បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការថ្វាយបង្គំព្រះដោយសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មករា
    • បាន​សម្រេច​ចិត្ត​ចាប់​ផ្ដើម​សិក្សា​ម្ដង​ទៀត ហើយ​ក្រោយ​មក​បាន​ទទួល​យក​សេចក្ដី​ពិត​នេះ ដែល​នាង​បាន​រក​ឃើញ។ សា​ប្រី​ណា​បាន​ជឿន​លឿន​រហូត​ដល់​នាង​ចង់​ជួយ​ប្រាប់​អ្នក​ដទៃ​អំពី​អ្វី​ដែល​បាន​រៀន ហើយ​នាង​បាន​សុំ​រួម​ចំណែក​ជា​មួយ​ពួក​ស្មរបន្ទាល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ សា​ប្រី​ណា​ពន្យល់​ថា៖ «មុន​ដែល​ខ្ញុំ​បាន​ទទួល​ការ​យល់​ព្រម​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គេ​បាន​សួរ​ខ្ញុំ​ថា៖ ‹តើ​អ្នក​ពិត​ជា​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មែន​ឬ›? ខ្ញុំ​បាន​ឆ្លើយ​ថា ‹អត់​ចង់​ទេ›! ខ្ញុំ​បាន​ខ្លាច​ម្ដង​ទៀត»។ នៅ​ទី​បំផុត ក្រោយ​បាន​បន្ត​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​និង​ដោយ​កត់​សម្គាល់​របៀប​ពួក​គេ​ប្រតិបត្ដិ​តាម​គោល​ការណ៍​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ សា​ប្រី​ណា​បាន​សន្និដ្ឋាន​ថា​នោះ​ប្រាកដ​ជា​សេចក្ដី​ពិត​មែន។ នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​នេះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ពេញ​ពេល។

      ហេតុ​អ្វី​ខុស​គ្នា​ម្ល៉េះ?

      ប្រហែល​មាន​មនុស្ស​ខ្លះ​សួរ​ថា ‹ហេតុ​អ្វី​បាន​ជា​សេចក្ដី​បង្រៀន​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ខុស​ប្លែក​ពី​សាសនា​ដទៃ​ម្ល៉េះ›? ការ​ពិនិត្យ​មើល​យ៉ាង​ខ្លី​នូវ​ជំនឿ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នឹង​ជួយ​លោក​អ្នក​ឲ្យ​យល់​ឃើញ​ថា​ពួក​គេ​គឺ​ជា​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់ ហើយ​ជា​សិស្ស​ព្រះ​គម្ពីរ​ដែល​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់។ យើង​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​អាន​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​នូវ​បទ​គម្ពីរ​ផ្សេង​ៗ​ដែល​សង្ខេប​អំពី​ជំនឿ​បឋម​របស់​ពួក​គេ​ដូច​ត​ទៅ៖

      ដោយ​ការ​ពិចារណា​មើល​យ៉ាង​ល្អិត​ល្អន់​នូវ​ជំនឿ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​ពួក​គេ​ប្រតិបត្ដិ​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ អ្នក​អាច​ទទួល​ពរ​ជា​សេរី​ភាព​ដែល​សេចក្ដី​ពិត​ផ្ដល់​ឲ្យ។ (យ៉ូហាន ១៧:១៧) គ្មាន​មូលហេតុ​ដែល​គួរ​ឲ្យ​ខ្លាច​សេចក្ដី​ពិត​នោះ​ទេ។ សូម​ចាំ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។—យ៉ូហាន ៨:៣២

  • «ព្រះយេហូវ៉ា ដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស»
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មករា
    • ២. តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា សេចក្ដី​មេត្ដា​ករុណា​គឺ​ជា​គុណសម្បត្ដិ​ដែល​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា?

      ២ សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​បាន​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​សំរាប់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណាយ។ នៅ​ទី​នោះ ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ជា​ព្រះ​ដែល«មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»។ (និក្ខមនំ ៣៤:៦) សេចក្ដី​ថ្លែង​នេះ​បញ្ជាក់​ថា សេចក្ដី​មេត្ដា​ករុណា​គឺ​ជា​គុណសម្បត្ដិ​ដែល​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា ទ្រង់«ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) ប្រាកដ​ហើយ សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​មាន​កំរិត។ លោក​ម៉ូសេ​បាន​ត្រូវ​ប្រាប់​ថា៖ «ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ»។ (និក្ខមនំ ៣៤:៧; ពេត្រុស​ទី​២ ២:៩) ប៉ុន្តែ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់» ហើយ​សេចក្ដី​មេត្ដា​ករុណា​គឺ​ជា​ផ្នែក​ដ៏​ធំ​នៃ​គុណសម្បត្ដិ​នោះ។ (យ៉ូហាន​ទី​១ ៤:៨; យ៉ាកុប ៣:១៧) ព្រះ​យេហូវ៉ា​មិន«ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា​និច្ច​ទេ» ហើយ​ទ្រង់«សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ»។—មីកា ៧:១៨, ១៩

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក