បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាត្រូវស្គាល់ទូទាំងផែនដី
    ២០០០ កិច្ចបម្រើព្រះ | មករា
    • ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​ទូទាំង​ផែនដី

      ១ ពេល​ព្រះ​យេស៊ូ​បាន​បង្គាប់​សិស្ស​របស់​ទ្រង់​ ឲ្យ​ធ្វើ​ជា​ស្មរបន្ទាល់«រហូត​ដល់​ចុង​ផែនដី​បំផុត»នោះ ទ្រង់​បាន​តាំង​គំរូ​ដើម្បី​ឲ្យ​គេ​ធ្វើ​ត្រាប់​តាម។ (កិច្ចការ ១:៨) នៅ​កន្លែង​ណា​ក៏​ដោយ​និង​ពេល​ណា​ក៏​ដោយ​ដែល​ទ្រង់​បាន​ជួប​មនុស្ស ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អំពី​គោល​បំណង​របស់​ព្រះ​សំរាប់​មនុស្ស​ជាតិ។ ក្នុង​ការ​ធ្វើ​តម្រាប់​តាម​ព្រះ​យេស៊ូ នោះ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​កំពុង​តែ​ប្រើ​វិធី​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​ត្រូវ«មនុស្ស​ដឹង . . . នៅ​ពេញ​លើ​ផែនដី​ផង»។—អេសាយ ១២:៤, ៥

      ២ អ្វី​ដែល​បាន​ធ្វើ​ពី​មុន: ក្នុង​កំឡុង​ឆ្នាំ​មុនៗ នោះ​ធម្ម​ទេសនា​ធ្លាប់​ត្រូវ​បោះ​ពុម្ព​តាម​កាសែត «ល្ខោន​រូបភាព​នៃ​សេចក្ដី​បង្កើត»ត្រូវ​ផលិត​ហើយ​ត្រូវ​បញ្ចាំង​ឲ្យ​រាប់​លាន​នាក់​មើល ឡាន​ឃោសនា​ធ្លាប់​ត្រូវ​ប្រើ ហើយ​ធ្លាប់​មាន​ការ​ប្រើ​យ៉ាង​ទូលំទូលាយ​នូវ​ថាស​សម្លេង ហើយ​សំរាប់​មួយ​រយៈ​ក៏​បាន​ប្រើ​វិទ្យុ​ផង​ដែរ វិធី​ទាំង​អស់​នោះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ ពិត​មែន តាំង​ពីដើម​មក មាន​ការ​ដាក់​ទម្ងន់​ទៅ​លើ​ការ​ជួប​មនុស្ស​ផ្ទាល់​ ដើម្បី​អាច​តាម​ដាន​បាន​ល្អ​នូវ​ចំណាប់​អារម្មណ៍​ដែល​បាន​ត្រូវ​រក​ឃើញ។ ជា​លទ្ធផល ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ បាន​ធ្វើ​ជា​វិធី​មួយ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​ណាស់​ ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​នៅ​គ្រប់​ទី​កន្លែង។—កិច្ចការ ៥:៤២

      ៣ អ្វីៗដែល​កំពុង​តែ​ត្រូវ​ធ្វើ​នៅ​សម័យ​យើង: ដោយ​ព្រោះ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​សម័យ​នេះ នោះ​មនុស្ស​លោក​កាន់​តែ​រវល់​ឡើង ហើយ​នៅ​កន្លែង​ជា​ច្រើន​មនុស្ស​គឺ​កម្រ​នៅ​ផ្ទះ។ មនុស្ស​មួយ​ចំនួន​តិច​ប៉ុណ្ណោះ​ទេ ដែល​មាន​ចិត្ត​ចង់​ចំណាយ​ពេល​ទៅ​លើ​ការ​អាន​និង​រំពឹង​គិត​ទៅ​លើ​អ្វីៗខាង​វិញ្ញាណ។ ហេតុ​នេះ​ហើយ យើង​គួរ​កែ​ប្រែ​កិច្ច​បំរើ​របស់​យើង​ ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​នោះ។ បន្ថែម​នឹង​ការ​បន្ត​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​ក៏​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស ហើយ«ប្រុង​ប្រៀប​ជានិច្ច» ដើម្បី​ប្រាប់​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​យើង។ (ពេត្រុសទី១ ៣:១៥) នេះ​រួម​បញ្ចូល​ការ​ខិតខំ​ផ្សព្វផ្សាយ​ដល់​អ្នក​ធ្វើ​ការ​ជា​មួយ​យើង មិត្ត​រួម​ថ្នាក់ មនុស្ស​តាម​ថ្នល់​និង​នៅ​សួន​ឬ​ក៏​នៅ​ទីធ្លា​ចត​ឡាន ពី​ផ្សារ​មួយ​ទៅ​ផ្សារ​មួយ ហើយ​នៅ​កន្លែង​ណា​ក៏​បាន​ដែល​អាច​រក​ឃើញ​មនុស្ស​។ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា នោះ​ការ​ព្យាយាម​របស់​យើង​បាន​ជោគជ័យ​ណាស់។ តើ​អ្នក​ក៏​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ ទោះបី​គេ​នៅ​កន្លែង​ណា​ក៏​ដោយ​ឬ​ទេ?

      ៤ ចូរ​ឲ្យ​យើង​រៀងៗខ្លួន​ប្រើ​វិធី​ទាំង​អស់​ ចំពោះ​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ យើង​អាច​ទទួល​នៅ​ការ​ពេញ​ចិត្ត​ដ៏​ខ្លាំង​ ពី​ការ​សម្រេច​កិច្ច​បំរើ​របស់​យើង ពេល​យើង​ពឹងពាក់​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ស។—យ៉ូហាន ៦:៤៤

  • តើអ្នកនឹងនៅទីនោះទេ?
    ២០០០ កិច្ចបម្រើព្រះ | មករា
    • តើ​អ្នក​នឹង​នៅ​ទី​នោះ​ទេ?

      ១ បុរស​ម្នាក់​ដែល​ជា​ស្មរបន្ទាល់​យូរ​យារ​មក​ហើយ​បាន​ប្រាប់​ថា៖«បើសិន​ជា​អ្នក​ខក​ខាន​មិន​នៅ​ថ្ងៃ​ទី​មួយ​នៃ​មហា​សន្និបាត នោះ​ អ្នក​នឹង​បាន​ទទួល​ការ​ខ្វះ​ខាត​ច្រើន​ណាស់​!»។ ហេតុ​អ្វី​គាត់​មាន​អារម្មណ៍​អ៊ីចឹង? ពីព្រោះ​ថ្ងៃ​ទី​មួយ​ជា​ទី​ចាប់​ផ្ដើម​នៃ​ជប់លៀង​ខាង​វិញ្ញាណ​មួយ​ ដ៏​សម្បូរ​នឹង​ម្ហូបអាហារ​ខាង​វិញ្ញាណ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀបចំ​សំរាប់​យើង។ (អេសាយ ២៥:៦) ការ​ចូល​រួម​ពី​ថ្ងៃ​ចាប់​ផ្ដើម​បង្ហាញ​ថា យើង​យល់​ព្រម​នឹង​អារម្មណ៍​របស់​អ្នក​សរសេរ​ទំនុកដំកើង​ដែល​ថា៖«កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរអរ​ណាស់»។—ទំនុកដំកើង ១២២:១

      ២ ប៉ុន្តែ ឆ្នាំ​មុន​នៅ​មហា​សន្និបាត​«បន្ទូល​របស់​ព្រះ​ខាង​ទំនាយ»​ក្នុង​តំបន់​ខ្លះ​នោះ ចំនួន​មនុស្ស​នៅ​ថ្ងៃ​សុក្រ​គឺ​តិច​ជាង​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​មួយ​ចំនួន​ក្រែល។ នេះ​មាន​ន័យ​ថា ដែល​បងប្អូន​របស់​យើង​មួយ​ភាគ​ធំ បាន​ខាន​ដោយ​មិន​បាន​ឮ​ផ្នែក​ផ្សេងៗនៅ​ឯ​មហា​សន្និបាត ដែល​បាន​ផ្ដល់​ឲ្យ​ពត៌​មាន​ដ៏​សំខាន់​ដែល​លះ​ចោល​មិន​បាន​អំពី​ព្រះ​បន្ទូល​ខាង​ទំនាយ។ ពួក​គេ​ក៏​បាន​បាត់បង់​នូវ​ការ​សេពគប់​រួបរួម​ដ៏​សប្បាយ​ជា​មួយ​នឹង​អ្នក​ជឿ​គ្នីគ្នា។

      ៣ កុំ​ឲ្យ​ការងារ​ធ្វើ​ការ​រំខាន: កង្វល់​ពី​ការ​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ការងារ​ធ្វើ​របស់​ខ្លួន នោះ​ប្រហែល​ជា​មូលហេតុ​ដែល​អ្នក​ខ្លះ​មិន​ចូល​រួម​នៅ​ថ្ងៃ​សុក្រ។ ក៏​ប៉ុន្តែ ស្មរបន្ទាល់​ជា​ច្រើន​នាក់​បាន​ឃើញ​ថា និយោជក​របស់​គេ​គឺ​សុខ​ចិត្ត​ជួយ​គេ​ក្នុង​រឿង​នេះ បើសិន​ជា​គេ​សូម​ឈប់​តាំង​ពី​យូរ​មុន​ថ្ងៃ​នោះ​មក​ដល់​។ និយោជក​ម្នាក់​បាន​កោត​ស្ងើច​ដល់​ម្ល៉េះ​ ចំពោះ​ជំហរ​ដ៏​មាំមួន​របស់​បង​ស្រី​ម្នាក់​ ដើម្បី​ចូល​រួម​គ្រប់​ទាំង​កិច្ច​ប្រជុំ​ក្រុមជំនុំ​ថែម​ទាំង​សន្និបាត រហូត​ដល់​ធ្វើ​ឲ្យ​និយោជក​បាន​ទៅ​ចូល​រួម​មហា​សន្និបាត​របស់​នាង​ពេញ​មួយ​ថ្ងៃ​ដែរ!

      ៤ អ្នក​មិន​គួរ​សន្មត​ជា​មុន​ថា និយោជក​របស់​អ្នក​គ្មាន​ចិត្ត​ចង់​ឲ្យ​អ្នក​ឈប់​ទេ ហើយ​អ្នក​ក៏​មិន​គួរ​សន្និដ្ឋាន​ថា គឺ​មិន​សំខាន់​ទេ​បើសិន​ជា​អ្នក​ខក​ខាន​ចូល​រួម​មួយ​ថ្ងៃ​នៃ​សន្និបាត។ ដោយ​មាន​ជំនឿ​ស៊ប់​ក្នុង​ចិត្ត រៀបចំ​បង្ហាញ​ដោយ​ការ​ប៉ិន​ប្រសប់​ដល់​និយោជក​របស់​អ្នក​ ពី​មូលហេតុ​តាម​ព្រះ​គម្ពីរ​ដែល​ការ​ចូល​រួម​មហា​សន្និបាត​ គឺ​ជា​ផ្នែក​ធំ​នៃ​ការ​ថ្វាយ​បង្គំ​របស់​អ្នក​នោះ។ (ហេព្រើរ ១០:២៤, ២៥) ក្រោយ​នោះ មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ទាំង​ទទួល​ស្គាល់​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​ត្រូវ​ការ​ខាង​វត្ថុ​ទ្រព្យ​នឹង​ត្រូវ​ផ្គត់ផ្គង់ បើសិន​ជា​អ្នក​រក្សា​ទុក​អ្វី​ខាង​វិញ្ញាណ​ឲ្យ​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​អ្នក​ជា​មុន។—ម៉ាថាយ ៦:៣៣; ហេព្រើរ ១៣:៥, ៦

      ៥ កត្ដា​ដែល​សំខាន់​បំផុត​ គឺ​ជា​ការ​យល់​តម្លៃ​នៃ«សេចក្ដី​ដែល​ប្រសើរ»។ (ភីលីព ១:១០, ១១; ទំនុកដំកើង ២៧:៤) នេះ​ជំរុញ​ឲ្យ​យើង​ធ្វើ​ការ​រៀបចំ​ដើម្បី​ទទួល​ប្រយោជន៍​ពេញលេញ​ ពី​សំវិធានការ​ដ៏​សំខាន់​នេះ​ពី​ព្រះ​យេហូវ៉ា។ ចាប់​ផ្ដើម​ធ្វើ​ការ​រៀបចំ​ជាក់លាក់​របស់​អ្នក​ឥឡូវ​នេះ ហើយ​តាំង​ចិត្ត​ថា អ្នក​នឹង​នៅ​ទី​នោះ​គ្រប់​បី​ថ្ងៃ​មែន!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក