-
យើងទទួលបានរង្វាន់ដោយសារការស៊ូទ្រាំ២០០៤ កិច្ចបម្រើព្រះ | សីហា
-
-
យើងទទួលបានរង្វាន់ដោយសារការស៊ូទ្រាំ
១ «អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។ (លូកា ២១:១៩, ខ.ស.) ពាក្យទាំងនោះដែលជាផ្នែកនៃទំនាយរបស់ព្រះយេស៊ូស្តីអំពី‹ទីបំផុតកល្ប› បញ្ជាក់ថាយើងត្រូវតែប្រុងប្រៀបខ្លួនប្រឈមមុខនឹងទុក្ខលំបាកជាច្រើនដើម្បីរក្សានូវចិត្តស្មោះគ្រប់លក្ខណ៍។ ប៉ុន្តែ ដោយទទួលបានកម្លាំងពីព្រះយេហូវ៉ា យើងម្នាក់ៗអាច‹ស៊ូទ្រាំដរាបដល់ចុងបំផុត› ហើយ«នឹងបានសង្គ្រោះ»។—ម៉ាថ. ២៤:៣, ១៣; ភី. ៤:១៣
២ ពីថ្ងៃមួយទៅថ្ងៃមួយ ការបៀតបៀន សុខភាពមិនល្អ បញ្ហាខាងលុយកាក់ និងការតានតឹងខាងផ្លូវចិត្តអាចធ្វើឲ្យយើងពិបាកចិត្តយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចថាសាតាំងកំពុងតែព្យាយាមឲ្យយើងលែងមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា។ ថ្ងៃនិមួយៗដែលយើងរក្សានូវចិត្តស្មោះត្រង់ចំពោះព្រះវរបិតារបស់យើង គឺជាមួយថ្ងៃទៀតដែលយើងបានជួយតបឆ្លើយដល់អារក្សដែលសង្ស័យនឹងចិត្តស្មោះត្រង់របស់យើង។ យើងពិតជាទទួលពរមែន ដោយដឹងថាព្រះមិនភ្លេចនូវ«ទឹកភ្នែក»របស់យើងពេលយើងពិសោធនឹងការល្បងល។ នោះគឺមានតម្លៃចំពោះព្រះយេហូវ៉ា ហើយចិត្តស្មោះត្រង់របស់យើងនឹងធ្វើឲ្យទ្រង់មានព្រះទ័យរីករាយ!—ទំនុក. ៥៦:៨; សុ. ២៧:១១
៣ ទុក្ខលំបាកធ្វើឲ្យយើងមានជំនឿកាន់តមាំមួន: ទុក្ខលំបាកអាចបង្ហាញនូវភាពខ្សោយនៃជំនឿឬគុណវិបត្ដិរបស់យើង ដូចជាចិត្តអំនួតឬក៏ការមិនចេះអត់ធ្មត់។ យើងមិនត្រូវខំរកវិធីជៀសឬបញ្ឈប់ទុក្ខលំបាកដោយធ្វើខុសពីព្រះគម្ពីរឡើយ ប៉ុន្តែយើងត្រូវធ្វើតាមឱវាទក្នុងព្រះបន្ទូលរបស់ព្រះ ដែលថា៖ «ត្រូវអោយការស៊ូទ្រាំនេះ បង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ»។ ហេតុអ្វី? ពីព្រោះបើយើងស៊ូទ្រាំនឹងទុក្ខលំបាកដោយចិត្តស្មោះត្រង់ នេះនឹងជួយយើងឲ្យ«បានគ្រប់លក្ខណៈ មានគុណសម្បត្ដិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ»។ (យ៉ា. ១:២-៤, ខ.ស.) ការស៊ូទ្រាំអាចជួយយើងឲ្យបណ្ដុះនូវគុណសម្បត្ដិដែលមានតម្លៃ ដូចជាការចេះយោគយល់ ការយល់អំពីចិត្តនិងមេត្ដាករុណា។—រ៉ូម ១២:១៥
៤ ជំនឿដែលត្រូវបានសាកល: នៅពេលដែលយើងស៊ូទ្រាំនឹងទុក្ខលំបាក នោះយើងមានជំនឿដែលត្រូវបានសាកលដែលមានតម្លៃក្រៃលែងចំពោះព្រះ។ (១ពេ. ១:៦, ៧) ជំនឿបែបនេះជួយយើងឲ្យរក្សាចិត្តរឹងមាំក្នុងពេលមានទុក្ខលំបាកនៅថ្ងៃមុខ។ ម្យ៉ាងវិញទៀត យើងដឹងថាទ្រង់សព្វព្រះហឫទ័យនឹងយើង។ ចំណេះដឹងនេះពង្រឹងសេចក្ដីសង្ឃឹមរបស់យើង ហើយធ្វើឲ្យសេចក្ដីសង្ឃឹមកាន់តែជាការពិតចំពោះយើង។—រ៉ូម ៥:៣-៥
៥ រង្វាន់ដ៏ល្អបំផុតដែលមានមកពីការស៊ូទ្រាំ គឺត្រូវបញ្ជាក់នៅយ៉ាកុប ១:១២ ដែលចែងថា៖ «មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត»។ ដូច្នេះហើយ សូមឲ្យយើងរក្សាចិត្តរឹងមាំដោយមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា ទាំងទុកចិត្តថាទ្រង់នឹងប្រទានពរយ៉ាងវិសេសឲ្យ«អស់អ្នកណាដែលស្រឡាញ់ទ្រង់»។
-
-
ភាគទី២: រៀបចំដឹកនាំការសិក្សា២០០៤ កិច្ចបម្រើព្រះ | សីហា
-
-
ភាគទី២: រៀបចំដឹកនាំការសិក្សា
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ ការបង្រៀនដែលមានប្រសិទ្ធភាពរួមបញ្ចូលច្រើនជាងការពិគ្រោះពត៌មាននិងបើកមើលបទគម្ពីរដែលមានក្នុងអត្ថបទនោះ។ យើងត្រូវពន្យល់ពត៌មានតាមរបៀបដែលមានអានុភាពជ្រួតជ្រាបដល់ចិត្តរបស់សិស្សនោះ។ នេះតម្រូវឲ្យយើងរៀបចំឲ្យបានហ្មត់ចត់ដោយគិតពីសេចក្ដីត្រូវការរបស់សិស្សនោះ។—សុ. ១៥:២៨
២ វិធីរៀបចំ: ដំបូង ចូរអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាអំពីសិស្សនោះ និងទូលប្រាប់ទ្រង់អំពីតម្រូវការរបស់គាត់។ ចូរសុំព្រះយេហូវ៉ាឲ្យជួយអ្នកជំរុញទឹកចិត្តរបស់សិស្សនោះ។ (កូល. ១:៩,១០) ដើម្បីឲ្យយល់គោលរឿងច្បាស់លាស់ ចូរឆ្លៀតពេលពិនិត្យមើលចំណងជើងនៃមេរៀនឬជំពូកនោះ ចំណងជើងតូច និងរូបភាពផ្សេងៗ។ សូមសួរខ្លួនឯង៖ ‹តើអ្វីទៅជាគោលបំណងនៃពត៌មាននេះ?›។ ធ្វើដូច្នេះនឹងជួយអ្នកឲ្យប្រមូលអារម្មណ៍លើគោលចំណុចក្នុងកាលដែលដឹកនាំការសិក្សា។
៣ ចូរពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវពត៌មានក្នុងវគ្គនិមួយៗ។ ចូររកចម្លើយចំពោះសំនួរដែលមានស្រាប់ក្នុងអត្ថបទ ដោយគូសតែពាក្យនិងឃ្លាសំខាន់ៗតែប៉ុណ្ណោះ។ ចូរគិតពិចារណាថាតើបទគម្ពីរដែលមានក្នុងវគ្គទាក់ទងយ៉ាងណានឹងគោលចំណុចក្នុងវគ្គនោះ រួចសម្រេចចិត្តថាតើបើកអានបទគម្ពីរណាខ្លះក្នុងពេលសិក្សា។ គឺមានប្រយោជន៍បើអ្នកកត់សរសេរបទគម្ពីរនោះយ៉ាងសង្ខេបនៅរឹមទំព័រនៃសៀវភៅដែលកំពុងតែសិក្សានោះ។ គួរជួយឲ្យសិស្សយល់ឃើញច្បាស់ថា ពត៌មានដែលគាត់កំពុងតែរៀនគឺមានមូលដ្ឋានពីព្រះបន្ទូលរបស់ព្រះ។—១ថែ. ២:១៣
៤ ចូរសម្របសម្រួលមេរៀននោះទៅតាមតម្រូវការរបស់សិស្ស: បន្ទាប់មក ចូរគិតអំពីមេរៀននោះដោយធ្វើឲ្យសមនឹងតម្រូវការរបស់សិស្ស។ ចូរព្យាយាមគិតទុកជាមុនអំពីចំណុចណាខ្លះដែលគាត់ពិបាកយល់ឬពិបាកជឿហើយខំគិតទុកជាមុនថាតើគាត់នឹងសួរសំនួរណាខ្លះ។ សូមសួរខ្លួនអ្នកថា៖ ‹តើគាត់ត្រូវយល់ចំណុចអ្វីឬតើគាត់ត្រូវធ្វើអ្វីដើម្បីឲ្យបានរីកចំរើនខាងវិញ្ញាណ? តើខ្ញុំអាចបង្រៀនឲ្យបានជ្រួតជ្រាបដល់ចិត្តគាត់យ៉ាងដូចម្ដេច?›។ រួចមក ចូរសម្របសម្រួលការបង្រៀនរបស់អ្នកទៅតាមតម្រូវការរបស់សិស្សនោះ។ នៅពេលខ្លះ អ្នកប្រហែលជាត្រូវគិតទុកជាមុនអំពីឧទាហរណនិទស្សន៍ ការពន្យល់ ឬសំនួរជាលំដាប់ដើម្បីជួយសិស្សនោះឲ្យយល់ចំណុចណាមួយឬបទគម្ពីរណាមួយ។ (នេ. ៨:៨) ប៉ុន្តែ យើងត្រូវជៀសវាងប្រើពត៌មានបន្ថែមដែលមិនចាំបាច់
-