បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរជូនទស្សនាវដ្ដីក្នុងកិច្ចផ្សព្វផ្សាយ
    ២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
    • ចូរ​ជូន​ទស្សនាវដ្ដី​ក្នុង​កិច្ច​ផ្សព្វផ្សាយ​

      ១ ​«​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទាន់​សម័យ ហើយ​លើក​ទឹក​ចិត្ត​យើង​មែន​»។ ​«​នោះ​ជា​ទស្សនាវដ្ដី​ដែល​​លើក​ទឹក​ចិត្ត​មនុស្ស​ខ្លាំង​បំផុត​»។ ប្រសាសន៍​ទាំង​នេះ​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​នូវ​អារម្មណ៍​របស់​មនុស្ស​ទូទាំង​ពិភពលោក ដែល​​ធ្លាប់​អាន​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក! ទស្សនាវដ្ដី​របស់​យើង​ពិត​ជា​ជំនួយ​ដ៏​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​សំរាប់​ការ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​«​មនុស្ស​ទាំង​អស់​»​បាន​ឮ។—១ធី. ២:៤

      ២ ពាណិជ្ជករ​ម្នាក់​បាន​ទទួល​ទស្សនាវដ្ដី​ភ្ញាក់​រឭក!មួយ​ក្បាល ដែល​​រៀប​រាប់​អំពី​រឿង​មួយ​ដែល​​គាត់​ចាប់​អារម្មណ៍។ ក្រោយ​មក​ទៀត គាត់​អាន​ទស្សនាវដ្ដី​ប៉មយាម ហើយ​ក្នុង​នោះ​មាន​អត្ថបទ​មួយ​ដែល​​នាំ​ឲ្យ​គាត់​គិត​ពិចារណា​អំពី​លទ្ធិ​ព្រះ​ឯក​ត្រី​អង្គ ជា​លទ្ធិ​ដែល​​គាត់​ធ្លាប់​ជឿ​តាំង​ពី​តូច។ នេះ​បាន​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍។ ប្រាំ​មួយ​ខែ​ក្រោយ​មក គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ បុរស​ម្នាក់​ទៀត​ធ្លាប់​ទទួល​ទស្សនាវដ្ដី​ជា​ទៀងទាត់ តែ​មិន​ដែល​​អាន​ទេ។ ប្រពន្ធ​របស់​បុរស​នោះ​មិន​ព្រម​និយាយ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​តែង​តែ​អាន​ទស្សនាវដ្ដី​ដែល​​ស្មរបន្ទាល់​ជូន​ឲ្យ​ប្ដី​គាត់។ ប្រពន្ធ​របស់​បុរស​នោះ​បាន​រំជួល​ចិត្ត​ពេល​ដែល​​អាន​អំពី​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​អំពី​សួន​មនោរម្យ​នៅ​លើ​ផែនដី​ដែល​​ពោរពេញ​ទៅ​ដោយ​​មនុស្ស​សុចរិត។ ក្រោយ​មក​ប្រពន្ធ​បុរស​នោះ កូន​ប្រុស ហើយ​ប្អូន​ស្រី​របស់​ប្រពន្ធ​បាន​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា។

      ៣ ដូច​ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​នោះ យើង​មិន​អាច​ដឹង​ថា​អ្នក​ណា​នឹង​អាន​ទស្សនាវដ្ដី​របស់​យើង ហើយ​ក៏​មិន​អាច​ដឹង​ថា​អត្ថបទ​មួយ​ណា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ដែរ។ (​សាស. ១១:​៦​) ក្នុង​កាលៈទេសៈ​ខ្លះ ប្រហែល​ជា​ការ​ល្អ​បើ​យើង​ជូន​អ្នក​ចាប់​អារម្មណ៍​ទស្សនាវដ្ដី​ពីរបី​ក្បាល​អំពី​រឿង​ផ្សេង​ៗ​នោះ។

      ៤ ជា​ការ​ល្អ​បើ​កំណត់​មួយ​ថ្ងៃ​រៀង​រាល់​សប្ដាហ៍​សំរាប់​ចែក​ទស្សនាវដ្ដី។ ប្រក្រតិទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៥​កំណត់​រាល់​ថ្ងៃ​សៅរ៍​ជា​«​ថ្ងៃ​ចែក​ទស្សនាវដ្ដី​»។ ប្រហែល​ជា​បងប្អូន​ខ្លះ​កំណត់​ថ្ងៃ​មួយ​ផ្សេង​ទៀត​សំរាប់​ចែក​ទស្សនាវដ្ដី សម​ស្រប​តាម​កាលៈទេសៈ​របស់​ខ្លួន​ឬ​តាម​តំបន់។ តើ​អ្នក​បាន​កំណត់​មួយ​ថ្ងៃ​សំរាប់​ចែក​ទស្សនាវដ្ដី​ដែរ​ទេ?

      ៥ ចូរ​រៀបចំ​គោល​ដៅ​ផ្ទាល់​ខ្លួន: បើ​រៀបចំ​គោល​ដៅ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចែក​ទស្សនាវដ្ដី​រាល់​ខែ នោះ​អាច​ជួយ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ទៅ​លើ​ការ​ចែក​ទស្សនាវដ្ដី។ តើ​អ្នក​រៀបចំ​ផ្ដល់​ទស្សនាវដ្ដី​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ដែល​​ចង់​ទទួល​ជា​ទៀងទាត់​ទេ? តើ​អ្នក​បង្ហាញ​ទស្សនាវដ្ដី​ដល់​​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឬ​ទេ? តើ​អ្នក​អាច​ចែក​ទស្សនាវដ្ដី​ពេល​ដែល​​ផ្សាយ​តាម​ផ្លូវ​ថ្នល់ នៅ​តំបន់​ជំនួញ ឬ​នៅ​កន្លែង​សាធារណៈ​ឬ​ទេ? តើ​អ្នក​យក​ទស្សនាវដ្ដី​ទៅ​ជា​មួយ​ពេល​ដែល​​ត្រូវ​ធ្វើ​ដំណើរ ពេល​ទៅ​ផ្សារ​ឬ​កន្លែង​ណា​ផ្សេង​ទៀត​ឬ​ទេ? ចូរ​ឆ្លៀត​គ្រប់​ឱកាស​ដែល​​សមរម្យ​ដើម្បី​​ជួយ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍​ពី​ទស្សនាវដ្ដី​ប៉មយាម។

      ៦ យើង​ក៏​អាច​រៀបចំ​ឲ្យ​មាន​គោល​ដៅ​ចែក​ទស្សនាវដ្ដី​ដែល​​យើង​មាន​សល់​ពី​ខែ​មុន​ៗ​បាន​ដែរ។ ពត៌​មាន​ក្នុង​ទស្សនាវដ្ដី​នៅ​មាន​តម្លៃ ទោះ​បើ​ទស្សនាវដ្ដី​នោះ​សំរាប់​ចែក​នៅ​ខែ​មុន​ឬ​ពីរ​ខែ​មុន​ក៏​ដោយ​។ ចូរ​ចែក​ដល់​​មនុស្ស​ចាប់​អារម្មណ៍​ចុះ! សំរាប់​មនុស្ស​រាប់​លាន​នាក់ ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក!ជា‹ពាក្យ​ដែល​​ចំ​ពេល›។ (​សុ. ២៥:១១​) ចូរ​ប្រើ​ទស្សនាវដ្ដី​របស់​យើង​ដើម្បី​​ជួយ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្គាល់​ហើយ​បំរើ​ព្រះ​យេហូវ៉ា។

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
    • អ្វី​ដែល​​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា

      ​«​យើង​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា ‹ធ្វើ​ល្អ​បាន​ល្អ› តែ​យើង​គួរ​សួរ​ខ្លួន​យើង​សំនួរ​មួយ​គឺ ‹តើ​«​អំពើ​ល្អ​»​ជា​អ្វី?› យោបល់​របស់​មនុស្ស​ស្តី​អំពី​អ្វី​ដែល​​ជា​«​អំពើ​ល្អ​»​គឺ​ខុស​គ្នា ដូច​ជា​យើង​ឃើញ​តាម​អ្វី​ដែល​​សព្វ​វចនាធិប្បាយ​មួយ​ចែង​ប្រាប់ [​អាន ទំព័រ​ទី៤​វគ្គ​៣​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​] សូម​កត់​សម្គាល់​អ្នក​ណា​ដែល​​ជា​ប្រភព​នៃ​ការ​ណែនាំ​យោង​ទៅ​តាម​សៀវភៅ​បុរាណ​នេះ។ [​អាន ទំនុកដំកើង ២៥:៤, ៨​] ទស្សនាវដ្ដី​នេះ​ពន្យល់​របៀប​ដែល​​យើង​អាច​ទទួល​កម្លាំង​ចិត្ត​ដើម្បី​​ធ្វើ​ល្អ​»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា

      ​«​លក្ខណៈ​មួយ​ដែល​​បញ្ជាក់​ថា​មនុស្ស​ខុស​គ្នា​ពី​សត្វ​គឺ​យើង​មាន​សមត្ថភាព​ចេះ​វិនិច្ឆ័យ​រវាង​ការ​ប្រព្រឹត្ត​មួយ​ណា​អាក្រក់​មួយ​ណា​ល្អ។ គួរ​ឲ្យ​សោក​ស្ដាយ​មនុស្ស​ភាគ​ច្រើន​ធ្វើ​អំពើ​អាក្រក់​វិញ។ តាម​គំនិត​របស់​អ្នក ហេតុ​អ្វី​គឺ​ដូច្នេះ? [​សូម​អនុញ្ញាត​ឲ្យ​ឆ្លើយ។ រួច​មក​អាន យេរេមា ១៧:៩​ឬ​វិវរណៈ ១២:៩​] ទស្សនាវដ្ដី​នេះ​នឹង​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ជា​ល្អ​ហើយ​អ្វី​ដែល​​យើង​អាច​ធ្វើ​ល្អ​ផង​ដែរ​»។

  • របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែតុលា
    ២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
    • របាយ​ការណ៍​ពី​កិច្ចបំរើ​ផ្សាយ​ក្នុង​ខែ​តុលា

      ម៉ ទ.វ ត្រ.ជួប ស.គ

      ចំនួន: មធ្យ មធ្យ មធ្យ មធ្យ

      អ្ន.ត្រួ.ពិ ២ ១២៣,៤ ៥១,៩ ៦១,៦ ៨,៧

      អ្ន.ត្រួ.ពេ ៤២ ៦៨,៩ ២៤,៥ ២៩,១ ៤,៤

      អ្ន.ត្រួ.ជំ ១២ ៦២,៥ ៣៦,៨ ២២,៦ ២,៨

      អ្ន.ផ្ស ១០៤ ១៦,៤ ៦,៦ ៥,១ ១,០

      សរុប ១៨១​នាក់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក