ពត៌មានដែលជួយសាធារណជន
គ្រីស្ទានពិតចូលរួមក្នុងកិច្ចបំរើផ្សាយសាធារណៈនូវដំណឹងល្អ។ ដើម្បីសម្រេចគោលបំណងនេះ នោះមានសៀវភៅស្តើងផ្សេងៗ ខិត្តប័ណ្ណ និងអត្ថបទដែលមានជាង២០ភាសាត្រូវទុកតាមប្រព័ន្ធអ៊ិនថឺណិត ដែលមានវើបសាយwww.watchtower.org.។ វើបសាយនេះគឺមិនមែនសំរាប់ចែកចាយប្រកាសនវត្ថុថ្មីៗជូនស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ វើបសាយនេះគឺមានបំណងចែកប្រាប់ពត៌មានត្រឹមត្រូវជូនសាធារណជន ស្តីអំពីអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនពីព្រះគម្ពីរ។
នៅពេលថ្មីៗនេះ យើងបានបន្ថែមសៀវភៅពិសេសមួយទៀតក្នុងវើបសាយជាផ្លូវការរបស់យើង។ នេះគឺជាសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? ដែលមានជាង២២០ភាសា។ ហើយចាប់ផ្ដើមពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា និង ទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី៨ ខែមករា ឆ្នាំ២០០៤ នោះទស្សនាវដ្ដីទាំងឡាយនៃភាសាទាំងប៉ុន្មាននឹងបង្ហាញពីវើបសាយយើងនេះ នៅទំព័រចុងក្រោយ។
តើអ្នកអាចប្រើឧបករណ៍នេះយ៉ាងដូចម្ដេច? ប្រហែលជាអ្នកនឹងជួបបុគ្គលម្នាក់ដែលទំនងជាចាប់អារម្មណ៍ តែចេះនិយាយភាសាផ្សេង។ ប្រសិនបើគាត់អាចមើលតាមប្រព័ន្ធអ៊ិនថឺណិត អ្នកអាចប្រាប់គាត់អំពីវើបសាយយើង នៅទំព័រចុងក្រោយនៃទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! តាមរយៈនេះ គាត់អាចមើលក្នុងវើបសាយរបស់យើង ដោយពិនិត្យមើលសៀវភៅតម្រូវ ជាភាសារបស់គាត់ ទំរាំដល់អ្នកត្រឡប់មកជូនប្រកាសនវត្ថុជាភាសារបស់គាត់។ ឬអ្នកអាចប្រាប់ក្រុមជំនុំឬក្រុមដែលមើលខុសត្រូវខាងភាសាគាត់។