បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រគឺជាឯកសិទ្ធិដ៏មានតម្លៃមួយ
    ២០០៥ កិច្ចបម្រើព្រះ | សីហា
    • ការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​គឺ​ជា​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​មួយ

      ១ រៀង​រាល់​ថ្ងៃ​មនុស្ស​ដែល​​រស់​នៅ​លើ​ផែនដី​រាប់​ពាន់​លាន​នាក់ ទទួល​ប្រយោជន៍​ពី​សំវិធានការ​ប្រកប​ដោយ​​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា​សំរាប់​ការ​ទ្រទ្រង់​ជីវិត​។ (​ម៉ាថ. ៥:៤៥​) ក៏​ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដែល​​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ឯក​នេះ ពោល​គឺ​ឯកសិទ្ធិ​ដែល​​អាច​បង្ហាញ​នូវ​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​ជា​អ្នក​បង្កើត​របស់​ខ្លួន​ដោយ​​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (​ម៉ាថ. ២៤:១៤​) តើ​ឯកសិទ្ធិ​ដ៏​វិសេស​នេះ​មាន​តម្លៃ​ប៉ុន​ណា​ចំពោះ​រូប​អ្នក?

      ២ ការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​លើក​ដំកើង​ព្រះ ហើយ​ក៏​ផ្ដល់​សេចក្ដី​សង្ឃឹម​និង​សន្ដិភាព​ដល់​​មនុស្ស​ដែល​​មាន​ទុក្ខ​ព្រួយ​ដោយសារ​គ្រា​ដ៏​ច្រ​បូល​ច្របល់​សព្វ​ថ្ងៃ​នេះ។ (​ហេ. ១៣:១៥​) ចំពោះ​អ្នក​ដែល​​ឆ្លើយ​តប​ទៅ​នឹង​សារ​ព្រះ​រាជាណាចក្រ នោះ​គេ​មាន​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត។ (​យ៉ូន. ១៧:៣​) តើ​មាន​មុខ​របរ​ឬ​អាជីព​ណា​ដែល​​ផ្ដល់​ផល​ប្រយោជន៍​ដូច​នេះ​ទេ? សាវ័ក​ប៉ុល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កតញ្ញូ​ធម៌​របស់​គាត់​ដោយ​​របៀប​ដែល​​គាត់​បំពេញ​កិច្ចបំរើ​ផ្សាយ​នោះ។ គាត់​ចាត់​ទុក​កិច្ចបំរើ​ផ្សាយ​ជា​រតន​សម្បត្ដិ។—កិច្ច. ២០:២០, ២១, ២៤; ២កូ. ៤:១, ៧

      ៣ ការ​បង្ហាញ​នូវ​ចិត្ត​កតញ្ញូ​ចំពោះ​ឯកសិទ្ធី​ដ៏​មាន​តម្លៃ​របស់​យើង: របៀប​មួយ​ដែល​​យើង​បង្ហាញ​ថា​យើង​ជា​មនុស្ស​មាន​កតញ្ញូ​ចំពោះ​ឯកសិទ្ធិ​ផ្សព្វផ្សាយ​នោះ គឺ​ដោយ​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណភាព​នៃ​កិច្ចបំរើ​របស់​យើង។ តើ​យើង​ឆ្លៀត​រៀបចំ​ពាក្យ​ផ្សាយ​ដែល​​អាច​ជំរុញ​ចិត្ត​អ្នក​ដែល​​ស្ដាប់​យើង​ដែរ​ឬ​ទេ? តើ​យើង​អាច​បង្កើន​ឲ្យ​មាន​បំនិន​ក្នុង​ការ​ប្រើ​បទ​គម្ពីរ​និង​ក្នុង​ការ​វែកញែក​ហេតុ​ផល​ជា​មួយ​អ្នក​ស្ដាប់​ដើម្បី​​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​ថែម​ទៀត​បាន​ឬ​ទេ? តើ​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ដែល​​បាន​ប្រគល់​ឲ្យ​យ៉ាង​ហ្មត់ចត់​ឬ​ទេ? តើ​យើង​អាច​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ឬ​ទេ? ដូច​គ្រីស្ទាន​ស្មោះ​ត្រង់​នៅ​អតីតកាល​និង​រហូត​ដល់​​បច្ចុប្បន្ន​កាល​នេះ យើង​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​សកម្មភាព​នេះ ហើយ​យើង​ក៏​ស្រឡាញ់​ឯកសិទ្ធិ​របស់​យើង​ជា​ទីបំផុត​ដែរ។—ម៉ាថ. ២៥:១៤​-​២៣

      ៤ នៅ​ពេល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​អានុភាព​នៃ​ជរា​ភាព សុខភាព​ទន់ខ្សោយ​ឬ​ក៏​កាលៈទេសៈ​ដ៏​លំបាក​ឯ​ទៀត​នោះ ពិត​ជា​សំរាល​ទុក្ខ​យើង​ណាស់​ពេល​ដែល​​ដឹង​ថា ការ​ខ្នះខ្នែង​របស់​យើង​ដើម្បី​​រួម​ចំណែក​ក្នុង​កិច្ចបំរើ​ផ្សាយ​មាន​តម្លៃ​យ៉ាង​ខ្ពស់។ ព្រះ​បន្ទូល​របស់​ព្រះ​ធានា​យើង​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះទ័យ​ចំពោះ​ការ​ប្រឹងប្រែង​បែប​នេះ ថ្វី​បើ​ការ​ប្រឹងប្រែង​ទាំង​នេះ​ទំនង​ជា​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​ក៏​ដោយ​។—លូ. ២១:១​-​៤

      ៥ ការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​ជា​ប្រភព​នៃ​ការ​គាប់​ចិត្ត​ដ៏​លើស​លប់។ បង​ស្រី​ម្នាក់​ដែល​​មាន​អាយុ​៩២​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​នេះ​ពិត​ជា​កិត្ដិយស​មួយ​ពេល​ដែល​​ក្រឡេក​មើល​ពី​អតីតកាល​ដោយ​​គិត​អំពី​ការ​បំរើ​ព្រះ​ជាង​៨០​ឆ្នាំ​ ដែល​​ឥត​មាន​ការ​ស្ដាយ​ក្រោយ​សោះ​ឡើយ! បើសិន​ជា​ពេល​វេលា​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន ខ្ញុំ​នឹង​ចាប់​ផ្ដើម​រស់​នៅ​តាម​របៀប​ដដែល​​នេះ ‹ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត​›​»។ (​ទំនុក. ៦៣:៣​) សូម​ឲ្យ​យើង​ចាត់​ទុក​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ពី​ព្រះ ពោល​គឺ​កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​ជា​អ្វី​ដែល​​វិសេស។

  • ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
    ២០០៥ កិច្ចបម្រើព្រះ | សីហា
    • ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន

      ភាគ​ទី១២: ការ​ជួយ​សិស្ស​ឲ្យ​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ

      ១ កាល​ណា​សិស្ស​ព្រះ​គម្ពីរ​របស់​យើង​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​កិច្ចបំរើ​ផ្សាយ ពួក​គេ​ប្រហែល​ជា​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់​ផ្ដើម​ហើយ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​​ខ្លួន​ឯង។ តើ​យើង​អាច​ជួយ​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ចំពោះ​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចបំរើ​ផ្សាយ​របស់​យើង​នេះ​យ៉ាង​ដូច​ម្ដេច?—ម៉ាថ. ២៤:១៤; ២៨:១៩, ២០

      ២ កាល​ណា​សិស្ស​ព្រះ​គម្ពីរ​មាន​គុណសម្បត្ដិ​គ្រប់​គ្រាន់​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​​មិន​ទាន់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក គាត់​ទំនង​ជា​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ​រួច​ហើយ និង​កំពុង​តែ​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​សាលា​នោះ។ ការ​បង្ហាត់​បង្រៀន​ដែល​​គាត់​បាន​ទទួល​ក្នុង​ការ​រៀបចំ​និង​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នឹង​ជួយ​គាត់​បណ្ដុះ​នូវ​បំនិន​ក្នុង​ការ​បង្រៀន​ដែល​​ចាំ​បាច់​សំរាប់​«​អ្នក​ធ្វើ​ការ​ដែល​​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។—២ធី. ២:១៥

      ៣ ចូរ​បង្រៀន​ដោយ​​តាំង​គំរូ​របស់​អ្នក: ព្រះ​យេស៊ូ​បាន​បង្ហាត់​សិស្ស​ទ្រង់​ដោយ​​ប្រទាន​នូវ​ការ​ណែនាំ​យ៉ាង​ច្បាស់​លាស់ និង​ដោយ​​តាំង​គំរូ​ល្អ​មួយ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​សិស្ស​ដែល​​បាន​ទទួល​ចំណេះ​សព្វ​គ្រប់​អាច​ស្មើ​នឹង​គ្រូ​បាន​»។ (​លូ. ៦:៤០ ខ.ស.​) ការ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​​តាំង​គំរូ​ល្អ ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក​ផ្ទាល់​គឺ​ជា​ការ​ចាំបាច់។ ពេល​ដែល​​សិស្ស​របស់​អ្នក​សង្កេត​មើល​គំរូ​របស់​អ្នក​ក្នុង​កិច្ចបំរើ​ផ្សាយ គាត់​នឹង​យល់​អំពី​គោល​ដៅ​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។

      ៤ សូម​ពន្យល់​សិស្ស​ថា​កាល​ណា​យើង​ស្នើ​ការ​សិក្សា​ដល់​​ម្ចាស់​ផ្ទះ ជា​ការ​ធម្មតា​មិន​ចាំបាច់​ពណ៌នា​អំពី​ការ​រៀបចំ​ការ​សិក្សា​យ៉ាង​ល្អិតល្អន់​នោះ​ទេ។ ជា​រឿយ​ៗ​ ជា​ការ​ល្អ​បំផុត​នោះ​គឺ​គ្រាន់​តែ​ពន្យល់​ខ្លះ​ៗ​អំពី​ការ​សិក្សា​ដោយ​​ប្រើ​ប្រហែល​មួយ​ឬ​ពីរ​វគ្គ​នៃ​ប្រកាសនវត្ថុ​ដែល​​នឹង​សិក្សា​ប៉ុណ្ណោះ។ យោបល់​ផ្សេង​ដែល​​មាន​ប្រយោជន៍​សំរាប់​ធ្វើ​យ៉ាង​នេះ​អាច​ត្រូវ​រក​ឃើញ​នៅ​ទំព័រ​៨​នៃ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ខែ​នេះ។

      ៥ ពេល​ដែល​​សម​គួរ នៅ​ការ​សិក្សា​ឯ​ទៀត សូម​អញ្ជើញ​សិស្ស​ឲ្យ​ទៅ​ជា​មួយ​អ្នក​ឬ​អ្នក​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ដែល​​មាន​បទពិសោធន៍។ គាត់​អាច​ចូល​រួម​ក្នុង​ការ​ឆ្លើយ​នៅ​វគ្គ​ណា​មួយ​ឬ​អត្ថាធិប្បាយ​បទ​គម្ពីរ​សំខាន់​ណា​មួយ។ ដូច្នេះ តាម​រយៈ​ការ​សង្កេត​មើល សិស្ស​នឹង​រៀន​យ៉ាង​ច្រើន​អំពី​ការ​ដឹក​នាំ​ការ​សិក្សា​ដែល​​រីក​ចំរើន។ (​សុ. ២៧:១៧; ២ធី. ២:២​) សូម​សរសើរ​គាត់​ហើយ​ពិភាក្សា​អំពី​របៀប​ដែល​​គាត់​អាច​ធ្វើ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​ថែម​ទៀត។

      ៦ ការ​បង្ហាត់​សិស្ស​ថ្មី​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន​ព្រះ​បន្ទូល​ព្រះ​នឹង​ជួយ​គាត់​ឲ្យ​«​ធ្វើ​ការ​ល្អ​»​ក្នុង​ការ​ចាប់​ផ្ដើម​និង​ដឹក​នាំ​ការ​សិក្សា​ដោយ​​ខ្លួន​ឯង។ (​២ធី. ៣:១៧​) នេះ​ជា​ការ​គាប់​ចិត្ត​ក្រៃលែង​ដោយ​​មាន​សហ​ប្រតិបត្ដិ​ការ​គ្នា​ជា​មួយ​សិស្ស​ដើម្បី​​ធ្វើ​ការ​អញ្ជើញ​ដែល​​ប្រកប​ដោយ​​សេចក្ដី​ស្រឡាញ់​ថា​៖ ​«​អញ្ជើញ​មក​ . . . ​អ្នក​ណា​ដែល​​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​ចុះ ឥត​ចេញ​ថ្លៃ​ទេ​»​!។—វិវរ. ២២:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក