បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ភាពមិនស្មើគ្នា—តើព្រះមានបំណងបែបនេះឬ?
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ វិច្ឆិកា
    • រូប​នូវ​ឱកាស​ស្មើ​គ្នា ចំពោះ​ជីវិត​និង​សុភមង្គល! ជា​ព្រះ​នៃ​សេចក្ដី​ពិត ទ្រង់​បាន​ជំរុញ​អង្គ​ទ្រង់​ដើម្បី​បំពេញ​អ្វី​ៗ​ដែល​ទ្រង់​បាន​សន្យា។ គួរ​ឲ្យ​សប្បាយ​មែន ទ្រង់​មាន​ទាំង​បំណង​និង​អំណាច​ដើម្បី​នឹង​ធ្វើ​អ៊ីចឹង។ តើ​ទ្រង់​នឹង​សម្រេច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

      ចម្លើយ​គឺ​ទាក់​ទង​នឹង​ព្រះ​រាជាណាចក្រ ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន ដែល​ថា៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ . . . សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:៩, ១០) ត្រូវ​ហើយ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ ដើម្បី«នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ[ដែល​មាន​អត្ថិភាព​សព្វ​ថ្ងៃ]វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។—ដានីយ៉ែល ២:៤៤

      នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​នេះ​ដែល​នៅ​ស្ថាន​សួគ៌ នោះ​សង្គម​មនុស្ស​ថ្មី​នឹង​មាន​ឡើង។ ស្តី​អំពី​ករណី​នេះ សាវ័ក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​វិវរណៈ ដែល​ជា​សៀវភៅ​ចុង​ក្រោយ​គេ ដោយ​ថា៖ «រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:១) ភាព​មិន​ស្មើ​គ្នា​ដ៏​អាក្រក់​ទាំង​ឡាយ​នឹង​សាប​សូន្យ​បាត់​អស់​ហើយ ដូច​ជា ភាព​ក្រី​ក្រ ជម្ងឺ ភាព​ល្ងង់​ខ្លៅ ការ​ប្រកាន់​ពូជ​សាសន៍ និង​សេចក្ដី​វេទនា​ឯ​ទៀត​របស់​មនុស្ស។a

      អស់​ជាង​មួយ​សតវត្ស​ហើយ ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បំបែរ​អារម្មណ៍​របស់​មនុស្ស​ទៅ​ឯ​ព្រះ​រាជាណាចក្រ​នោះ។ (ម៉ាថាយ ២៤:១៤) តាម​រយៈ​ប្រកាសនវត្ថុ​និង​ជំនួយ​ផ្ទាល់​ខ្លួន នោះ​គេ​បាន​ខំ​ប្រឹង​ជួយ​មនុស្ស​ឲ្យ​ក្រេប​យក​ចំណេះ​អំពី​គោល​បំណង​របស់​ព្រះ ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ ក៏​ប៉ុន្តែ កិច្ច​ការ​អប់រំ​របស់​គេ​នៅ​ក្នុង​ពិភព​លោក មិន​គ្រាន់​តែ​ឲ្យ​មនុស្ស​នូវ​សេចក្ដី​សង្ឃឹម​នៃ​ការ​រស់​នៅ ដោយ​ស្មើ​គ្នា​និង​ដោយ​សុភមង្គល​នៅ​អនាគត​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​ក្នុង​គ្រា​ឥឡូវ​នេះ ក្នុង​ការ​ទប់​ទល់​នឹង​ទុក្ខ​វេទនា​ដោយ​ព្រោះ​មាន​ភាព​មិន​ស្មើ​គ្នា។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​តើ​តាម​របៀប​ណា?

  • ការទប់ទល់នឹងការរងទុក្ខនូវភាពមិនស្មើគ្នា
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ វិច្ឆិកា
    • ការ​ទប់​ទល់​នឹង​ការ​រង​ទុក្ខ​នូវ​ភាព​មិន​ស្មើ​គ្នា

      ព្រះ​អាទិទេព​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មើ​គ្នា ដែល​មនុស្ស​ចង់​បាន​ជា​ខ្លាំង​នោះ។ ទំរាំ​ដល់​ពេល​នោះ យ៉ាង​ហោច​ណាស់ យើង​អាច​ចាត់​វិធានការ​ដើម្បី​ទប់​ទល់​នឹង​ការ​រង​ទុក្ខ​នូវ​ភាព​មិន​ស្មើ​គ្នា ដែល​មាន​ឥទ្ធិពល​លើ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង។ ដូច​ជា នែលសិន ម៉ាន់ដិល្លា អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​សង្កេត​ឃើញ​ថា «នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​នឹង​អ្វី​ដែល​យើង​មាន មិន​មែន​ជា​អ្វី​ដែល​បាន​ផ្ដល់​មក​ឲ្យ​យើង ដែល​ញែក​បុគ្គល​ម្នាក់​ចេញ​ពី​ម្នាក់​ទៀត​នោះ​ទេ»។

      ប្រវត្ដិសាស្ត្រ​បញ្ជាក់​ពាក្យ​របស់​លោក។ ពួក​បុរស​និង​ស្ត្រី​ជា​ច្រើន ដែល​បាន​ទទួល​តិច​តួច​នៅ​ពេល​កើត​មក ក៏​ប៉ុន្តែ​ដោយ​ខំ​ប្រើ​ប្រាស់​នូវ​អ្វី​ដែល​គេ​មាន ក៏​បាន​ទទួល​ជោគ​ជ័យ ដែល​ញែក​គេ​ចេញ​ពី​គូកន​ដែល​ប្រហែល​ជា​មាន​សមត្ថភាព​ជាង​គេ​នោះ។ ផ្ទុយ​ទៅ​វិញ ពួក​បុគ្គល​ឯ​ទៀត​ដែល​បាន​ពរ​យ៉ាង​វិសេស ហើយ​មាន​ទទួល​ប្រយោជន៍​ពី​កំណើត បាន​ខ្ជះ​ខ្ជាយ​នូវ​អ្វី​ដែល​គេ​មាន ហើយ​ឥត​បាន​ប្រើ​ប្រាស់​ឲ្យ​បាន​ពេញ​លេញ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក