បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការផ្ដល់ប្រកាសនវត្ថុនៅកន្លែងគេប្រើពហុភាសា
    ២០០៣ កិច្ចបម្រើព្រះ | កក្កដា
    • ការ​ផ្ដល់​ប្រកាសនវត្ថុ​នៅ​កន្លែង​គេ​ប្រើ​ពហុ​ភាសា​

      ១ នៅ​កន្លែង​ជា​ច្រើន​កិច្ច​ផ្សព្វផ្សាយ​ឥឡូវ​មាន​មនុស្ស​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ។ បើ​ពួក​គេ​រៀន​ព្រះ​គម្ពីរ​ក្នុង​ភាសា​កំណើត​របស់​ខ្លួន នោះ​ពួក​គេ​ភាគ​ច្រើន​រៀន​សេចក្ដី​ពិត​រហ័ស​ជាង​ ហើយ​យល់​បាន​ច្បាស់​ជាង។ តើ​មាន​ការ​រៀប​ចំ​អ្វី​ដើម្បី​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អាច​ទទួល​ប្រកាសនវត្ថុ​តាម​ភាសា​ដែល​ពួក​គេ​យល់​ច្បាស់​ជាង​គេ​នោះ?

      ២ ពេល​ដែល​គួរ​ផ្ដល់​ប្រកាសនវត្ថុ: នៅ​ពេល​ដែល​មាន​ក្រុមជំនុំ​ពីរ​ឬ​ច្រើន​ដែល​និយាយ​ភាសា​ផ្សេង តែ​ផ្សព្វផ្សាយ​នៅ​កន្លែង​ដូច​គ្នា នោះ​ក្រុម​អ្នក​ចាស់​ទុំ​នឹង​ទាក់ទង​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ ដើម្បី​ធ្វើ​ការ​រៀប​ចំ​មួយ​ដែល​ក្រុមជំនុំ​និមួយ​ៗ​យល់​ព្រម​នោះ ក្នុង​បំណង​ឲ្យ​ក្រុម​មនុស្ស​និមួយ​ៗ​ដែល​និយាយ​ភាសា​ផ្សេង​ៗ មាន​ឱកាស​ស្ដាប់​នូវ​ការ​ធ្វើ​បន្ទាល់​យ៉ាង​ពេញលេញ។ នៅ​ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ជា​ធម្មតា អ្នក​ផ្សាយ​មិន​គួរ​ផ្ដល់​ប្រកាសនវត្ថុ​ក្នុង​ភាសា​របស់​ក្រុមជំនុំ​ឯ​ទៀត​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ផ្សព្វផ្សាយ ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ​ឬ​នៅ​កន្លែង​សាធារណៈ​នោះ  ពួក​គេ​អាច​ផ្ដល់​ប្រកាសនវត្ថុ​ក្នុង​ភាសា​ដែល​មនុស្ស​នៅ​តំបន់​នោះ​និយម​និយាយ។ —សូម​មើល​ប្រអប់​សំនួរ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង សំរាប់​ខែ​តុលា ឆ្នាំ​១៩៩០ (​ជា​ភាសា​អង់គ្លេស​)

      ៣ ពេល​ក្រុមជំនុំ​គួរ​ស្តុក​ទុក​ប្រកាសនវត្ថុ: ចុះ​យ៉ាង​ណា​បើ​មាន​បរទេស​ច្រើន​គួរ​សម​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក ប៉ុន្តែ​គ្មាន​ក្រុមជំនុំ​ដែល​នៅ​ក្បែរ​ចេះ​និយាយ​ភាសា​នោះ? បើ​មាន​កាលៈទេសៈ​បែប​នេះ ក្រុមជំនុំ​អាច​ស្តុក​ទុក​ប្រកាសនវត្ថុ​ខ្លះ​ក្នុង​ភាសា​នោះ ដូច​ជា​ខិត្តប័ណ្ណ សៀវភៅ​ស្តើង​តម្រូវ និង​មិត្ត​សំឡាញ់​របស់​ព្រះ ហើយ​សៀវភៅ​ចំណេះ​ជា​ដើម។ អ្នក​ផ្សាយ​អាច​ផ្ដល់​ប្រកាសនវត្ថុ​ទាំង​នេះ ពេល​ជួប​មនុស្ស​ដែល​ចេះ​អាន​ភាសា​នោះ​បាន។

      ៤ របៀប​កុម្មង់​ប្រកាសនវត្ថុ: បើសិន​ជា​ក្រុមជំនុំ​មិន​ស្តុក​ទុក​ប្រកាសនវត្ថុ​ក្នុង​ភាសាដែល​អ្នក​ចាប់​អារម្មណ៍​ចេះ​អាន    តើ​តាម​របៀប​ណាដែល​យើង​អាច​ទទួល​ប្រកាសនវត្ថុ​ក្នុង​ភាសា​នោះ? អ្នក​ផ្សាយ​គួរ​សួរ​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ប្រកាសនវត្ថុ​ឲ្យ​ដឹង​ថា តើ​មាន​ប្រកាសនវត្ថុ​ណា​ខ្លះ​ក្នុង​ភាសា​នោះ? បើ​ដូច្នេះ ប្រកាសនវត្ថុ​ណា​ដែល​ត្រូវ​ការ​អាច​កុម្មង់​បាន តាម​បញ្ជី​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់​របស់​ក្រុមជំនុំ។

      ៥ បើសិន​ជា​ត្រូវ​ការ​ប្រកាសនវត្ថុ​ជា​បន្ទាន់ អ្នក​ផ្សាយ​ម្នាក់​អាច​សូម​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​ខាង​កិច្ច​បំរើ ថា​អាច​កុម្មង់​បាន​ឬ​ក៏​អត់ មុន​បញ្ជី​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់​របស់​ក្រុមជំនុំ​ផ្ញើ​ទៅ។ បើ​គណៈ​កម្មាធិការ​យល់​ព្រម អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ប្រកាសនវត្ថុ​ឬ​បុគ្គល​ម្នាក់​ទៀត​ដែល​គាត់​ចាត់​ឲ្យ​ធ្វើ អាច​ផ្ញើ​ការ​កុម្មង់​នោះ​ទៅ​ការិយាល័យ​សាខា តាម​ប៉ុស្តិ៍​ឬ​តាម​ទូរស័ព្ទ។ ប្រកាសនវត្ថុ​នឹង​ត្រូវ​ផ្ញើ​តាម​អាស័យដ្ឋាន​ធម្មតា​របស់​ក្រុមជំនុំ ឬ​តាម​អាស័យដ្ឋាន​ផ្សេង​ក៏​បាន​តាម​តម្រូវ​ការ។ បើ​ត្រូវ​ទទួល​គ្រាន់​តែ​មួយ​យប់​ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ នោះ​ក្រុមជំនុំ​នឹង​ត្រូវ​បង់​លុយ។

      ៦ សូម​ឲ្យ​យើង​ប្រើ​ប្រកាសនវត្ថុ​គ្រីស្ទាន​ដោយ​ប្រសិទ្ធ​ភាព​សំរាប់​«​មនុស្ស​ទាំង​អស់​»​ ទោះ​ជា​គេ​និយាយ​ភាសា​ណា​ក្ដី ដើម្បី​ឲ្យ​ពួក​គេ​«​បាន​សង្គ្រោះ​ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​»។—១​ធី. ២:៣, ៤

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៣ កិច្ចបម្រើព្រះ | កក្កដា
    • អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា

      ​«​មាន​សំនួរ​ខ្លះ​ដែល​ហួស​ពី​សមត្ថភាព​របស់​មនុស្ស​ឲ្យ​ឆ្លើយ​បាន។ សូម​មើល​ឧទាហរណ៍​មួយ​នេះ។ [​អាន យ៉ូប ២១:៧​] តើ​អ្នក​ធ្លាប់​មាន​សំនួរ​ដែល​ចង់​សួរ​ព្រះឬ? (​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​) ទស្សនាវដ្ដី​នេះពន្យល់​នូវ​របៀប​ដែល​មនុស្ស​ទូទាំង​ពិភពលោក បាន​រក​ឃើញ​នូវ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​គេ​គាប់​ចិត្ត ចំពោះ​សំនួរ​ដ៏​សំខាន់​បី​យ៉ាង​»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា

      ​«​មនុស្ស​លោក​បាន​រក​មធ្យោបាយ​ដើម្បី​ប្រស្រ័យ​ទាក់ទង​នឹង​ព្រះ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​មិន​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​មាន​ព្រះ​មួយ​អង្គ​ដែល​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង​ទេ? តើ​អ្នក​មាន​ទឹក​ចិត្ត​ដូច​គ្នា​ឬ? (​អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​) សៀវភៅ​ណែនាំ​ពី​បុរាណ​មួយ សម្គាល់​ព្រះ​ដ៏​ពិត​ជា​ព្រះ​ដែល​‹ស្ដាប់​សេចក្ដី​អធិស្ឋាន› (​អាន ទំនុកដំកើង ៦៥:២​) តើ​ទ្រង់​ជា​អ្នក​ណា? ទស្សនាវដ្ដី​មួយ​នេះ​អាច​ឆ្លើយ​សំនួរ​នោះ​បាន​»។

  • របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែមីនា
    ២០០៣ កិច្ចបម្រើព្រះ | កក្កដា
    • របាយការណ៍​ពី​កិច្ចបំរើ​ផ្សាយ​ក្នុង​ខែ​មីនា

      ម៉ ទ.វ ត្រ.ជួប ស.គ

      ចំនួន: មធ្យ មធ្យ មធ្យ មធ្យ

      អ្ន.ត្រួ.ពិ ១៨ ១១៤,១ ៣៧,២ ៦១,២ ៨,៦

      អ្ន.ត្រួ.ពេ ៤២ ៦៧,៩ ១៦,៦ ៣០,៨ ៤,៤

      អ្ន.ត្រួ.ជំ ១៩ ៥៣,២ ១៤,៣ ១៦,២ ២,៥

      អ្ន.ផ្ស ៧៥ ១៩,០ ៥,៦ ៦,៥ ១,០

      សរុប ១៥៤​នាក់ ចំនួនថ្មីឡើងដល់​កំពូល!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក