បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ា
    ២០០៤ កិច្ចបម្រើព្រះ | កក្កដា
    • ចូរ​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា

      ១ «ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​យុត្ដិធម៌»។ (ទំនុក. ៣៧:២៨) ហេតុ​ដូច្នេះ​ហើយ ទោះ​ជា​ទ្រង់​បាន​ចេញ​ក្រឹត្យ​ថា​លោកីយ៍​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ក៏​ដោយ​ ក៏​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន​ការ​ព្រមាន​ទុក​ជា​មុន​ដែរ។ (ម៉ាក. ១៣:១០) នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​ឱកាស​ប្រែ​ចិត្ត​និង​ទទួល​សេចក្ដី​សង្គ្រោះ។ (២ពេ. ៣:៩) តើ​យើង​ខំ​ព្យាយាម​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ការ​ឈឺ​ចាប់​វេទនា​នៃ​ក្រុម​គ្រួសារ​របស់​មនុស្ស​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​ផ្សព្វផ្សាយ​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​នៃ​ព្រះ​រាជាណាចក្រ​ឬ​ទេ? (សុ. ៣:២៧) បើ​យើង​ស្រឡាញ់​យុត្ដិធម៌ នេះ​នឹង​ជំរុញ​ឲ្យ​យើង​ចូល​រួម​ផ្សព្វផ្សាយ​យ៉ាង​សកម្ម។

      ២ ចូរ​ផ្សព្វផ្សាយ​ដោយ​​ឥត​រើស​មុខ: ដោយ​​ប្រកាស​ប្រាប់​អំពី​គោល​បំណង​របស់​ព្រះ​ដល់​​មនុស្ស​គ្រប់​គ្នា​ដោយ​​ឥត​រើស​មុខ យើង«ប្រព្រឹត្ត​ដោយ​[«យុត្ដិធម៌», ខ.ស.]»។ (មីកា ៦:៨) យើង​ត្រូវ​តែ​ទប់ទល់​នឹង​ទំនោរ​ចិត្ត​ដែល​​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មាន​ក្នុង​ការ​វិនិច្ឆ័យ​អ្នក​ដទៃ​ដោយ​​ផ្អែក​លើ​សំបក​ក្រៅ​របស់​គេ។ (យ៉ា. ២:១​-​៤, ៩) ព្រះ​យេហូវ៉ា«ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (១ធី. ២:៤) ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​របស់​ព្រះ​អាច​នាំ​ឲ្យ​ជីវិត​របស់​មនុស្ស​ផ្លាស់ប្ដូរ​យ៉ាង​អស្ចារ្យ។ (ហេ. ៤:១២) ដោយ​​ដឹង​អំពី​នេះ​អាច​ជំរុញ​យើង​ឲ្យ​ផ្សព្វផ្សាយ​ដល់​​មនុស្ស​ដោយ​​មាន​ទំនុក​ចិត្ត សូម្បី​មនុស្ស​ដែល​​មិន​ចង់​ស្ដាប់​យើង​នៅ​ពេល​មុនៗក៏​ដោយ​។

      ៣ បង​ស្រី​ម្នាក់​ដែល​​ធ្វើ​ការ​ក្នុង​ហាង ដូច​ជា​មាន​ចិត្ត​ខ្លាច​អតិថិ​ជន​ម្នាក់​ដែល​​មក​ហាង​គាត់​ជា​ទៀងទាត់ ដោយសារ​អាការ​ក្រៅ​របស់​បុរស​នោះ។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ដែល​​ឱកាស​ហុច​ឲ្យ បង​ស្រី​នោះ​បាន​ព្យាយាម​ធ្វើ​បន្ទាល់​ដល់​​បុរស​នេះ​អំពី​សួន​មនោរម្យ​របស់​ព្រះ​ដែល​​ទ្រង់​បាន​សន្យា។ បុរស​នោះ​និយាយ​ចំៗថា​គាត់​មិន​ជឿ​លើ​រឿង​ប្រឌិត​ទេ ហើយ​គាត់​ជា​ជន​ហ៊ីប​ពី (យុវជន​ដែល​​មាន​សក់​វែង​ស្លៀក​ពាក់​ប្លែក​ខុស​ពី​ប្រក្រតី) និង​គាត់​ញៀន​ថ្នាំ។ ប៉ុន្តែ បង​ស្រី​មិន​បាន​ឈប់​ធ្វើ​បន្ទាល់​ទេ។ នៅ​ថ្ងៃ​មួយ​បុរស​ដែល​​ជា​អតិថិ​ជន​សួរ​បង​ស្រី​ថា​បង​ស្រី​គិត​យ៉ាង​ណា​អំពី​សក់​វែង​របស់​គាត់។ ដូច្នេះ​បង​ស្រី​ក៏​បាន​ពន្យល់​យ៉ាង​ប៉ិនប្រសប់​នូវ​អ្វី​ដែល​​ព្រះ​គម្ពីរ​ចែង​អំពី​រឿង​នេះ។ (១កូ. ១១:១៤) ស្អែក​ឡើង អតិថិ​ជន​នេះ​បាន​កោរ​ពុក​មាត់​និង​កាត់​សក់​ខ្លី ហើយ​នេះ​ធ្វើ​ឲ្យ​បង​ស្រី​យើង​ភ្ញាក់ផ្អើល​មែន! គាត់​សុំ​ឲ្យ​គេ​មក​បង្រៀន​ព្រះ​គម្ពីរ ហើយ​បង​ប្រុស​ម្នាក់​មាន​ចិត្ត​សប្បាយ​បង្រៀន​គាត់ និង​គាត់​បាន​រីក​ចំរើន​រហូត​ដល់​​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​​ព្រះ​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ដូច​បុរស​នេះ មនុស្ស​ជា​ច្រើន​ដែល​​កំពុង​តែ​បំរើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អស់​អ្នក​ដែល​​ខំ​ព្យាយាម​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ដោយ​​ឥត​រើស​មុខ។

      ៤ មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត​ពី​ផែនដី។ (២ពេ. ៣:១០,១៣) នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ដែល​​នៅ​សល់ សូម​ឲ្យ​យើង​យក​តម្រាប់​តាម​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា ដោយ​​ផ្ដល់​នូវ​ឱកាស​សំរាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ជៀស​ផុត​ពី​សេចក្ដី​ហិនវិនាស​ដែល​​មាន​មក​លើ​របប​លោកីយ៍​ដ៏​ទុច្ចរិត​របស់​សាតាំង។—១យ៉ូន. ២:១៧

  • ភាគទី១: តើការសិក្សាព្រះគម្ពីរជាអ្វី?
    ២០០៤ កិច្ចបម្រើព្រះ | កក្កដា
    • ភាគ​ទី១: តើ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​អ្វី?

      ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន

      ១ នៅ​ទូទាំង​ពិភពលោក រាស្ត្រ​របស់​ព្រះ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ប្រហែល​ប្រាំ​មួយ​លាន​នាក់​ជា​រៀង​រាល់​ខែ។ ដោយ​​ប្រើ​វិធី​បង្រៀន​ដែល​​មាន​ប្រសិទ្ធ​ភាព នោះ​យើង​អាច​ជួយ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​រីក​ចំរើន​រហូត​ដល់​​ពួក​គេ​អាច​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​​ព្រះ​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឲ្យ​មាន​សមត្ថភាព«បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ»។ (២ធី. ២:២) តើ​អ្នក​ចង់​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រីក​ចំរើន​ឬ​ទេ? ចាប់​ផ្ដើម​ពី​ខែ​នេះ​ទៅ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង នឹង​មាន​អត្ថបទ​បន្ត​ភាគ​ដែល​​ពន្យល់​នូវ​ទិដ្ឋភាព​សំខាន់ៗចំពោះ​ការ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​បាន​រីក​ចំរើន។

      ២ ពេល​ដែល​​អាច​រាយ​ការណ៍​អំពី​ការ​សិក្សា​ព្រះ​គម្ពីរ: ប្រសិន​បើ​អ្នក​មាន​ការ​ពិគ្រោះ​អំពី​បទ​គម្ពីរ ដោយ​​ប្រើ​ព្រះ​គម្ពីរ​រួម​បញ្ចូល​នឹង​ប្រកាសនវត្ថុ​ដែល​​ត្រូវ​ប្រាប់​ឲ្យ​ប្រើ ទោះ​ជា​ខ្លី​ក៏​ដោយ​​ឲ្យ​តែ​ទៀងទាត់ នោះ​អ្នក​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ហើយ។ សូម្បី​ធ្វើ​ឡើង​នៅ​មាត់​ទ្វារ​ម្ចាស់​ផ្ទះ​ឬ​តាម​រយៈ​ទូរស័ព្ទ ក៏​អ្នក​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែរ។ យើង​អាច​រាយ​ការណ៍​អំពី​ការ​សិក្សា​នោះ បើ​បាន​សិក្សា​ពីរ​ដង និង​បាន​បង្ហាញ​អំពី​របៀប​សិក្សា ហើយ​បើ​យើង​គិត​ថា បុគ្គល​នោះ​នឹង​ត្រូវ​បន្ត​សិក្សា​ទៀត។

      ៣ សៀវភៅ​ស្តើង​តម្រូវ​និង​សៀវភៅ​ចំណេះ​ជា​សៀវភៅ​ដែល​​ត្រូវ​ប្រើ​ដើម្បី​​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ច្រើន។ ក្រោយ​ពី​សិក្សា​សៀវភៅ​ទាំង​នោះ​ចប់ បើ​ឃើញ​ជាក់​ស្តែង​ថា​បុគ្គល​នោះ​កំពុង​រីក​ចំរើន ទោះ​ជា​រីក​ចំរើន​យឺតៗក៏​ដោយ​ ហើយ​បើ​គាត់​មាន​ចិត្ត​អបអរ​ចំពោះ​អ្វី​ដែល​​គាត់​កំពុង​តែ​រៀន នោះ​អាច​បន្ត​ការ​សិក្សា​ដោយ​​ប្រើ​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ។ ចំពោះ​បុគ្គល​ដែល​​មាន​កំរិ​ត​វប្បធម៌​ទាប ឬ​ក៏​មិន​សូវ​ចេះ​អក្សរ នោះ​យើង​អាច​ប្រើ​សៀវភៅ​ស្តើង លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ!

      ៤ កិច្ចការ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​មនុស្ស​ច្រើន​លាន​នាក់​ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថ. ២៨:១៩, ២០) អ្នក​អាច​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​រីក​ចំរើន​បាន ដោយ​​ធ្វើ​តាម​យោបល់​ក្នុង​អត្ថបទ​ផ្សេងៗដែល​​នឹង​មាន​នៅ​ពេល​ក្រោយៗទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក