ក៏​មិន​ពិត។ ការ​សម្រេច​ដ៏​សំខាន់​យ៉ាង​នេះ មិន​គួរ​មាន​មូលដ្ឋាន​ក្នុង​ពាក្យ​ចចាម​អារាម​នោះ​ទេ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​យ៉ាង​សម្បើម ពី​ការ​សង្កេត​មើល​សេចក្ដី​បង្រៀន​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

      ចំណេះ​អំពី​សេចក្ដី​ពិត​បំបាត់​ការ​ខ្លាច

      ជា​ឧទាហរណ៍ សូម​គិត​ពិចារណា​ករណី​នៃ​អ៊ីវខិនយ៉ា។ នាង​បាន​ត្រូវ​គ្រួសារ​កាតូលិក​ដ៏​តឹង​រឹង​ចិញ្ចឹម​អប់រំ។ ឪពុក​របស់​នាង​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក ដែល​បាន​រៀបចំ​ការ​ទទួល​សម្ដេច​ប៉ាប​ជា​ភ្ញៀវ​នៅ​ប្រទេស​ម៉ិចស្សីកូ នៅ​ឆ្នាំ​១៩៧៩។ អ៊ីវខិនយ៉ា​បាន​ជួប​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពេល​នាង​បាន​ទៅ​លេង​ពួក​ម៉ាក។ ដោយ​ជំនួយ​ពី​ពួក​គេ នាង​បាន​ចាប់​ផ្ដើម​ពិចារណា​មើល​ព្រះ​គម្ពីរ​យ៉ាង​ផ្ចិត​ផ្ចង់​ថែម​ទៀត។ នាង​ចាំ​ថា៖ «ដើម​ដំបូង​ខ្ញុំ​មាន​ចិត្ត​ខ្លាច។ ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​ពិត​មែន!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក