បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • វិធីផ្សព្វផ្សាយនៅតំបន់ជំនួញ
    ២០០៤ កិច្ចបម្រើព្រះ | កក្កដា
    • វិធី​ផ្សព្វផ្សាយ​នៅ​តំបន់​ជំនួញ

      ១ តើ​អ្នក​ចង់​ផ្សព្វផ្សាយ​នៅ​តំបន់​ដែល​​ធម្មតា​មនុស្ស​ទទួល​ស្វាគមន៍​ភ្ញៀវ ហើយ​ជា​កន្លែង​ដែល​​អ្នក​អាច​ជួប​មនុស្ស​ច្រើន​នោះ​ឬ​ទេ? ប្រហែល​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​នៅ​កន្លែង​ខ្លះ​ក្នុង​តំបន់​ផ្សាយ​នៃ​ក្រុមជំនុំ​របស់​អ្នក។ តើ​តាម​របៀប​ណា? ដោយ​​ទៅ​ជួប​មនុស្ស​តាម​ហាង​ផ្សេងៗ។ អ្នក​ផ្សាយ​ដែល​​ធ្វើ​បន្ទាល់​តាម​ហាង​ច្រើន​តែ​ទទួល​នូវ​លទ្ធផល​ល្អ។

      ២ ក្រុមជំនុំ​ខ្លះ​មាន​តំបន់​ជំនួញ​ជា​ផ្នែក​នៃ​តំបន់​ផ្សាយ​របស់​គេ។ បង​ប្រុស​ដែល​​មើល​ខុស​ត្រូវ​ចំពោះ​តំបន់​ផ្សាយ អាច​រៀបចំ​ផែនទី​ផ្សាយ​ពិសេស​សំរាប់​តំបន់​ដែល​​មាន​ហាង​ជា​ច្រើន។ បើ​ផែនទី​ផ្សាយ​ណា​ដែល​​ជា​តំបន់​មាន​លំនៅ​ប្រជាជន​ហើយ​មាន​ទាំង​តំបន់​ជំនួញ​ដែរ នោះ​គួរ​បញ្ជាក់​ឲ្យ​ច្បាស់​ថា យើង​មិន​ត្រូវ​ផ្សព្វផ្សាយ​តាម​ហាង​ផ្សេងៗទេ ទោះ​ជា​ហាង​ទាំង​នោះ​នៅ​ម្ដុំ​ផ្ទះ​ប្រជាជន​ក៏​ដោយ​។ នៅ​តំបន់​ផ្សាយ​ផ្សេង​ទៀត យើង​អាច​ផ្សព្វផ្សាយ​នៅ​តំបន់​ជំនួញ​និង​លំនៅ​ប្រជាជន​ក្នុង​ពេល​ដំណាល​គ្នា​បាន។ បើ​អ្នក​មិន​ដែល​​ធ្វើ​បន្ទាល់​តាម​ហាង​ទេ ចូរ​ចាប់​ផ្ដើម​ផ្សាយ​តាម​ហាង​តូចៗសិន។

      ៣ ប្រើ​វិធី​ស្រួល​មួយ: ពេល​ធ្វើ​បន្ទាល់​តាម​ហាង សំខាន់​ដែល​​យើង​ស្លៀក​ពាក់​ដូច​យើង​ស្លៀក​ពាក់​សំរាប់​កិច្ច​ប្រជុំ​នៅ​ឯ​សាលព្រះរាជាណាចក្រ​ដែរ។ យក​ល្អ​យើង​រើស​យក​ពេល​ដែល​​ហាង​នោះ​ពុំ​មាន​អតិថិ​ជន​ច្រើន។ បើ​អាច​ធ្វើ​ទៅ​បាន ចូរ​ចូល​ទៅ​ក្នុង​ហាង​នៅ​ពេល​ដែល​​គ្មាន​អតិថិ​ជន​រង់ចាំ​ម្ចាស់​ហាង​ឲ្យ​បំរើ​នោះ។ សុំ​ការ​អនុញ្ញាត​និយាយ​ជា​មួយ​អ្នក​កាន់​កាប់​ឬ​អ្នក​ចាត់ការ។ ចូរ​និយាយ​យ៉ាង​ខ្លី​ចំៗនិង​ច្បាស់។ តើ​អ្នក​អាច​និយាយ​អំពី​អ្វី?

      ៤ ពេល​និយាយ​ជា​មួយ​ម្ចាស់​ហាង​ឬ​អ្នក​កាន់​កាប់ នោះ​អ្នក​អាច​និយាយ​ដូច​ត​ទៅ​ថា៖ «អ្នក​ដែល​​ធ្វើ​ជំនួញ​មមាញឹក​ណាស់​ដែល​​យើង​កម្រ​ជួប​នៅ​ផ្ទះ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​លេង​អ្នក​នៅ​ឯ​ហាង​អ្នក​តែ​ម្ដង។ ទស្សនាវដ្ដី​នេះ​ជួយ​បំភ្លឺ​នូវ​ទស្សនៈ​ក្នុង​ពិភពលោក​ចំពោះ​ព្រឹត្ដិការណ៍​ផ្សេងៗដែល​​បាន​កើត​ឡើង​នៅ​ពេល​ថ្មីៗនេះ»។ រួច​មក ពន្យល់​នូវ​ចំណុច​ដ៏​ខ្លី​មួយ​ពី​ទស្សនាវដ្ដី​នោះ។

      ៥ ធម្មតា អ្នក​ជំនួញ​ចាប់​អារម្មណ៍​នឹង​ការ​ប្រែប្រួល​ក្នុង​សង្គម​និង​បញ្ហា​ខាង​សេដ្ឋកិច្ច។ ពួក​គេ​ចង់​បាន​ពត៌​មាន​ដែល​​មាន​ប្រយោជន៍​ចំពោះ​ទំនាក់ទំនង​ជា​មួយ​នឹង​មនុស្ស ក្រុម​គ្រួសារ និង​អ្វី​ដែល​​មាន​ប្រយោជន៍​សំរាប់​ពួក​គេ​ផង​ដែរ។ អ្នក​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ដោយ​​បង្ហាញ​នូវ​ពាក្យ​ដែល​​ប្រកប​ដោយ​​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​ដែល​​មាន​ក្នុង​សៀវភៅ​ស្តើង របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត។ អ្នក​អាច​បង្ហាញ​សៀវភៅ​ស្តើង​នេះ​ដោយ​​និយាយ​ថា៖ «ខ្ញុំ​ឈ្មោះ​_____។ ខ្ញុំ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ចង់​មក​ប្រាប់​នូវ​ពត៌​មាន​ដែល​​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ការិយាល័យ​នេះ​បាន​ប្រសើរ​ជាង​។ ខ្ញុំ​ដឹង​ថា មនុស្ស​គ្រប់​គ្នា​ក្នុង​ការិយាល័យ​នេះ​ខំ​ប្រឹង​ធ្វើ​ការ​ណាស់​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ច្បាស់​ជា​ចាប់​អារម្មណ៍​នូវ​របៀប​បន្ថយ​ភាព​តានតឹង​ចិត្ត​និង​ការងារ​ដែល​​មាន​ផល​ល្អ។ ខ្ញុំ​មាន​ពត៌​មាន​នេះ​ចង់​ប្រាប់​អ្នក។ [សូម​បង្ហាញ​សៀវភៅ​ស្តើង] លោក_____ប្រហែល​ជា​បាន​ពិសោធ​នូវ​ឥទ្ធិពល​នៃ​ភាព​តានតឹង​ចិត្ត​ដែល​​មាន​បន្ដិច​ម្ដងៗរហូត​នាំ​ដល់​​ក្ដី​អន្តរាយ​តែ​ម្ដង។ [សូម​បង្ហាញ​ទំព័រ​៤ វគ្គ​៥] សៀវភៅ​ស្តើង​នេះ​ពិគ្រោះ​នូវ​សុភាសិត​ជំពូក​៣០​ដែល​​មាន​ក្នុង​ព្រះ​គម្ពីរ​ដែល​​អាច​ជួយ​ឲ្យ​ចេះ​ប្រឈម​មុខ​ដោះស្រាយ​នឹង​បញ្ហា​ផ្សេងៗ ដែល​​នាំ​ឲ្យ​មាន​ការ​តានតឹង​ចិត្ត​រាល់​ថ្ងៃ។ អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​ប្រធាន​ដូច​ជា​ទំនាក់ទំនង​ជា​មួយ​មនុស្ស​និង​ភាព​តានតឹង​ចិត្ត។ ពេល​ខ្ញុំ​មក​លើក​ក្រោយ បើ​អ្នក​មាន​ពេល​បន្ដិច​បន្តួច​ដូច​ថ្ងៃ​នេះ ខ្ញុំ​ចង់​បង្ហាញ​បទ​គម្ពីរ​មួយ។ តើ​ខ្ញុំ​អាច​មក​ជួប​អ្នក​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បាន​ទេ?»។

      ៦ បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍: អ្នក​ប្រហែល​ជា​អាច​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​តំបន់​ជំនួញ​ដែរ។ អ្នក​ត្រួសត្រាយ​ពិសេស​ម្នាក់​យក​ទស្សនាវដ្ដី​ទៅ​ឲ្យ​ម្ចាស់​ហាង​ម្នាក់​ជា​ទៀងទាត់។ នៅ​ពេល​ដែល​​បុរស​នោះ​ប្រាប់​ថា​គាត់​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​​គាត់​កំពុង​តែ​អាន នោះ​អ្នក​ត្រួសត្រាយ​បង្ហាញ​នូវ​របៀប​សិក្សា​ព្រះ​គម្ពីរ​ដោយ​​ប្រើ​សៀវភៅ​ស្តើង​តម្រូវ។ បង​ប្រុស​យើង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​នៅ​ឯ​ហាង​របស់​បុរស​នោះ​តែ​ម្ដង។ ដោយ​​គិត​អំពី​កាលៈទេសៈ​របស់​បុរស​នេះ អ្នក​ត្រួសត្រាយ​បាន​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​អស់​តែ​១០​ឬ​១៥​នាទី​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​បន្ត​ស្វែង​រក​មនុស្ស​ដែល​​គួរ​នឹង​ទទួល​ដំណឹង​ល្អ ដោយ​​ធ្វើ​បន្ទាល់​នៅ​តំបន់​ជំនួញ។

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៤ កិច្ចបម្រើព្រះ | កក្កដា
    • អ្វី​ដែល​​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា

      «សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា វិធី​តែ​មួយ​គត់​ដើម្បី​​ដោះស្រាយ​បញ្ហា​របស់​មនុស្ស គឺ​ដោយ​​ចូល​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​រឿង​នយោបាយ។ ប៉ុន្តែ ស្តេច​មួយ​អង្គ​ដែល​​ធ្លាប់​រស់​នៅ​ពី​សម័យ​បុរាណ​បាន​ទទួល​ស្គាល់​នូវ​ភាព​ឥត​ប្រយោជន៍​ចំពោះ​រឿង​នេះ។ សូម​កត់​សម្គាល់​នូវ​ពាក្យ​របស់​ទ្រង់​នៅ​ទី​នេះ។ [សូម​អាន​ទំនុកដំកើង ១៤៦:៣​-​៥] ទស្សនាវដ្ដី​នេះ​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្ឃឹម​ដ៏​ពិត​តែ​មួយ​ចំពោះ​មនុស្ស​ជាតិ។ តើ​ព្រះ​រាជាណាចក្រ​នោះ​ជា​អ្វី? អ្នក​នឹង​រក​ឃើញ​ចម្លើយ​ក្នុង​ទស្សនាវដ្ដី​នេះ»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា

      «មេ​ដឹក​នាំ​សាសនា​ខ្លះ​បាន​ប្រឡូក​នឹង​រឿង​នយោបាយ​ដើម្បី​​ខំ​ព្យាយាម​ឲ្យ​សង្គម​មនុស្ស​បាន​ប្រសើរ​ជាង​។ ប៉ុន្តែ ចូរ​កត់​សម្គាល់​ថា​ព្រះ​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា ពេល​ប្រជាជន​ចង់​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច។ [សូម​អាន​យ៉ូហាន ៦:១៥] ព្រះ​យេស៊ូ​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​​អាច​ផ្ដល់​ផល​ប្រយោជន៍​ជា​ស្ថាពរ​ដល់​​មនុស្ស​ឯ​ទៀត។ ទស្សនាវដ្ដី​នេះ​នឹង​ពិគ្រោះ​នូវ​ផល​ប្រយោជន៍​ជា​ស្ថាពរ​នោះ​ជា​អ្វី»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក