-
ភាគទី៣: ការប្រើបទគម្ពីរដោយប្រសិទ្ធភាព២០០៤ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
ភាគទី៣: ការប្រើបទគម្ពីរដោយប្រសិទ្ធភាព
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ យើងដឹកនាំការសិក្សាព្រះគម្ពីរក្នុងបំណង«បញ្ចុះបញ្ចូលឲ្យមានសិស្ស» ដោយជួយឲ្យមនុស្សយល់និងជឿតាមសេចក្ដីបង្រៀនក្នុងព្រះបន្ទូលរបស់ព្រះ ហើយអនុវត្តតាមក្នុងជីវិតរបស់ពួកគេ។ (ម៉ាថ. ២៨:១៩, ២០; ១ថែ. ២:១៣) ដូច្នេះ ការសិក្សានោះគួរមានមូលដ្ឋានទៅលើបទគម្ពីរ។ នៅដើមដំបូង ប្រហែលជាមានប្រយោជន៍បើបង្ហាញសិស្សពីរបៀបបើកព្រះគម្ពីររបស់ខ្លួន។ ក៏ប៉ុន្តែ តើយើងអាចប្រើបទគម្ពីរដើម្បីជួយពួកគេរីកចំរើនខាងវិញ្ញាណយ៉ាងដូចម្ដេច?
២ ចូររើសបទគម្ពីរដែលត្រូវអាន: ពេលដែលកំពុងតែរៀបចំសំរាប់ការសិក្សា ត្រូវស្វែងយល់ថាតើបទគម្ពីរក្នុងវគ្គនេះមានទំនាក់ទំនងយ៉ាងណានឹងចំណុចដែលត្រូវពិគ្រោះនោះ រួចសម្រេចចិត្តថាតើនឹងបើកអានហើយពិភាក្សាបទគម្ពីរណាខ្លះពេលដែលសិក្សា។ ធម្មតា ជាការល្អបើអានបទគម្ពីរដែលបង្ហាញមូលដ្ឋានសំរាប់ជំនឿរបស់យើង។ បទគម្ពីរដែលគ្រាន់តែប្រាប់ពីប្រវត្ដិរឿងប្រហែលជាមិនចាំបាច់អានឡើយ។ ចូរគិតពិចារណាពីសេចក្ដីត្រូវការនិងកាលៈទេសៈរបស់សិស្សម្នាក់ៗ។
៣ ចូរប្រើសំនួរ: ជាជាងពន្យល់បទគម្ពីរជូនសិស្សរបស់អ្នក ចូរឲ្យគាត់ពន្យល់អ្នកវិញ។ អ្នកអាចជួយគាត់ធ្វើដូច្នេះដោយប្រើសំនួរយ៉ាងប៉ិនប្រសប់។ ប្រសិនជាចំណុចសំខាន់ក្នុងបទគម្ពីរនោះលេចធ្លោជាក់ស្តែងហើយ ប្រហែលជាអ្នកអាចសួរតែសំនួរថា តើបទគម្ពីរនោះគាំទ្រពត៌មានក្នុងវគ្គយ៉ាងដូចម្ដេច? ក្នុងករណីផ្សេងទៀត ប្រហែលជាត្រូវសួរសំនួរមួយឬសំនួរច្រើនដែលជាក់លាក់ជាងដើម្បីជួយនាំឲ្យសិស្សយល់យ៉ាងត្រឹមត្រូវ។ បើត្រូវតែពន្យល់ថែមទៀត អ្នកអាចពន្យល់ក្រោយសិស្សបានតបឆ្លើយរួចហើយ។
៤ ចូរបង្រៀនស្រួលយល់: ធម្មតា អ្នកជំនាញប្រើធ្នូបាញ់ព្រួញតែមួយទេ គឺចំគោលដៅតែម្ដង។ ស្រដៀងគ្នាដែរ អ្នកបង្រៀនដែលប៉ិនប្រសប់ក៏មិនចាំបាច់និយាយច្រើនដើម្បីបញ្ជាក់ចំណុចដែរ។ គាត់ចេះពន្យល់ពត៌មានយ៉ាងច្បាស់ ស្រួលយល់ និងត្រឹមត្រូវ។ ជួនកាល អ្នកប្រហែលជាត្រូវស្រាវជ្រាវក្នុងប្រកាសនវត្ថុអង្គការយើង ដើម្បីអាចយល់និងចេះពន្យល់បទគម្ពីរណាមួយយ៉ាងត្រឹមត្រូវ។ (២ធី. ២:១៥) ប៉ុន្តែ អ្នកមិនត្រូវខំពន្យល់បទគម្ពីរនិមួយៗក្នុងមេរៀនយ៉ាងល្អិតល្អន់នោះទេ។ ចូរលើកឡើងតែអ្វីដែលចាំបាច់ដើម្បីបញ្ជាក់ចំណុចដែលកំពុងតែពិគ្រោះ។
៥ ចូរបញ្ជាក់វិធីដែលអាចអនុវត្ត: ពេលដែលសមរម្យ ចូរជួយឲ្យសិស្សយល់នូវមូលហេតុដែលបទគម្ពីរនោះទាក់ទងនឹងគាត់។ ជាឧទាហរណ៍ ពេលដែលពិចារណាហេព្រើរ ១០:២៤, ២៥ ជាមួយនឹងសិស្សដែលមិនទាន់មកកិច្ចប្រជុំយើង អ្នកអាចលើកឡើងពន្យល់អំពីកិច្ចប្រជុំមួយ រួចអញ្ជើញឲ្យគាត់មកចូលរួម។ ប៉ុន្តែ កុំបង្ខិតបង្ខំគាត់ឡើយ។ ចូរឲ្យព្រះបន្ទូលរបស់ព្រះជំរុញឲ្យគាត់ធ្វើអ្វីដែលធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។—ហេ. ៤:១២
៦ ពេលដែលយើងធ្វើតាមបង្គាប់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ ចូរយើងប្រើបទគម្ពីរដោយប្រសិទ្ធភាព ដើម្បីនាំឲ្យ«គេបានចុះចូលជឿ»។—រ៉ូម ១៦:២៦
[សំណួរសម្រាប់អត្ថបទសិក្សា]
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៤ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«យើងទាំងអស់គ្នាចង់មានសុភមង្គលមែនទេ? តើអ្នកគិតថាអ្វីៗដែលរៀបរាប់នៅទីនេះអាចធ្វើឲ្យមានសុភមង្គលបានទេ? [អាន ម៉ាថាយ ៥:៤ក, ៦ក, ១០ក រួចអនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់អត្ថន័យពាក្យទាំងនោះដែលមកពីសុន្ទរកថាមួយហៅថា ធម្មទានលើភ្នំ ដែលថ្លែងដោយបុរសល្បីឈ្មោះម្នាក់ ហើយក្នុងនោះក៏ពន្យល់នូវអ្វីផ្សេងទៀតដែលចាំបាច់ដើម្បីឲ្យមានសុភមង្គល»។
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«សព្វថ្ងៃនេះ មនុស្សទាំងអស់កំពុងតែស្វែងរកសុភមង្គល។ មនុស្សជាច្រើនគិតស្មានថា លុយ ជីវភាពគ្រួសារល្អ ឬអាជីពដែលរីកចំរើនជាគន្លឹះនៃសុភមង្គល។ សូមកត់សម្គាល់គុណសម្បត្ដិខ្លះៗដែលរៀបរាប់នៅទីនេះ ដែលអាចធ្វើឲ្យយើងមានសុភមង្គលពិតប្រាកដ។ [អាន កាឡាទី ៥:២២, ២៣] ប្រអប់នៅទំព័រទី៦ក្នុងទស្សនាវដ្ដីនេះបញ្ជាក់នូវមូលហេតុដែលគុណសម្បត្ដិទាំងនេះគឺសំខាន់ដើម្បីបានសុភមង្គលពិតប្រាកដ»។
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែកក្កដា២០០៤ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែកក្កដា
ម៉ ទ.វ ត្រ.ជួប ស.គ
ចំនួន: មធ្យ មធ្យ មធ្យ មធ្យ
អ្ន.ត្រួ.ពិ ១៨ ១២៣,០ ៤៨,៧ ៦៨,៥ ៨,៧
អ្ន.ត្រួ.ពេ ៤៦ ៦១,១ ២២,៨ ២៤,២ ៤,៣
អ្ន.ត្រួ.ជំ ៩ ៥៧,៤ ៣៩,៧ ១៦,៦ ៣,១
អ្ន.ផ្ស ១០៥ ១៥,៨ ៦,៧ ៥,១ ១,០
សរុប ១៧៨នាក់
-