-
ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ នៅមាត់ទ្វារម្ចាស់ផ្ទះនិងតាមទូរស័ព្ទ២០០៥ កិច្ចបម្រើព្រះ | សីហា
-
-
ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ នៅមាត់ទ្វារម្ចាស់ផ្ទះនិងតាមទូរស័ព្ទ
១ សព្វថ្ងៃនេះមនុស្សជាប់រវល់។ ក៏ប៉ុន្តែមនុស្សជាច្រើនមានចំណាប់អារម្មណ៍ទៅលើរឿងខាងវិញ្ញាណ។ តើតាមរបៀបណាយើងអាចជួយពួកគេឲ្យបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់ខ្លួន? (ម៉ាថ. ៥:៣) អ្នកផ្សព្វផ្សាយជាច្រើនសិក្សាព្រះគម្ពីរជាមួយមនុស្សនៅតាមមាត់ទ្វារផ្ទះរបស់ម្ចាស់ផ្ទះឬតាមទូរស័ព្ទ។ តើអ្នកអាចពង្រីកកិច្ចបំរើផ្សាយរបស់អ្នកតាមរបៀបនេះឬទេ?
២ ដើម្បីចាប់ផ្ដើមសិក្សាព្រះគម្ពីរ យើងត្រូវប្រុងប្រៀបជាស្រេចដើម្បីបង្ហាញការសិក្សាមួយ កាលណាឱកាសហុចឲ្យ។ តើការសិក្សានេះអាចធ្វើបានតាមរបៀបណានិងនៅកន្លែងណា?
៣ នៅមាត់ទ្វារម្ចាស់ផ្ទះ: កាលណាអ្នកជួបបុគ្គលម្នាក់ដែលសុខចិត្តសន្ទនាអំពីព្រះគម្ពីរនោះ សូមបើកទៅវគ្គមួយដែលអ្នកបានរៀបចំទុកជាមុនដូចជាវគ្គទី១នៃមេរៀនទី១ក្នុងសៀវភៅស្តើងព្រះតម្រូវរួចចាប់ផ្ដើមការសិក្សា។ សូមអានវគ្គនោះ ពិនិត្យមើលសំនួរហើយពិភាក្សាបទគម្ពីរមួយឬពីរដែលមាននៅក្នុងវគ្គនោះ។ ជារឿយៗ នេះអាចធ្វើបានយ៉ាងល្អនៅមាត់ទ្វារម្ចាស់ផ្ទះក្នុងរយៈពេល៥ទៅ១០នាទី។ ប្រសិនបើបុគ្គលនោះរីករាយនឹងការសន្ទនា សូមណាត់ពេលដើម្បីពិនិត្យមើលវគ្គបន្ទាប់ឬពីរវគ្គនៅពេលផ្សេងទៀត។
៤ មានរបៀបស្រដៀងគ្នាមួយអាចយកមកប្រើដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរពេលត្រឡប់ទៅជួប។ ជាឧទាហរណ៍អ្នកអាចណែនាំឲ្យស្គាល់សៀវភៅស្តើងព្រះតម្រូវនិងធ្វើឲ្យគេស្គាល់ព្រះនាមព្រះដោយប្រើមេរៀនទី២ វគ្គ១-២។ នៅពេលត្រឡប់ទៅជួបលើកក្រោយ អ្នកអាចពិភាក្សាអំពីអ្វីដែលព្រះគម្ពីរសម្ដែងឲ្យឃើញពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដោយប្រើវគ្គ៣-៤។ សំរាប់ការសន្ទនាបន្ទាប់មក អ្នកអាចពិនិត្យមើលវគ្គ៥-៦និងរូបភាពនៅទំព័រ៥ដើម្បីលើកបញ្ជាក់អំពីរបៀបដែលការសិក្សាព្រះគម្ពីរជួយយើងឲ្យស្គាល់ព្រះយេហូវ៉ា។ អ្វីទាំងអស់នេះអាចធ្វើបានពេលដែលអ្នកឈរនៅមាត់ទ្វារម្ចាស់ផ្ទះ។
៥ តាមទូរស័ព្ទ: អ្នកខ្លះសុខចិត្តសិក្សាព្រះគម្ពីរតាមទូរស័ព្ទជាងសិក្សាទល់មុខគ្នា។ សូមពិនិត្យមើលបទពិសោធន៍ដូចតទៅនេះ: ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ បងស្រីម្នាក់បានជួបស្ត្រីវ័យក្មេងម្នាក់ដែលជាម្ដាយនិងជាស្ត្រីដែលជាប់រវល់ក្នុងការរកស៊ី។ ពេលដែលបងស្រីយើងមិនអាចជួបគាត់ម្ដងទៀតនៅផ្ទះ គាត់បានសម្រេចចិត្តទូរស័ព្ទទៅស្ត្រីនោះ។ ស្ត្រីវ័យក្មេងបានពន្យល់ថាគាត់ពិតជាគ្មានពេលដើម្បីពិភាក្សាអំពីព្រះគម្ពីរទេ។ បងស្រីបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលតែ១០ទៅ១៥នាទី អ្នកអាចរៀនអ្វីមួយថ្មី សូម្បីតែតាមទូរស័ព្ទក៏ដោយ»។ ស្ត្រីនោះបានឆ្លើយ«ល្អ! បើសិក្សាតាមទូរស័ព្ទ ខ្ញុំយល់ព្រម!»។ មិនយូរប៉ុន្មានក្រោយមក ការដឹកនាំការសិក្សាយ៉ាងទៀងទាត់មួយបានត្រូវធ្វើតាមរយៈទូរស័ព្ទ។
៦ តើមានអ្នកណាខ្លះដែលអ្នកត្រឡប់ទៅជួបនឹងសុខចិត្តសិក្សាតាមទូរស័ព្ទឬទេ? អ្នកអាចសាកល្បងតាមរបៀបនេះដែលទើបនឹងបានពណ៌នា ឬមួយអ្នកអាចគ្រាន់តែនិយាយថា៖ «បើសិនអ្នកចូលចិត្ត យើងអាចពិភាក្សាព្រះគម្ពីរតាមទូរស័ព្ទ។ តើនោះជាការស្រួលជាងសំរាប់អ្នកដែរឬទេ?»។ ដោយកែសម្រួលកម្មវិធីសិក្សាទៅតាមកាលៈទេសៈរបស់អ្នកឯទៀត យើងអាចជួយពួកគាត់ឲ្យ«ប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ»។—សុ. ២:៥; ១កូ. ៩:២៣
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៥ កិច្ចបម្រើព្រះ | សីហា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«យើងភាគច្រើនចំណាយពេលយ៉ាងច្រើនក្នុងជីវិតដើម្បីធ្វើការ។ អ្នកខ្លះចាត់ទុកការងារជាអ្វីដែលនាំឲ្យមានសុភមង្គល រីឯអ្នកឯទៀតចាត់ទុកការងារជាអ្វីដែលនាំឲ្យមានអពមង្គលវិញ។ តើអ្នកគិតយ៉ាងណា? [អនុញ្ញាតឲ្យឆ្លើយ បន្ទាប់មកសូមអានសាស្ដា ២:២៤] ទស្សនាវដ្ដីនេះពន្យល់នូវរបៀបដែលព្រះគម្ពីរអាចជួយយើងឲ្យមានទស្សនៈប្រកបដោយតុល្យភាពចំពោះការងារ»។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«ការធ្វើការដើម្បីចិញ្ចឹមជីវិតជាអ្វីធម្មតា ប៉ុន្តែការងារមិនតែងតែនាំឲ្យគាប់ចិត្តជានិច្ចនោះទេ។ តើការងារប្រភេទណាដែលនឹងនាំមកនូវសុភមង្គលពិតប្រាកដ? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់នូវការងារប្រភេទណាដែលទំនាយនេះទាយទុកជាមុនថាមនុស្សជាតិទាំងអស់នឹងចូលរួមក្នុងពេលអនាគត។ [សូមអានអេសាយ ៦៥:២១-២៣] ទស្សនាវដ្ដីនេះពន្យល់ពីរបៀបដែលយើងអាចគាប់ចិត្តនឹងការងារដែលយើងមានបច្ចុប្បន្ននេះទំរាំដល់ទំនាយនោះបានសម្រេច»។
-