-
ភាគទី៧: ការអធិស្ឋានពេលចាប់ផ្ដើមនិងបញ្ចប់ការសិក្សា២០០៥ កិច្ចបម្រើព្រះ | មីនា
-
-
ភាគទី៧: ការអធិស្ឋានពេលចាប់ផ្ដើមនិងបញ្ចប់ការសិក្សា
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ បើគ្មានជំនួយពីព្រះយេហូវ៉ា នោះសិស្សព្រះគម្ពីរពុំអាចរីកចំរើនបានឡើយ។ (១កូ. ៣:៦) ហេតុនេះហើយ គឺជាការសមរម្យដែលអធិស្ឋានពេលដែលចាប់ផ្ដើមនិងបញ្ចប់ការសិក្សា។ ជួនកាលយើងអាចអធិស្ឋានចាប់ពីលើកទីមួយដែលយើងបង្រៀនសិស្ស បើសិស្សនោះធ្លាប់ដឹងអំពីរបៀបគ្រីស្ទានអធិស្ឋាន។ ចំណែកសិស្សឯទៀតវិញ យើងប្រហែលជាត្រូវពិចារណាថា ពេលណាគឺសមរម្យសំរាប់ចាប់ផ្ដើមអធិស្ឋាននៅឯការសិក្សា។ អ្នកអាចអានទំនុកដំកើង ២៥:៤, ៥ និងយ៉ូហានទី១ ៥:១៤ ដើម្បីជួយឲ្យសិស្សយល់នូវមូលហេតុដែលគួរអធិស្ឋានពេលដែលសិក្សា ហើយអ្នកអាចអានយ៉ូហាន ១៥:១៦ ដើម្បីពន្យល់នូវសារៈសំខាន់នៃការអធិស្ឋានទូលព្រះយេហូវ៉ាតាមរយៈព្រះយេស៊ូគ្រីស្ទ។
២ តើអ្នកណាគួរអធិស្ឋាននៅពេលសិក្សា? បើបងប្រុសឬប្អូនប្រុសម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹកហើយ ទៅជាមួយបងស្រីម្នាក់ដើម្បីបង្រៀនសិស្សព្រះគម្ពីរ ប្រុសនោះគួរអធិស្ឋាន ទោះជាបងស្រីនោះអាចដឹកនាំការសិក្សាក៏ដោយបើគាត់ពាក់អ្វីមួយលើក្បាលនោះ។ (១កូ. ១១:៥, ១០) ម្យ៉ាងវិញទៀត បើបងប្រុសឬប្អូនប្រុសម្នាក់ជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក ហើយគាត់ទៅជាមួយបងស្រីម្នាក់ដើម្បីបង្រៀនសិស្សព្រះគម្ពីរនោះ បងស្រីគួរអធិស្ឋានវិញ។ ក្នុងករណីនេះ បងស្រីគួរពាក់អ្វីមួយលើក្បាលពេលដែលអធិស្ឋានហើយពេលដែលដឹកនាំការសិក្សាដែរ។
៣ អ្វីដែលសេចក្ដីអធិស្ឋាននោះអាចរួមបញ្ចូល: នៅឯការសិក្សាព្រះគម្ពីរ មិនចាំបាច់អធិស្ឋានយូរឡើយ ប៉ុន្តែត្រូវអធិស្ឋានឲ្យចំៗ។ ក្រៅពីការសុំជំនួយពីព្រះក្នុងការសិក្សា ហើយការអរព្រះគុណទ្រង់សំរាប់សេចក្ដីពិតដែលបានរៀននោះ ក៏ជាការសមរម្យដែរ ដែលសរសើរព្រះយេហូវ៉ាដោយសារទ្រង់ជាប្រភពនៃការណែនាំនោះ។ (អេសា. ៥៤:១៣) ពេលដែលអធិស្ឋានយើងក៏អាចប្រើសំដីដែលសឲ្យឃើញថា យើងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះសិស្សរបស់យើង ហើយក៏មានកតញ្ញូធម៌ចំពោះអង្គការរបស់ព្រះយេហូវ៉ាដែរ។ (១ថែ. ១:២, ៣; ២:៧, ៨) ការអធិស្ឋានសុំព្រះយេហូវ៉ាប្រទានពរទៅលើការព្យាយាមរបស់សិស្សក្នុងការអនុវត្តតាមអ្វីដែលគាត់កំពុងតែរៀន អាចជួយឲ្យសិស្សយល់នូវសារៈសំខាន់នៃការ«ប្រព្រឹត្តតាមព្រះបន្ទូល»។—យ៉ា. ១:២២
៤ ការអធិស្ឋាននៅពេលបង្រៀនសិស្សមានប្រយោជន៍ច្រើនណាស់។ ប្រយោជន៍មួយគឺ នោះនាំឲ្យទទួលពរពីព្រះ។ (លូ. ១១:១៣) ប្រយោជន៍មួយទៀតគឺ នោះបញ្ជាក់ថាការសិក្សាព្រះបន្ទូលរបស់ព្រះជារឿងសំខាន់។ ពេលដែលសិស្សស្ដាប់សេចក្ដីអធិស្ឋានរបស់យើង សិស្សក៏រៀនអធិស្ឋានដែរ។ (លូ. ៦:៤០) ម្យ៉ាងទៀត សេចក្ដីអធិស្ឋានដែលផ្ដើមចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះ និងកតញ្ញូធម៌ដោយសារគុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់ទ្រង់នោះ អាចជួយឲ្យសិស្សចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាដោយខ្លួនឯង។
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៥ កិច្ចបម្រើព្រះ | មីនា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«សាសនាជាច្រើនបង្រៀនថាយើងត្រូវស្រឡាញ់អ្នកជិតខាងរបស់យើង។ [សូមអាន ម៉ាថាយ ២២:៣៩] បើដូច្នេះ ហេតុអ្វីបានជាសាសនាជាប់ទាក់ទិននឹងសង្គ្រាមជាច្រើនយ៉ាងនេះ? តើអ្នកគិតដូចម្ដេច? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីប៉មយាមនេះឆ្លើយសំនួរដែលថា តើសាសនាអាចធ្វើឲ្យមនុស្សមានសាមគ្គីភាពបានទេ?»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សភាគច្រើនមានអារម្មណ៍ថា សាសនាទាំងអស់សុទ្ធតែល្អ។ ក៏ប៉ុន្តែគួរឲ្យស្ដាយ មនុស្សជាច្រើនទៀតចាត់ទុកសាសនាដូចជារំសេវផ្ទុះ ហើយជាដើមហេតុនៃអំពើឃោរឃៅជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ។ ដើម្បីឲ្យមនុស្សអាចមានសាមគ្គីភាពបាននោះ តើគុណសម្បត្ដិអ្វីដែលត្រូវការជាចាំបាច់? [សូមអាន យ៉ូហាន ១៣:៣៤, ៣៥] ទស្សនាវដ្ដីនេះទាញអារម្មណ៍អ្នកអានឲ្យគិតពីមនុស្សមួយក្រុមដែលពិតជាបង្ហាញសេចក្ដីស្រឡាញ់ពិតរវាងគ្នាទៅវិញទៅមក ហើយមានសាមគ្គីភាពក្នុងជំនឿរបស់ពួកគេ ថ្វីបើពួកគេរស់នៅក្នុងប្រទេសផ្សេងពីគ្នាជាង២៣០ប្រទេសក៏ដោយ»។
-